Ad Code

បន្ដ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរឥស្លាម សកម្មជន និង​តំណាង​ខ្មែរឥស្លាម​ដែល​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា



ភ្នំពេញ ៖ មកដល់​រសៀល​ថ្ងៃ​ពុធ​១៣​កើត​ ខែ​ទុតិយាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨​នេះ យុទ្ធនាការ​សំណេះសំណាល​ឃោសនា​រក​សំឡេងឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា របស់​គណៈ​ចលនា​សាសនិក​ឥស្លាម​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ត​មកដល់ ខណ្ឌ​ជ្រោយចង្វារ ដែល ដឹកនាំ​ដោយ លោក អូស្មាន ហាស្សាន់ ប្រធាន​គណៈ​ចលនា​សាសនិក​ឥស្លាម របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ ដែល​បាន​ចុះ​ជួប​សកម្មជន និង តំណាង​អ្នកគាំទ្រ​គណបក្ស ប្រជាជន យុវជន លោកគ្រូ អ្នកគ្រូ ទូទាំង​ខណ្ឌ​ជ្រោយចង្វារ ខ្ទង់ពាន់​នាក់ ដែល​មល​ប្រមូលផ្តុំ​នៅ​សួនច្បារ ភូមិ​ឯក​រង្សី សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។



​លោក អូស្មាន ហាសាន់ បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​សូមកុំ​ជឿ​តាម​ការ​ញុះញង់ បំបែកបំបាក់​របស់​ជ​ន​អគតិ​មួយ​មួយ​ក្តាប់​តូច ដែលមាន​ចេតនា​បំផ្លិចបំផ្លាញ​សន្តិភាព ស្ថិរភាព​នៅ​កម្ពុជា និង​សូម​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាង រាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​ប្រព្រឹត្ត​ធ្វើ​ទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខនេះ ដើម្បី​បន្ត​បោះឆ្នោត​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ជា​នាយករដ្ឋមន្ត្រី និង នៅ​ជ​ម្លប់​កក់ក្តៅ​ដល់​យើងទាំងអស់គ្នា​តទៅ​មុខ​ជា​បន្តបន្ទាប់។



លោក​បន្ត​ថា មានតែ​គណបក្ស ប្រជាជន​កម្ពុជា​មួយគត់ ដែលមាន​គោលនយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា បាន​សាង​គុណបំណាច់​គ្រប់បែបយ៉ាង តាម រយៈ​បម្រើ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ ព្រមទាំង​បាន​កសាង អភិវឌ្ឍន៍ រួមសុខ​រួមទុក្ខ ជាមួយ​ប្រជាពលរដ្ឋ កសាង​ការពារ​សន្តិភាព ជូន​ប្រជាជាតិ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu