ភ្នំពេញ ៖ ម៉ូតូ១គ្រឿង បុក រទេះគោ១គ្រឿង បណ្តាលអោយស្ត្រីម្នាក់ស្លាប់នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង០៥និង២០នាទី ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងកើតស្ពានទីមួយ ចម្ងាយ១០០ម៉ែត្រ លើផ្លូវលេខ១៥១(ភ្នំប្រសិទ្ធព្រែកព្នៅ) ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូម៉ាក SMASH REVO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS-6304 បើកបរក្នុងទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ រឿង សារ៉េត ភេទស្រី អាយុ៦៤ឆ្នាំ ស្នាក់នៅភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ(ស្លាប់) ទិសដៅស្របគ្នាជាមួយរទះគោ។ លុះមកដល់ចំណុចកើតហេតុក៏បានបុកពីក្រោយរទេះគោ បើកបរក្នុងទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ នៅ ណែម ភេទប្រុស អាយុ ៧៥ឆ្នាំ ស្នាក់នៅភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប៉ូលិសបានឲ្យដឹងទៀតថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរទេះគោនេះ បណ្តាលអោយខូចខាតម៉ូតូធ្ងន់០១គ្រឿង រទេះគោស្រាល ០១គ្រឿង និងស្លាប់មនុស្ស ០១នាក់នៅកន្លែងកើតហេតុតែម្តង។ មូលហេតុបណ្តាលមកពីម៉ូតូបើកបរលឿនខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុសាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
Source: Kampuchea Thmey Daily
0 Comments