Ad Code

ទំនាស់​រឿង​ព្រំ​ដី​ចម្ការ ប្តី​ប្រពន្ធ​១​គូ កាប់​ស្ត្រី​ម្នាក់ ជាច្រើន​កាំបិត រង​របួស​ធ្ងន់ ​នៅ​ស្រុក​កូន​មុំ



រតនគិរី ​៖​ ស្ត្រី​ម្នាក់ បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ប្ដី​ប្រពន្ធ​មួយគូ​​ ​ទាញយក​កាំបិត​កាប់​ជាច្រើន​កាំបិត ក្រោយ​មានទំនាស់​រឿង​ព្រំដី​ចម្ការ​។​

​ករណី​ហិង្សា​ដោយ​ចេតនា​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​ខ្វេះ ស្ថិតនៅ​ក្នុងភូមិ​១ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ​។​

នគរបាល​ស្រុក​កូន​មុំ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ចាន់ ផល្លា ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​២ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន (​រង​របួស​ធ្ងន់​កាប់​ចំ​ស្មា​ ជាច្រើន​កន្លែង​)​។ ចំណែក​ប្ដី​ប្រពន្ធ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ប្តី ឈ្មោះ ហិន បូ​រិ​ន អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ ប្រពន្ធ​ឈ្មោះ សាយ ផុន អាយុ​៤១​ឆ្នាំ អ្នក​ទាំងពីរ​នាក់​រស់​នៅ​ភូមិ​២ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ​។ ចំណែក​ជន​បង្ក​២​នាក់​ប្ដី​ប្រពន្ធ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu