Ad Code

ទីបំផុត​ ​ក្មេងប្រុស​ទាំង ១២ នាក់​ ​និង​គ្រូបង្វឹក​ ​ដែល​បាន​បាត់​ខ្លួន​ ​ត្រូវបាន​រកឃើញ ហើយ​នៅរស់ទាំងអស់​



​ឈៀង​រ៉ៃ​៖ ​យោងតាម​លោក​អភិបាលខេត្ត​ឈាង​រ៉ៃ​ ​បានឱ្យដឹងថា​ ​ក្មេងប្រុស ១២ នាក់​ ​និង​គ្រូបង្វឹក​បាល់ទាត់​ ​ដែល​បាន​បាត់​ខ្លួន​ ​អស់​រយៈពេល​យ៉ាងហោចណាស់ ៩ ថ្ងៃ​ ​នៅក្នុង​រូងភ្នំ​នោះ​ ​ត្រូវបាន​គេ​រកឃើញ​ហើយ​ ​គឺ​ពួកគេ​នៅរស់​ ​ជាមួយ​សុខភាព​ជាធម្មតា​ទេ​។​

"អ្នកទាំងអស់នោះ សុទ្ធតែមានសុវត្ថិភាព។" លោក Narongsak Osottanakorn ដែលបាននិយាយ បន្ទាប់ពីប្រតិបត្ដិការស្វែងរកនៅក្នុងរូងភ្នំ Tham Luang នៅក្នុងខេត្ត Chiang Rai ។

គាត់បានបន្តថា "ពួកគេត្រូវបានរកឃើញ ដោយកងកម្លាំងពិសេសនៃកងនាវាចរ"។

បញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះគឺ ដើម្បីចូលទៅយកពួកគេចេញមកដោយសុវត្ថិភាព ដោយសារតែ ទឹកបានកើនឡើង និងមានភក់មករំខានដល់ការចូលយកពួកគេ។



​គួរ​រម្លឹក​ផង​ដែលថា​ ​ក្មេងប្រុស​អាយុ​ពី ១១ ទៅ ១៦ ឆ្នាំ​ ​និង​គ្រូបង្វឹក​វ័យ ២៥ ឆ្នាំ​ ​របស់​ពួកគេ​ ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី ២៣ មិថុនា​ ​ក្នុងអំឡុងពេល​ចូលទៅ​លេង​នៅក្នុង​រូងភ្នំ​ ​ធា​ម​លួង​ ​ដែល​លាតសន្ធឹង​ក្នុង​ចម្ងាយ​ប្រមាណ ១០ គីឡូម៉ែត្រ​ ​ក្រោម​ភ្នំ​ ​នៅ​ខេត្ត​ឈៀង​រ៉ៃ​ភាគ​ខាងជើង​៕

​ប្រភព​៖ CNA/ad​

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu