Ad Code

វរសេនីយ៍​ទោ សៅ​ សារឿន​ ចុះ​បង្ក្រាប​ជន​ប្រុស​ស្រី​៣​នាក់ ​កំពុង​លួច​ជក់ និង​លក់​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ភូមិ​គោរ​រមៀត



បន្ទាយមានជ័យ ៖ លោក​វរសេនីយ៍​ទោ សៅ សារឿន អធិការ​នគរបាល​ស្រុក​ថ្មពួក សហការ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​បន្ទាយឆ្មារ ដឹកនាំ​កម្លាំង​នគរបាល​១​ក្រុម​ ចុះ​ប្រតិបត្តិ​ការ បង្ក្រាប​មុខសញ្ញា ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ខាងលិច​ទី​ស្នាក់​ការ​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍ ចំងាយ ៥០០​ម៉ែត្រ ស្ថិត​ភូមិ ថ្ម​រមៀល​កើត ឃុំបន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឃាត់ខ្លួន​អ្នកលក់ និង​ជក់​គ្រឿងញៀន​បាន​ចំនួន ៣​នា​ក់។



កម្លាំង​នគរបាល​បាន​ធ្វើ​ការ​ដកហូត​វត្ថុ​តាង​រួមមាន​ ថ្នាំ​ញៀន ចំនួន១៩៦​គ្រាប់ និង​ទូរស័ព្ទ​ចំនួន ៣ គ្រឿង នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់ នៅ​ថ្ងៃទី ១​ខែកក្កដា ឆ្នាំ​២០១៨​។



លោក​វរ​សេនី​យ៍​ទោ សៅ សារឿន​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា​ ការ​ចុះ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ និង ​ប្រើប្រាស់​គ្រឿងញៀន​នេះ ដោយមាន​ការ​ទទួល​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ​ស៊ើប​អង្កេត​ក្នុងករណី​គ្រឿងញៀន​ ទើប​កម្លាំង​នគរបាល​ចុះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ​១ មាន ឈ្មោះ ហេង វេ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ​ប្តី ​២មានឈ្មោះ ជួ ម៉ី ហៅ​លី​តា ស្រី​អាយុ ៣៣ឆ្នាំ ជា​ប្រពន្ធ​ទាំង​២​នាក់​ ប្តី​ប្រពន្ធ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ ៣ មានឈ្មោះ វិត ជួ ភេទប្រុស អាយុ២២​ឆ្នាំ ​អ្នក​ជក់​គ្រឿងញៀន​ទាំង​៣​នាក់​ រស់នៅ​ភូមិ​ថ្ម​រមៀល​កើត ឃុំបន្ទាយឆ្មារ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ។



លោក​វរសេនីយ៍​ទោ សៅ សារឿន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ត្រូវ​បាន​កម្លាំង​ជំនាញ​គ្រឿងញៀន​ នៃ​អធិការ​នគរបាល​ស្រុក​ថ្មពួក បាន​បញ្ជូន​ទៅ​ការិយាល័យ​គ្រឿងញៀន​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ​ហើយ​បន្ត​កសាង​សំណុំរឿង​ទៅ​តុលា​ខេត្ត​ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​បន្ត​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu