Ad Code

បាត់​ខ្លួន​ជាង​១​សប្ដាហ៍ ពេល​ប្រទះឃើញ​ សព​ស្ទើរ​រលួយ​ទៅ​ហើយ



បាត់ដំបង ៖ សព​បុរស​ម្នាក់​ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ក្នុង​សភាព​ហើយ ស្អុយ​ស្ទើរ​រលួយ​ទៅហើយ ថែមទាំង​មាន​ខ្សែ​ចង ក ជាប់​នឹង​មែកឈើ​ផងដែរ ដែល​បញ្ជាក់​ថា​ បុរស​រូបនេះ អាច​ស្លាប់​ដោយសារ​ការ​ធ្វើអត្តឃាត បន្ទាប់ពី​បាន​បាត់​ខ្លួន​អស់​រយៈពេល​ប្រមាណ​ជាង​១​សប្តាហ៍​រួចមក។

តាម​ការ​អះអាង​ពី​ក្រុមគ្រួសារ បាន​និយាយថា ជនរងគ្រោះ​មានឈ្មោះ សៅ សុភា​ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ( នៅ​លីវ ) រស់នៅ​ភូមិ​ឆ្កែ​ខាំ​ប្រើស ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី​ ខេត្តបាត់ដំបង ដោយបាន​បាត់​ខ្លួន​តាំងពី​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ​២០១៨ មកម្ល៉េះ​មិនដឹង​ជា​គេ​ដើរ​ទៅណា។​

លុះ​នៅ​ថ្ងៃទី ២៤ ខែ​កក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ១១ និង ១០ នាទី ថ្ងៃត្រង់ ក៏មាន​ការ​ភ្ញាក់ផ្អើល​មួយ​ បាន​កើត​ឡើង នៅត្រង់ចំណុច​បឹង​ឫស្សី ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ ឃុំ ដែល​ជនរងគ្រោះ​រស់នៅ ដោយសារតែ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​មាន​មនុស្ស​ធ្វើ​អត្តឃាត​ដោយ​ចង ក​សម្លាប់​ខ្លួន នៅក្នុង​ព្រៃ។

នៅពេល​នោះ​ដែរ ទាំង​ក្រុម​គ្រួសារ សាច់ញាតិ រួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន​ផង​នោះ​ បាន​នាំគ្នា​ចុះទៅ​កាន់​ចំណុច​ខាងលើ ដើម្បី​ពិនិត្យ​ជាក់ស្តែង​ទៅលើ​សព។ លទ្ធផល​គឺ​សព​ជនរងគ្រោះ ​ ពិតជា​មនុស្ស​ ដែល​គេ​បាន​បាត់​ខ្លួន​ជាច្រើន​ថ្ងៃ​នោះ​មែន ដោយ​សភាព​សព​ហើម ស្អុយ ស្ទើរ​រលួយ​ទៅហើយ សឹងតែ​មើល​លែង​យល់។

ពាក់ព័ន្ធ​នឹង​ករណី​ធ្វើអត្តឃាត​នេះដែរ ក៏មាន​ប្រភព​មួយចំនួន​បានលើកឡើង​ថា ជន​រងគ្រោះ​រូបនេះ អាចមាន​ការ​បែក​ថ្នាំ ទើប​ហ៊ាន​ប្រព្រឹត្ត​នូវ​អំពើ​ដែល​មិន​គប្បី​បែបនេះ​ព្រោះ​ពី​អតីតកាល​គេ​ក៏​ជាម​នុស្ស​ដែល​ធ្លាប់​សេព​គ្រឿងញៀន​ដែរ។

បច្ចុប្បន្ន​ក្រោយពេល​ត្រួតពិនិត្យ​ចប់ សមត្ថកិច្ច​ក៏បាន​ប្រគល់​សព​ទៅ​អោយ​​ក្រុម​គ្រួសារ​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu