Ad Code

បើក​គោយន្ត​កន្ត្រៃ​ក្រឡាប់​ជាច្រើន​ត្រឡប់​ដោយ​ខ្លួនឯង បណ្តាល​ឲ្យ​មនុស្ស ស្លាប់ម្នាក់ របួសធ្ងន់៣​នាក់​នៅ​ស្រុក​ថ្មពួក



បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​សង្វេគ​មួយ​ បាន​កើត​ឡើង​រវាង​គោយន្ត​កន្ត្រៃ​បើក​ក្រឡាប់​ដោយ​ខ្លួនឯង បណ្តាល​ឲ្យ​មនុស្ស ស្លាប់​ម្នាក់​និង​របួសធ្ងន់ ៣​នាក់​នៅ​វេលា​ម៉ោង​៣​រសៀល​នៅ​ថ្ងៃទី២ ខែកក្កដា ឆ្នាំ​២០១៨ លើ​ផ្លូវ​ជាតិ​លេខ​៥៨ ត្រង់​ចំណុច​រង្វង់​មូល បឹង​ត្រកួន ស្ថិត​ក្នុង ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មួ​ពួក ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍​ត្រី ​ដុំ​ វិ​ចិត្ត មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ថ្មពួក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​នោះ​គោយន្ត​កន្ត្រៃ​ជិះ​មាន​គ្នា​៤​នាក់ ​ក្នុង​ល្បឿន​លឿន​លុះ​ជិះ​មកដល់​ចំណុច​រង្វង់​មូល​បឹង​ត្រកួន​ស្រាប់​តែ រេ​ចង្កូត​បត់​មក​ត្រង់​មិនបាន ​ក៏​ក្រឡាប់​ជាច្រើន​ត្រឡប់​បណ្តាល​ឲ្យ​មនុស្ស​ជិះ​នៅ​លើ​គោយន្ត​បោក​ទៅ​ថ្នល់​ជាតិ​ស្លាប់​ម្នាក់​ និង​របួស​៣​នាក់​ដែល​ជនរងគ្រោះ​មានឈ្មោះ ១​មឿត ​សៀវ ​មិញ​ ភេទប្រុស​អាយុ​៣​ឆ្នាំ​ស្លាប់ ​អ្នករួមដំណើរ រស់នៅ​ភូមិ​តា​យឹ​ង ឃុំ​គំរូ ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ ២​មានឈ្មោះ តារា អាយុ​៣៧​ឆ្នាំ​ជា​អ្នក​បើ​ក គោយន្ត របួសធ្ងន់​រស់នៅ​ភូមិ​ថ្មពួក ស្រុក​ថ្មពួក ៣​មានឈ្មោះ អឿន​ ភេទ​ស្រី អាយុ៣៥​ឆ្នាំ របួសធ្ងន់៤ អត់​ស្គាល់ឈ្មោះ។

ក្រោយពី​កើតហេតុ​ហើយ​ ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​មង្គល​បូរី ដើម្បី​សង្គ្រោះ​បន្ទាន់​ ចំណែក​សព​រងគ្រោះ​ត្រូវ​បាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​សព​ រីឯ​គោយន្ត​សមត្ថកិច្ច​យកមក​រក្ស​ទុក​នៅ​អធិការដ្ឋាន ថ្មពួក​ដើម្បី​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​វិញ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu