ភ្នំពេញ ៖ បុរសម្នាក់ញៀនថ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចប៉ូលិសខណ្ឌទូលគោកធ្វើការ ឃាត់ខ្លួន ខណៈដែលបុរសម្នាក់នេះកំពុងតែធ្វើសកម្មភាពគាស់ផ្ទះលួចយក ម៉ាស៊ីនត្រជាក់ បំរុងលើដាក់ម៉ូតូជិះគេចខ្លួននោះ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោងប្រហែល ០៥និង៣០នាទីព្រឹក ថ្ងៃទី២៨ខែ មិនាឆ្នាំ២០១៩នៅចំណុចផ្ទះជួលលេខ២១ផ្លូវ ២៨១កែង៥២៨ ក្រុមទី៥២ភូមិ១៣សង្កាត់ បឹងកក់១ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្ត្រីប៉ូលិសផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោកបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សុខ សុវណ្ណារ៉ាភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅដេកចល័តផ្លូវរទេះភ្លើងសង្កាត់បឹងកក់២ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនជាប្រចាំ ធ្លាប់ជាប់មណ្ឌលអប់រំកែប្រែ។
វត្ថុតាងចាប់យក ១.ម៉ូតូមួយគ្រឿងម៉ាក ស៊ុយៗគីស្មាស់ ពណ៌ខ្មៅ ដែលមានលេខតួនិងលេខម៉ាស៊ីន: គ្មានលេខតួ៦០៥៤៦៩ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។ ២.ក្បាលម៉ាស៊ីនត្រជាក់ម៉ាកសាំស៊ុងចំនួន០១។ ៣.ដែកកែច្នៃសម្រាប់ឆ្កឹះសោនឹងកាច់បំបែកគ្រាប់សោចំនួន០៤។ ៤.កូនសោសម្រាប់ធ្វើសកម្មភាពចំនួន០៥។ ៥.ដង្កាប់០១ ទួណឺវិស០១ ពិល០១ មេសោរពណ៌ខ្មៅចំនួន០២។
ជនរងគ្រោះ ឈ្មោះឡាច ផលភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរ គ្រូបង្រៀនGMISស្នាក់នៅផ្ទះគ្ននលេខផ្លូវបេតុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មន្ត្រីប៉ូលិសខណ្ឌទួលគោកបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ជនរងគ្រោះនឹងអ្នកជិតខាង កំពុងដើរហាត់ប្រាណតាមដងផ្លូវ២៨១កែវ៥២៨មកដល់មុខផ្ទះលេខខាងលើស្រាប់តែឃើញជនសង្ស័យកំពុងលើកម៉ាស៊ីនត្រជាក់ចេញពីខាងក្នុងផ្ទះដាក់លើម៉ូតូបម្រុងជិះចេញ ក៏ឃាត់ជនសង្ស័យរួមនឹងវត្ថុតាង ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍បឹងកក់១តែម្តង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments