Ad Code

មិន​ត្រូវ​ភ្លេច​អតីតកាល​​ ខ្មែរ​រស់នៅ​ក្រោម​ភ្លើងសង្គ្រាម ខុស​ដាច់​ពី​បច្ចុប្បន្នកាល ខ្មែរ​នៅ​រស់​ក្រោម​ម្លប់​សន្តិភាព​សេរីភាព​ និង​ការ​អភិវឌ្ឍ



ភ្នំពេញ​ ៖ ​លោក​យាយ​លោកតា លោក​ម៉ែ​លោក​ពុក លោក​អ៊ំ លោក​មីង​លោកពូ លោក​បង លោក​ប្អូន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ប្រាកដជា​ស្គាល់​ច្បាស់​ណាស់ ពី​ប្រវត្តិ​របស់​បុរស​ម្នាក់​ដែល​ជា​បិតា​សន្តិភាព​គឺ​គាត់​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​ប្តូរ​អាយុជីវិត​ក្នុង​កាតព្វកិច្ច​រំដោះជាតិ​មាតុភូមិ​ដោយ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ណាស់ ទាំងឈឺទាំងជា ដើម្បី​រាស្ត្រ​ខ្មែរ ព្រោះ​គាត់​បាន​លះបង់​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ប្រជាជន​ខ្មែរ​រស់នៅ​ក្រោម​ម្លប់​សន្តិភាព រស់​ដោយ​សេចក្តីសុខ រស់​ដោយ​សុភមង្គល​យ៉ាង​សុខដុមរមនា រស់​ដោយ​ភាព​សប្បាយ​ហ៊ឺហា​រីករាយ​ ក្រោយពី​បញ្ចប់សង្គ្រាម​រុំារ៉ៃ​ជាច្រើន​ទសវត្ស​មក។

ផ្ទុយទៅវិញ ថ្ងៃ​ណា​ក៏​បិតា​សន្តិភាព​ម្នាក់នេះ ធ្វើការ ក្នុងនាម​ជា​អ្នកបម្រើ​ជាតិ​ បម្រើ​ប្រជាជន​ស្ទើរ​គ្មាន​ពេល​ឈប់សម្រាក សូម្បីតែ​ពេលវេលា​ថែរក្សា​សុខភាព លំហែ​កាយ ឬ​ជួបជុំ​ក្រុមគ្រួសារ​គាត់ សឹង​នឹង​គ្មាន​ផង​។ គាត់​ក៏​ចង់​ត្រូវការ​ពេលវេលា​ឈប់សម្រាក ទទួលទាន​អាហារ​ឱ្យ​ត្រង់​មាត់ ដើរលេង​កម្សាន្ត​លេង កីឡា ហាត់ប្រាណ​ជួបជុំ​គ្រួសារ​គាត់ ស្តាប់ភ្លេង​កម្សាន្ត​អារម្មណ៍​។​ល​។ ដូច​ប្រជារាស្ត្រ​ខ្មែរ​ទូទាំងប្រទេស​កម្ពុជា​ដែរ។ ប៉ុន្តែ​រូបគាត់​នៅមាន​កាតព្វកិច្ច​ដ៏​ធំធេង​បំផុត​មួយ​មិនអាច​ភ្លេច​បាន​គឺ ការមើល​ថែ​នាវា​កម្ពុ​ជា​មិនឱ្យ​លិចលង់​នៅ​វិនាទី​ណាមួយ ដោយ​ពួក​ជន​ក្បត់ជាតិ​ និង​ជន​អគតិ​មួយចំនួន​តូច​នោះឡើយ​។

តើ​មាន​មនុស្ស​ប៉ុន្មាន​លាន​នាក់​យក​គំរូ​បម្រើ​ជាតិ​ បម្រើ​រាស្ត្រ​ពិតប្រាកដ​ដូច​បុរស​សន្តិភាព​ម្នាក់នេះ​ទៅ​? ជាពិសេស​នៅ​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨​ថ្មីៗ​នេះ ​បុរស​សន្តិភាព​ម្នាក់​នេះ​ បាន​បំបែក​ឯកត្តកម្ម​ល្បីល្បាញ​ពេញ​ពិភពលោក​ ដោយ​ទទួលជោគជ័យ​ភ្លូកទឹកភ្លូកដី​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ ដោយមាន​គាំទ្រ​សំឡេង​ឆ្នោត​ពី​សំណាក់​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​រហូត​១២៥​អាសនៈ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu