Ad Code

ប៉ូលិស​ឃាត់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន ​ប្រចាំ​ប្លុក​តាន់​ប៉ា​ម្នាក់



ភ្នំពេញ​ ៖​ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​នៅ​ប្លុក​តាន់​ប៉ា​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ដាក់​កម្លាំង​សម្ងាត់​ចាប់​បង្ក្រាប​ទាល់តែ​បាន​ កាលពី​នៅ​ថ្ងៃ​សៅរ៍ ១​រោច​ ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៨ ​វេលា​ម៉ោង​២២​និង​១៥​នាទី​នេះ​។

សមត្ថ​កិ​ច្ច​បាន​ឲ្យ​ដឹង​ថា ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជន​ស​ង្ស័យ​រូប​នោះ​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​ប្លុក​តាន់​ប៉ា ជាន់​ទី​៣ ផ្លូវ​លេខ​៤៩ ភូមិ​៨ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ដែល​ជន​ស​ង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ខាត់ សុខន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នឹង​ទីលំនៅ​មិន​ពិតប្រាកដ​ត្រូវ​បាន​ដកហូត​វត្ថុ​តាង​មាន​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ​ជា​គ្រឿងញៀន​ចំនួន​០១​កញ្ចប់​ធំ​ និង​០៦​កញ្ចប់​តូច ថង់​ផ្លា​ស្ទិ​ច​មួយចំនួន ​លុយ​ខ្មែរ​៣០០០០​រៀល​ទូរ​ស័ព្ទ​ដៃ​០១​គ្រឿង​ម៉ាក​សាំ​សុង​ពណ៌​ស​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ​មុន​ពេល​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន​រូប​នោះ​ គឺ​កម្លាំង​សហ​ប៉ុស្តិ៍​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​បាន​ចេញ​ល្បាត​ដើម្បី​ទប់ស្កាត់​រាល​បទល្មើស​ផ្សេងៗ​ដែល​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ពេល​ដែល​ចុះ​ទៅដល់​តំបន់​ដែល​ពោធិ៍​ពេញ​ដោយ​ការប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​តាន់​ប៉ា​នោះ​ក៏​ឃើញ​ជាក់ស្តែង​នឹង​ជនសង្ស័យ​រូប​នោះ​កំពុង​ចរាចរ​គ្រឿងញៀន​ជាក់ស្តែង​នោះ​ក៏​ហៅ​ឆែក​ឆេរ​ឃើញ​លាក់​ទុក​ថ្នាំញៀន​មួយចំនួន​ក៏​នាំមក​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu