Ad Code

បាល់ទាត់​នារី​កម្ពុជា​ ត្រៀម​ប៉ះ​ថៃ ក្រោយ​ប្រកួត​ឈ្នះ​១​លើក ​និង​ចាញ់​១​លើក​ក្នុង​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន



ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​របស់​កម្ពុជា កំពុង​ស្ថិត​នៅក្នុង​ទីក្រុង​Palembang ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ ឬ​ហៅថា​អាស៊ាន 2018 AFF Women's Championship ខណៈ​នៅ​ល្ងាច​ថ្ងៃ​ពុធ នេះ​ត្រៀម​ប៉ះ​ក្រុម​ថៃ ក្នុង​វគ្គ​សន្សំ​ពិន្ទុ បន្ទាប់ពី​ប្រកួត​២​លើក​មក​ឈ្នះ​បាន​១​លើក និង​ចាញ់​១​លើក​។​

២​ប្រកួត​មកនេះ​ក្រុម​កម្ពុជា បាន​ប្រកួត​ឈ្នះ​ក្រុមទី​ម័​រ​ខាងកើត ១២​ទល់​០ តែ​បាន​ចាញ់​ក្រុម​ម៉ាឡេស៊ី ៤​ទល់​០​។ សម្រាប់​ប្រកួត​បន្ទាប់​នឹង​ធ្វើឡើង​នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ពុធ ទី​៤ ខែមិថុនា ឆ្នាំ​២០១៨ នេះ ​លើ​ទីលាន​កីឡដ្ឋាន​Bumi Sriwijaya Stadium​។ កីឡាការិនី​កម្ពុជា ម្នាក់​គឺ ហួត គឹមហុង ដែលជា​សមាជិក​ក្លិប​ភ្នំពេញ​ក្រោ​ន កំពុង​ឈរ​កំពូល​តារាង​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​បណ្តោះអាសន្ន​ដែរ​គឺ​៦​គ្រាប់​ម្នាក់ឯង​។

​សរុប​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​បាន​ម្នាក់​២​ប្រកួត​ក្នុង​ប្រចាំ​ពូ​ល A ឃើញថា​កម្ពុជា ឈរ​កំពូល​តារាង ថៃ ឈរ​លេខ​២ អូស្ត្រាលី ឈរ​លេខ​៣ ម៉ាឡេស៊ី ឈរ​លេខ​៤​មាន​៣​ពិន្ទុ​ដូចគ្នា​តែ​ខុស​ត្រង់​គ្រាប់​បាល់​ចំណេញ ចំណែក​ទី​ម័​រ​ខាងកើត នៅ​បាត​តារាង​មិនទាន់មាន​ពិន្ទុ​នឹង​គេ​។ សម្រាប់​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​ពុធ នេះ​ក្រៅពី​កម្ពុជា ប៉ះ​ថៃ ក្រុម​អូស្ត្រាលី ត្រូវ​ប៉ះ​ក្រុមទី​ម័​រ​ខាងកើត ម្តង។

លោក មាស សំអឿន គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា បាន​ដឹកនាំ​កីឡាការិនី​ទាំង​២៣​នាក់​ធ្វើដំណើរ​ទៅ​ប្រកួត​នៅ​អន្តរជាតិ​លើកដំបូង​នេះ​ កាលពី​សប្ដាហ៍​មុន​។ កីឡាការិនី​ទាំង​អស់​នេះ ​មាន ពឿ​ន គ​ន្ធា​, ហួត គឹមហុង​, បាន ជា​វៃ​, សេន​ដ្រា ហៀ​ល​, មូល រស្មី​ផែ​, កែប ទាន់សម័យ​, លឹម សុជា​, ហ៊ិ​ន ស្រីអូន​, ឆន ស្រី​និ​ត​, ជា ស​ម្ឆ​ស្ស​, យ៉ិ​ន យើ​ន​, ភឺន ស្រី​ល័​ក្ខ​, ស៊ិន ស្រីនាត​, ឌី សុធា​, ក​យ មួយ​កញ្ញា​, ពេជ្រ យូ​ឈុន​អ៊ី​, សំ​រ៉ិ​ត និមល​, ហ៊ា ស្រី ឡាស់​, នន មិនា​, ភឿ ធូ​, គឹម ចាន់​ថេត​, តាំង មករា​, ចាយ ស្រី​លាប​។​

​ពានរង្វាន់ AFF Women's Championship 2018 រៀបចំឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ខណៈ​ក្រុម​កម្ពុជា ស្ថិត​ក្នុង​ពូ​ល A ជាមួយ​ថៃ អូស្ត្រាលី ម៉ាឡេស៊ី ទី​ម័​រ​ខាងកើត ហើយ​ពូ​ល​B មាន​វៀតណាម មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី និង​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ហើយ​ការប្រកួត​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​៣០ ខែមិថុនា ដល់​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ​២០១៨​លើ​ទីលាន​កីឡដ្ឋាន Jakabaring Stadium ក្នុង​ទីក្រុង​Palembang៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu