Ad Code

ឯកសារ​សម្ងាត់​បង្ហាញ​ថា ជំនួយការ​លោក Trump សង្ស័យ​ថា​បានរួម​គំនិត​ជាមួយ​រុស្ស៊ី​



ឯកសារ​សម្ងាត់​ដែល​គេ​ផ្តល់​ទៅ​ឲ្យ​អង្គភាព​ព័ត៌មាន​សហរដ្ឋអាមេរិក​បាន​បង្ហាញថា FBI ជឿជាក់ថា អតីត​ទីប្រឹក្សា​យុទ្ធនាការ​ម្នាក់​របស់លោក Donald Trump គឺ​បាន​សហការ​ជាមួយ​ប្រទេស​រុស្ស៊ី​នៅពេលដែល​វា​ធ្វើការ​ដើម្បី​ដាក់​ឥទ្ធិពល​លើ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦។

ទោះបីជា​យ៉ាងណាក៏ដោយ ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​វាយបក​ទៅវិញ​កាលពី​ថ្ងៃអាទិត្យ​ដោយ​បង្ហាញថា ការ​លួច​ថត​សំឡេង​របស់​អតីត​ជំនួយការ​របស់គាត់​គឺជា​ផ្នែក​មួយ​នៃ​ការ​សមគំនិត​ដោយ​ខុសច្បាប់​ដោយសារតែ FBI បាន​ពឹង​ផ្អែកលើ​ព័ត៌មាន​ដែល​ផ្តល់​ដោយ​ការស្រាវជ្រាវ​ដែល​គាំទ្រ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​គោលបំណង​ស្វែងរក​ដីកា​មួយ​។​

យោងតាម​ឯកសារ​ដែល​ចេញផ្សាយ​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​ដោយ​កាសែត The New York Times បាន​បង្ហាញថា ពាក្យស្នើសុំ​ទៅកាន់​តុលាការ​តាមដាន​ស៊ើបការណ៍​បរទេស​គឺមាន​ដាក់ឈ្មោះ Carter Page ដែលជា​អតីត​ទីប្រឹក្សា​គោលនយោបាយ​បរទេស​របស់​យុទ្ធនាការ​លោក Trump ។​

កាសែត​នេះ​រួមជាមួយ​កាសែត USA Today និង​កាសែត​ដទៃទៀត​គឺ​បានដាក់​ពាក្យសុំ​សម្រាប់​ច្បាប់​សេរីភាព​ព័ត៌មាន​ដើម្បី​ទទួលបាន​ខ្លឹមសារ​ចាំបាច់​ដែល​ក្រសួងយុត្តិធម៌​បាន​បញ្ចេញ​ប៉ុន្តែ​ព័ត៌មាន​លម្អិត​មួយចំនួន​ត្រូវបាន​កែលម្អ​ពាក្យពេចន៍​។​

កាលពី​ដំបូង​ឡើយ FBI បាន​និយាយថា “FBI ជឿជាក់ថា លោក Page គឺជា​ប្រធានបទ​នៃ​ការជ្រើសរើស​យក​ជា​គោលដៅ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី​។ ជា​លទ្ធផល វា​បាន​បង្អាក់​និង​ជះឥទ្ធិពល​លើ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​ដោយ​រំលោភច្បាប់​ព្រហ្មទណ្ឌ​រប​ស់​សហរដ្ឋអាមេរិក​”​។​

ឯកសារ​នេះ​បាន​បន្ថែមថា “FBI ជឿជាក់ថា លោក Page បាន​សហការ​និង​ឃុបឃិត​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី​”​។​

គួរ​បញ្ជាក់ថា ការបញ្ចេញ​ឯកសារ​នេះ​បាន​កើតឡើង​ក្នុង​រយៈពេល​ត្រឹមតែ​ជាង​មួយ​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller បាន​ចោទប្រកាន់​មន្ត្រី​ស៊ើបការណ៍​រុស្ស៊ី​ចំនួន​១២​នាក់​ដោយ​ចោទប្រកាន់​ពួកគេ​ថា​បាន Hack យុទ្ធនាការ​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក​ស្រី Hillary Clinton ដើម្បី​លួច​ឯកសារ​ដែល​ក្រោយមក​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu