Ad Code

សង្ស័យ​តូចចិត្ត​នឹង​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​យូរ​ឆ្នាំ​ ចង.ក​សម្លាប់ខ្លួន



ភ្នំពេញ ៖ បុរស​ជនជាតិ​កូរ៉េ​វ័យ​ចំណាស់​ម្នាក់​ ត្រូវ​បាន​គេ​ប្រទះឃើញ​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​ផ្ទះ​ជួល​របស់​ខ្លួន​ស្ថិត​ក្នុង​បុរី​ពិភព​ថ្មី ​ដោយ​សង្ស័យ​ថា ​គាត់​តូច​ចិត្តនឹង​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​យូរ​ឆ្នាំ​ពេក ដែល​គេ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​ប្រហែល​០៩​និង​១០​នាទី​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៨​នៅផ្ទះ​លេខ​១០​ផ្លូវ​លេខ​១៤​ក្រុមទី​៦ បូរី​ពិភព​ថ្មី​ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។



សាកសព​ឈ្មោះ​KOR NA ភេទ​ប្រុស ​អាយុ​៦៥​ឆ្នាំ ជនជាតិ​កូរ៉េ ស្នាក់នៅ​ផ្ទះជួល​កើត​ហេតុ​ខាង​លើ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ឈ្មោះ​អ៊ុន សារឹម ភេទ​ស្រី អាយុ​២៩​ឆ្នាំ ត្រូវជា​ប្រពន្ធ​មិត្ត​ភ័​ក្រ​ជនរងគ្រោះ បាន​ប្រាប់​ថា ​ជនរងគ្រោះ​មាន​ជំងឺ​ទឹកនោមផ្អែម​និង​លើ​ស​ឈាម​ប្រហែល​៥​ឆ្នាំ​មកហើយ លុះដល់​វេលា​ម៉ោង​កើតហេតុ គាត់​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​មក​សួរ​សុខ​ទុក ស្រាប់តែ​មកដល់​ឃើញ​ទ្វា​ផ្ទះ​បិទ​គាត់​បាន​ស្រែកហៅ​មិន​ឆ្លើយ គាត់​បាន​មើល​តាម​កញ្ចក់​ឃើ​ញ ជនរងគ្រោះ​ចង.ក​សម្លាប់​ខ្លួន​នៅក្នុង​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ បន្ទាប់​មក​ខ្លួន​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ភ្លាម។



តាម​ការពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​និង​លោក វេជ្ជបណ្ឌិត​នង ​សុ​វណ្ណា​រ័ត្ន ពិនិត្យ​ឃើញ​ថា​ ជនរងគ្រោះ​បាន​យក​ខ្សែ​នីឡុង​ចង​ជាប់​ពី​បង្អួច​ឡៅតឿ​ទម្លាក់​ខ្លួន​មក​ក្រោម​ស្លាប់​តែម្ដង។

ការ​សន្និដ្ឋាន​បញ្ជាក់​ថា ជនរងគ្រោះ​ពិតជា​ចង.ក​សម្លាប់​ខ្លួន ប្រាកដ​មែនហើយ​សព​ត្រូវ​បាន​យក​ទៅ​តម្កល់​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​រង់ចាំ​ទំនាក់ទំនង​ទៅ​ស្ថានទូត​ ដើម្បី​ដោះស្រាយ​តាម​ប្រពៃណី​ទំនៀមទម្លាប់​របស់​ជនជាតិ​គេ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu