Ad Code

SEATV​ចាប់ផ្តើម​ប្រកួត​ជម្រុះ​គូ​ម៉ា​រ៉ា​តុង​ដណ្ដើម​ប្រាក់​១០​លាន​រៀល



ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​គូ​ម៉ា​រ៉ា​តុង ដណ្ដើម​ប្រាក់​១០​លាន​រៀល​របស់ ក្រុម ហ៊ុន​ស្រា​បៀរ​Ganzberg ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម នឹង​ចាប់ផ្ដើម​នៅ​យប់​ថ្ងៃទី​០៤​ ខែ​សីហា ​ឆ្នាំ​២០១៨​នេះ​ហើយ នៅ​លើ​សង្វៀន​SEATV។

អ្នក​ប្រដាល់​ជើងចាស់​ចំនួន​០៨​នាក់ មកពី​សមាគម​ក្លិប​ចំនួន​៨ បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​។ អ្នក​ប្រដាល់​ទាំង​០៨​រូបនោះ ត្រូវ​បែង​ចែកជា​ពីរ​ពូ​ល មួយ​ពូ​ល​មាន​៤​រូប ដែល​ក្នុង​ពូ​ល A មាន​កីឡាករ ហុង ជី​វ៉ុ​ង ក្លិប​មិត្ត​ប៉ូលីស​, មុត ខ្លឹម​ខ្មៅ​ក្លិប​មកុដ​រាជសីហ៍ , មាស សុជាតិ ក្លិប​ឃ្លាំងមឿង​កីឡា និង ហ៊ឹម សារ៉ាន់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​។ ចំណែក​ពូ​ល B មាន ង៉ែត រដ្ឋា ក្លិប​តា​ព្រហ្ម​មានជ័យ​, អ៊ុំ វ​ណ្ណេ​ត ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក , សេក គឹម​រួន​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប និង​កីឡាករ ហួន សុខ​នី​ម ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក។​

ចំពោះ​រូបមន្ត​នៃ​ការប្រកួត គឺជា​ការប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ដោយ​ការប្រកួត​មួយ​លើកៗ​មានតែ ២ គូ ហើយ​ព្រឹត្តិការណ៍​នេះ នឹងត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​សៅរ៍ ទី ៤ ខែសីហា ខាងមុខនេះ​តទៅ ។​
ការប្រកួត​នេះ គឺ​ធ្វើតាម​រូបមន្ត​វិលជុំ​សន្សំ​ពិន្ទុ​ដោយ​អ្នក​ទាំង ៨ ត្រូវ​ជួបគ្នា​ទាំងអស់ ។​ការប្រកួត​ជម្រុះ​ទម្លាក់ចោល ៦ នាក់​ចេញ​ទុក ១ នាក់​ដែលមាន​ពិន្ទុ​លើសគេ​ក្នុង​ពូ​ល​នីមួយៗ ពោលគឺ​យក​លេខ​១​ពូ​ល​A និង​លេខ​១​ពូ​ល​B ដើម្បី​ឡើងទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមយក​ប្រាក់​១០​លាន​រៀល​តែម្តង ។​

សម្រាប់​ការប្រកួត​ជម្រុះ​សប្តាហ៍​ទី​១ ថ្ងៃទី​០៤​សីហា​នេះ ជាការ​ប្រកួត​ជម្រុះ​រវាង​ហុង ជី​វ៉ុ​ង ក្លិប​មិត្ត​ប៉ូ​លិ​សថិតក្នុង​ពូ​ល​A ជួប​ជាមួយ​ង៉ែ​ត្រ រដ្ឋា ក្លិប​តា​ព្រហ្ម​មានជ័យ​ថិ​ត​ក្នុង​ពូ​ល​B ហើយ​មួយគូ​ទៀត​នោះ គឺ​មុត ខ្លឹម​ខ្មៅ ក្លិប​មកុដ​រាជសីហ៍​ក្នុង​ពូ​ល​A ជាមួយ អ៊ុំ វ​ណ្ណេ​ត ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​ក្នុង​ពូ​ល​B។​

រវាង​ហុង ជី​វ៉ុ​ង និង ង៉ែ​ត្រ រដ្ឋា ធ្លាប់​ប៉ះគ្នា​២​លើក​ហើយ​កន្លងមក ដោយ​វាយ​ឈ្នះ​ចាញ់​គ្នា​ដោយ​ពិន្ទុ​ម្តងម្នាក់ៗ ។ ពួកគេ​ទាំងពីរ សុទ្ធ​តែមាន​សមត្ថភាព​បច្ចេកទេស​ខ្ពស់​ដូចគ្នា ដែល​មិនមាន​នរណា​ហ៊ាន​មើលស្រាល​គ្នា​នោះទេ​ក្នុងការ​ជួបគ្នា​លើក​នេះ ។​ដូច្នេះ ចាំមើល តើ​រវាង​ហុង ជី​វ៉ុ​ង​និង​ង៉ែ​ត្រ រដ្ឋា ជួបគ្នា​លើក​នេះ តើ​អ្នកណា​រកបាន​៣​ពិន្ទុ​មុន ។​

ចំពោះ​ការជួបគ្នា​រវាង មុត ខ្លឹម​ខ្មៅ និង អ៊ុំ វ​ណ្ណេ​ត វិញ ក៏​គ្មាន​នរណា​ហ៊ាន​ទស្ស​ទាយ មុន​ថា អ្នគណា​ឈ្នះ អ្នកណា​ចាញ់​ដែរ ព្រោះ​ពួកគេ​ទាំងពីរ​សុទ្ធតែជា​ជើង​ខ្លាំង​ដូចគ្នា មាន​បច្ចេកទេស​និង​កលល្បិច​ប្រកួត​សំបូរបែប ដែល​ម្នាក់ៗ​ពុំ​អាច​ធ្វេសប្រហែស​បាន​នោះឡើយ ។ ចាំមើល តើ​មុត ខ្លឹម​ខ្មៅ ឬ​អ៊ុំ វ​ណ្ណេ​ត ដែល​រកបាន​៣​ពិន្ទុ​នោះ ? ។​

សូមបញ្ជាក់ថា ចំពោះ​តម្លៃ​ខ្លួន​នៃ​ការប្រកួត​នោះ ការប្រកួត​នៅ​ជុំ​ទី​១ លុយ​តម្លៃ​ខ្លួន​សម្រាប់​អ្នកឈ្នះ​៦០​ម៉ឺន​រៀល ចាញ់​បាន ៤០ ម៉ឺន​រៀល​។ វគ្គ​ផ្ដាច់ព្រ័ត្រ អ្នក​ដែល​ឈ្នះ​គឺ​ទទួលបាន​ប្រាក់រង្វាន់​១០​លាន​រៀល និង​អ្នកចាញ់​បាន ២ លាន​រៀល ។​

ព្រឹត្តិការណ៍​នេះ មាន​រយៈពេល ១១ សប្តាហ៍ ដោយ​ចាប់ផ្តើម​ពី​សប្តាហ៍​ទី​១​នៃ​ខែសីហា នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍ ទី ៦ ខែតុលា ឆ្នាំ ២០១៨៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu