Ad Code

ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​) ចូលរួម​លើកកម្ពស់​វិស័យ​កីឡា នៅ​កម្ពុជា



ភ្នំពេញ ​៖ ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​) បាន​ប្រកាស​បើក​ការប្រកួត​បាល់ទាត់​ពាន​អា​ឃ្វ័​រ​រៀស​(Aquarius Cup) លើកដំបូង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយមាន​កីឡាករ​ចូលរួម​ការប្រកួត​ចំនួន​56​ក្រុម​មកពី​ទូទាំងប្រទេស​មាន​អាយុ​ចាប់ពី 16​ឆ្នាំ​ឡើងទៅ។

ការប្រកួត​បាល់ទាត់​ពា​ន​អា​ឃ្វ័​រ​រៀស​(Aquarius Cup) នេះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​20 ខែសីហា ដល់​ថ្ងៃទី​22 ខែកញ្ញា​នៅ​ទីលានកីឡា King Sports អគារ​លេខ 168 ផ្លូវ​លេខ 263 រាជធានី​ភ្នំពេញ​។​

រាល់​ការប្រកួត​ទាំងអស់​នឹងត្រូវ​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​អាជ្ញាកណ្ដាល ដែល​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​

លោកស្រី គង់ កុសល នាយិកា​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូ​កា​-​កូ​ឡា បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​មាន​មោទនភាព​ក្នុង​ការរៀបចំ​ការប្រកួត​បាល់ទាត់​ពាន​អា​ឃ្វ័​រ​រៀស​(Aquarius Cup)​នេះ​ដែល​មិន​ត្រឹមតែ​ជាការ​ប្រកួត​កីឡាបាល់ទាត់​តែប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ឱកាស​មួយ​សម្រាប់​កីឡាករ​ដើម្បី​បញ្ចេញ​សកម្មភាព​និង​បង្ហាញ​ពី​ការ​ឲ្យ​តម្លៃ​របស់​ពួកគេ​ចំពោះ​មិត្តភាព ការងារ​ជា​ក្រុម សាមគ្គីភាព​និង​ការគោរព​គ្នា​តាមរយៈ​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​ចំពោះ​កីឡា​នេះ​។

ក្នុងនាម​ជា​ដៃគូ​សហការ​ជា​ផ្លូវការ​នៃ​ការប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup 2018 ដែល​ទើប​បញ្ចប់​នាពេល​ថ្មីៗ​នេះ អា​ឃ្វ័​រ​រៀស យល់ថា​មនុស្ស​គ្រប់រូប​បំពេញការងារ​បានល្អ​បំផុត​នៅពេលដែល​ពួកគេ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​សារពាង្គកាយ​។ នេះ​បើតាម​សម្តី​របស់លោក មាស​វុត្ថា​នាយក​ផ្នែក​លក់​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​)​។ ពានរង្វាន់​បាល់ទាត់​អា​ឃ្វ័​រ​រៀស​(Aquarius Cup) គឺជា​គំនិត​ផ្តួចផ្តើម​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន ដើម្បី​ចែករំលែក​ជាមួយ​ប្រជាជន​កម្ពុជា​នូវ​ភេសជ្ជៈ​ជាតិ​រ៉ែ បង្កើន​ភាពស្វាហាប់​។ អា​ឃ្វ័​រ​រៀស បំបាត់​ភាព​ស្រែក​ទឹក និង​បំពេញ​ជាតិ​ទឹកបាន​ឆាប់រហ័ស​ដល់​រាងកាយ​។ ផលិតផល​អា​ឃ្វ័​រ​រៀស​ត្រូវបាន​ណែនាំ​មក​ទីផ្សារ​កម្ពុជា​លើកដំបូង​នៅក្នុង​ឆ្នាំ​2014 ដោយ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) ហើយ​ផលិតផល​នេះ​ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​និយម​លេង​កីឡា ដែល​ពួកគាត់​កំពុង​ស្វែងរក​ប្រភេទ​ភេសជ្ជៈ​ដែល​បំពេញ​ជាតិ​ទឹ​ត្រឡប់មក​រាងកាយ​វិញ​សំរាប់​ប្រទេស​ក្នុង​តំបន់​អាកាសធាតុ​ត្រូ​ពិ​ក​ដូច​កម្ពុជា​យើង​នេះ​។​
អា​ឃ្វ័​រ​រៀស គឺជា​ពាណិជ្ជសញ្ញា​មួយ​ក្នុងចំណោម​ពាណិជ្ជសញ្ញា​ល្បីៗ ចំនួន​20 របស់​ក្រុមហ៊ុន​ហើយ​បាន​ក្លាយជា​ពាណិជ្ជសញ្ញា​ដែល​ឈានមុខ​គេ ចំណាត់ថ្នាក់​លេខ 1 ផ្នែក​បំពេញ​ជាតិ​ទឹក​នៅក្នុង​ប្រទេស​ជប៉ុន​។ នៅ​ប្រទេស​កម្ពុជា អា​ឃ្វ័​រ​រៀស គឺជា​ពាណិជ្ជសញ្ញា​ដ៏​មាន​ប្រជាប្រិយភាព​និង​លេចធ្លោ​ក្នុងចំណោម​ប្រភេទ​ផលិតផល ដែលមាន​ការប្រកួតប្រជែង​ខ្ពស់​។​

សូមបញ្ជាក់ថា សម្រាប់​ការចូលរួម​ប្រកួតប្រជែង​ដណ្តើមយក​ពានរង្វាន់​ដូចជា ពានរង្វាន់​ទីមួយ​ជាមួយ​ទឹកប្រាក់​សុទ្ធ​USD4.500 (​បួន​ពាន់​ដុល្លារ​អាមេរិក​), រង្វាន់​ទី​ពីរ​ព្រមជាមួយ​ទឹកប្រាក់​សុទ្ធ​ចំនួន USD2.200 (​ពីរពាន់​ពីរ​រយ​ដុល្លារ​អាមេរិក​) រង្វាន់​ទី​បី​ជាមួយ​ទឹកប្រាក់​សុទ្ធ​ចំនួន​USD1.500 (​មួយ​ពាន់​ប្រាំ​រយ​ដុល្លារ​អាមេរិក​)​និង​រង្វាន់​ទី​បួន​ជាមួយ​ទឹកប្រាក់​សុទ្ធ​ចំនួន​USD750 (​ប្រាំពីរ​រយ​ហាសិប​ដុល្លារ​អាមេរិក​)៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu