Ad Code

ហ៊ួ​រវ័យ​ស៊េរី វាយ និង ណូ​វ៉ា ក្តោប​ទីផ្សារ ប្រមាណ​ពាក់កណ្តាល​នៃ​ចំណែក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​



​ភ្នំពេញ ៖ ត្រឹម​ពាក់កណ្តាល​ឆ្នាំ 2018 Huawei​បាន​នាំចេញ​និង​លក់​ស្មា​ត​ហ្វូ​ន​ចំនួន​100,000,000 គ្រឿង ជាមួយនឹង​តម្លៃ​ម៉ាក​សញ្ញា​ជា​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ឈានមុខ​ឈរ​ក្នុង​លំដាប់ 72 ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ​ចំនួន 500 នៅលើ​ពិភពលោក (Top Fortune Global 500) ។​

ដោយឡែក​នៅក្នុង​ប្រទេស​កម្ពុជា ថ្មីៗ​នេះ​ក្រោយពី​ទទួលបាន​ជោគជ័យ​ខ្លាំង​លើ ស៊េរី វាយ (Y) និង​ណូ​វ៉ា (nova) ក្រុមហ៊ុន Huawei បានប្រកាស​ផ្តល់​តម្លៃ​និង​កាដូ​ពិសេស ដល់​អតិថិជន​ដែល​ជាវ​ស្មា​ត​ហ្វូ​ន និង​ថេប​ប្លេ​ត​របស់ខ្លួន​ទាន់​រដូវ​កាល Huawei Carnival ស៊ុប​ភើ ប្រូ​ម៉ូ​សិន រួមមាន​ការបញ្ចុះ​តម្លៃ ពិសេស​និង​រង្វាន់​ដ៏​ច្រើន ពី ហ៊ួ​រវ័យ​។ ជាមួយនឹង ស្មា​ត​ហ្វូ​ន Huawei ដែល​កំពុង​លក់ដាច់​ខ្លាំង​នោះ​គឺ Y ស៊េរី និង Nova ស៊េរី គឺ Huawei Nova3e​តំលៃ 329$, Huawei Y7 Pro 2018 តំលៃ​189$, Huawei Y6 Prime 2018 (149$), Huawei Y5 Prime 2018 (129$), Huawei Y3 2018 (99$) Huawei Y3 2017 (89$) ជាមួយនឹង​ការធានា​ជា​ផ្លូវការ​សម្រាប់​រយះពេល 1 ឆ្នាំ នឹង​កាដូ​ច្រើន​ជាទី​គាប់ចិត្ត​។ ជាងនេះទៅទៀត​ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ​ពី​ប្រជាជន​កម្ពុជា​ដែលមាន​ចំណូល​មធ្យម​និង​ទាប ក្រុមហ៊ុន​ក៌​បាន​បញ្ចុះតម្លៃ​ដ៌​រន្ធត់ 3 ស៊េរី ដែល​រួមមាន​ស្មា​ត​ហ្វូ​ន​និង​ថេប​ប្លេ​ត​ល្អៗ កំពុង​ពេញនិយម​បំផុត គឺ Huawei Nova 2i បញ្ចុះតម្លៃ​ត្រឹមតែ 269$, Huawei Y9 2018 ត្រឹមតែ 229$ និង Huawei T 3 (7​អី​ញ​) 16GB តម្លៃ​ត្រឹមតែ 129$ ជាមួយនឹង​កាដូ​ច្រើនៗ​កាន់​ពេញដៃ​ផងដែរ​។​

លោក អែម យុ​ទ្ធូ នាយក​ទីផ្សារ​ជាន់ខ្ពស់​ក្រុមហ៊ុន​ហួរ​វ័យ ប្រចាំ​នៅ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថា “Huawei វាយ (Y) ស៊េរី ទទួលបាន​ការពេញនិយម​និង​លក់ដាច់​ខ្លាំង​តាំងពី​ឆ្នាំ 2016 មកម្ល៉េះ​ដូចជា Y6II, Y5II, Y3II​នៅ​ទូទាំងប្រទេស Huawei ណូ​វ៉ា (nova) ស៊េរី ចាប់ផ្តើម​ធ្វើអោយ Huawei ឡើង​កូដ​ខ្លាំង​តាំងពី​ចេញលក់ Nova 2i កាលពី​ត្រីមាស​ទី​3 ឆ្នាំ 2017 គឺ Huawei វាយ (Y) ស៊េរី ជា​មូលដ្ឋាន​រឹងមាំ​ក្នុងការ​ប្រកួតប្រជែង ចំណែក​Huawei ណូ​វ៉ា (nova) ស៊េរី ជា​សសរ​គ្រឹះ​រឹងមាំ​ក្នុងការ​វាយលុក ចំណែក Huawei ភី រឺ​ម៉េ​ត (P/Mate) ស៊េរី គឺជា​យុទ្ធសាស្ត្រ​ចំបង​ដណ្តើមយក​ចំណែក​ទីផ្សារ នាពេល​អនាគត​។ “

លោក​បាន​ឲ្យ​ដឹង​បន្ថែមថា បើ​ក្រឡេកមើល Huawei Nova 2i គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​តម្លៃ​តាម​ថវិការ កាមេរ៉ា​4 (2​មុខ 2​ក្រោយ​) ដំបូង​គេ​បង្អស់ ជាមួយនឹង អេក្រង់​ធំ​លាត​កប់​គែម ទំហំ 5.9 អ៊ី​ញ (HUAWEI FullView Display) ច្បាស់​ថ្លា​ឆ្វង់​កម្រិត 1080*2160 ងាយស្រួល​ក្នុងការ​ទស្សនា ភាពយន្ត ត​ន្រី្ត​ចម្រៀង យូ​ធូប បណ្តាញ​សង្គម និង​កម្សាន្ត​គ្មាន​ដែន​កំណត់ ពិសេស Live Facebook រឺ Video Calls ច្បាស់ៗ ជាមួយនឹង​តួរ​ស្រោប​លោហធាតុ​មាំ​ធន់ គែម​កោង​ស្អាត ស្តើង ស្រាល ជាមួយនឹង​សមត្ថភាព​កំពូល​នៃ​កាមេរ៉ា​ភ្លោះ​មុខ 13MP/2MP សែ​ស​ហ្វី​រឹតតែ​ស្អាត​និង​លេចធ្លោរ​ដូច​តារា ថត​បែប​សិល្បៈ Portrait, Wide Aperture, Effect, Bokeh​។ ចំណែកឯ​កាមេរ៉ា​ភ្លោះ​ខាងក្រោយ​វិញ 16MP/2MP អាច​ផ្តិត​យក​រូបភាព​ច្បាស់ ថត​បែប​ព្រាល​ផ្ទៃ​ខាងក្រោយ​បាន​ស្រស់ស្អាត​ល្អ (bokeh) ថែមទាំង​មាន​ស៊ីម​ពីរ ល្បឿន​អ៊ី​ន​ធើ​ណិ​ត​លឿន​កប់ និង​ថាមពល​ថ្ម​ធំ 3,340mAh ។

ចំណែក Huawei Nova 3e​ដែល​កំពុង​លក់ដាច់​ខ្លាំង ពេញនិយម​បំផុត ទាន់សម័យ ស្អាត​កប់ ខ្យូ​ត​កប់ រួមជាមួយ​នឹង​​​លក្ខ​ណៈ​ពិសេសៗ ដូចជា កាមេរ៉ា 3 ថត​ច្បា​ស់កប់ Dual Rear Camera 16MP+2MP សែ​ល​ហ្វី​កប់ Selfie Camera: 16MP ថត​ម៉ា​កប់ បំពាក់​មុខងារ​អាជីព Pro Mode និង Light Fusion Portrait ជាមួយនឹង​រាង​រចនា​ស្អាត​ទាក់ទាញ រលើបរលោង ចែងចាំង​ភ្លឺ​ថ្លា ដូច​គ្រាប់ពេជ្រ​ពេញ​ដោយ​ប្រណិត​ភាព អេក្រង់​ធំ​លាត​កប់​គែម ជាមួយនឹង​ល្បឿន​លឿន ជាមួយនឹង RAM: 4GB, ROM: 64GB បន្ថែម​មុខងារ​ពេញនិយម Face Unlock, Fingerprint, AR Lens, WiFi Bridge, Dual Bluetooth និង​មុខងារ​សាក​ថ្ម​លឿន Quick Charge, Type C​។​

សូម​រួសរាន់​ឡើងមក​ទទួលយក​កាដូ​ដ៏​ច្រើន​អស្ចារ្យ​ពី​ស៊ុ​ពើរ​ប្រូ​ម៉ូ​សិន ក្នុង​រដូវ​កាល HuaweiCarnival ផ្តល់​តម្លៃ​ពិសេសៗ កាដូ​ពិសេសៗ ថែម​នោះ​ថែម ពី ហ៊ួ​រវ័យ តោះ​ទស្សនា​លម្អិត​ដើម្បី​ដឹង​កាដូ​ច្រើនៗ តម្លៃ​ល្អៗ បញ្ចុះតម្លៃ កាន់តែច្បាស់ https://www.youtube.com/watch?v=KdJquQ4K4Es&t=23s៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu