Ad Code

ឆៃ លីដា​ឡែ​ន កាន់តែ​បង្ហាញ​អារម្មណ៍​ខូចចិត្ត​ ខណៈ​មានការ​សង្ស័យ​លើ​ភាព​ប្រេះឆា​ស្នេហ៍



ភ្នំពេញ​ ៖​ តាម​ការ​កត់សម្គាល់​នេះ​ ពុំ​មែន​ទើប​ជា​លើក​ទី​១​នោះ​ទេ ​ដែល​តារាចម្រៀង​ស្រី​យ៉េៗ​អ្នកនាង ឆៃ លីដា​ឡែ​ន ​​​​បញ្ចេញ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត​ និង​ថែមទាំង​ពេលខ្លះ ​នាង​បាន​និយាយ​ថា ​ខ្លួន​តែង​មាន​ភាព​ស្មោះត្រង់​លើ​ការ​ស្រឡាញ់​ ប៉ុន្តែ​គេ​វិញ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខ្លួន​ខកចិត្ត​ និង​បំផ្លាញ​នូវ​អ្វី​ ដែល​ជា​ភាព​ស្មោះត្រង់​តែប៉ុណ្ណោះ។

​ការទម្លាយ​សារ​បង្ហាញ​ពី​ការ​ខូចចិត្ត​និង​ហាក់​កំពុងតែ​បៀមទុក្ខ​នូវ​វិបត្តិ​ផ្លូវចិត្ត​ពី​សំណាក់​តារាចម្រៀង​អ្នកនាង ឆៃ លីដា​ឡែ​ន នា​ពេល​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​ដាក់​ការ​សង្ស័យថា​ តារា​ស្រី​រូប​នេះ​អាច​កំពុង​ប្រឈម​រឿងរ៉ាវ​វិបត្តិ​ស្នេហា​ជាមួយ​ស្វាមី ​ខណៈ​ចម្លើយ​មិនទាន់​ត្រូវ​បាន​ឆ្លើយ​បញ្ជាក់​ការពិត​ពី​សាមីខ្លួន​នៅឡើយ។

ជាក់ស្តែង​ថ្មីៗ​នេះ ​កញ្ញា ឆៃ លីដា​ឡែ​ន បាន​បង្ហាញ​អារម្មណ៍​ជា​សាធារណៈ​ថា​ សូម​សរសើរ​ពិតជា​ពូកែ​សម្តែង​មែន​ ពូកែ​សម្តែង​គ្រប់​ទម្រង់​ សម្តែង​គ្រប់​រឿង អស់ពី​រឿង​មួយ​ចូល​រឿង។ ហ៊ឺ ឯង​ខំ​តែ​អាណិត​ និង​បារ​ម្ភ​ តែ​ការ​អាណិត​ និង​បារ​ម្ភ​បែរជា​គ្មាន​ន័យ​នឹង​គ្មាន​តម្លៃ​សម្រាប់​គេ​ទៅវិញ។

អ្នកនាង ឆៃ លីដា​ឡែ​ន បន្តទៀតថា ល្មម​ឈប់​ទៅ ដា​ឡែ​ន​ក្តី​ស្រលាញ់​អាណិត​បារ​ម្ភ អោយទៅ​អ្នកណា​ទៀ​តទៅ​ ទោះ​អ្នកធ្វើ​ល្អ​ និង​បារ​ម្ភ​យ៉ាងណា​ ក៏​នៅតែ​គ្មាន​តម្លៃនឹង​គ្មាន​ន័យ​សម្រាប់​គេ​ទេ​ល្មម​ដឹងខ្លួន​ហើយ​។​ សង្ឃឹមថា​ខ្ញុំ​អាច​ធ្វើ​បាន​ ទោះ​ខ្ញុំ​ក្រ​ទោះ​ខ្ញុំ​គ្មានអ្វី​គ្រប់យ៉ាង​ដូច​គេ ក៏​ខ្ញុំ​មាន​បេះដូង​ស្មោះ​អោយ​អ្នក​ដែរ ​អ្នកណា​ស្រលាញ់​រាប់អាន​ខ្ញុំ​ត្រូវការ​បេះដូង​ស្មោះ​អាច​ដាក់​ពាក្យ​បាន តែបើ​ត្រូវការ​អ្វី​ផ្សេង​ខ្ញុំ​គ្មាន​ទេ​។​

អ្នកនាង ឆៃ លីដា​ឡែ​ន នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ក ម្ពុ​ជាថ្មី​ពុំទាន់​អាច​ទំនាក់ទំនង​ដើម្បី​សុំ​ការសួរនាំ​បន្ថែម​នៅឡើយ​ទេ​។ ​ខណៈ​មាន​មហាជន​ជាច្រើន​កំពុងតែ​ចង់ដឹង ​និង​រង់ចាំ​ចម្លើយ​ចេញ​ដោយ​ផ្ទាល់​មាត់​របស់​ស្រី​ស្រស់​រូបនេះ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu