Ad Code

លោកជំទាវ ម៉ែន សំអន សាទរ​ចំពោះ​ក្រុមហ៊ុន​ឯកជន​២​ដែល​ប្រកាស​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​ទុន​ជាមួយគ្នា



ភ្នំពេញ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​ បាន​សម្ដែង​ការ​សាទរ​នា​ល្ងាច​ថ្ងៃទី​០៨ ខែសីហា​ ឆ្នាំ​២០១៨ ​ដោយ​បាន​ថ្លែង​នូវ​ការ​សាទរ​ចំពោះ​ការប្រកាស​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​លើ​ការ​វិនិយោគ​រួមគ្នា រវាង​ក្រុមហ៊ុន​ពីរ​គឺ​ក្រុមហ៊ុន​ថា​កូ​និង​ក្រុមហ៊ុន​ហ័ន​អា​ញ​យ៉ា​ដាយ​ ហើយ​មិន​ត្រឹមតែ​នៅក្នុង​ប្រទេស វៀតណាម​កម្ពុជា​និង​នៅក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ អាចបង្កើត​ការងារ ពិសេស​ប្រាក់ចំណូល​យ៉ាងច្រើន​ជូន​ប្រជាពលរដ្ឋ ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ប្រកបដោយ​ចីរភាព។



ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ផ្ទាល់ សូមបញ្ជាក់​តាមរយៈ​លោក​ចាប សុថា​រិ​ទ្ធ​ឲ្យ​ដឹង​ផង​ដែរ​ថា កិច្ចការ​ទាំងនេះ​គ្រាន់តែ​ជា​ចំណុច​នៃ​ការចាប់ផ្តើម​ប៉ុណ្ណោះ​។ ដូចនេះ ដើម្បី​ជោគជ័យ​នៃ​ការអនុវត្ត​គម្រោង ក៏ដូចជា​ជោគជ័យ​នៃ​ការប្រកួតប្រជែង ក្រុមហ៊ុន ថា​កូ​និង​ដៃគូ​គឺជា​ក្រុមហ៊ុន​ដែលមាន​បទពិសោធន៍​ស្រាប់​លើ​ការងារ​វិនិយោគ​ជាច្រើន នៅ​ទីក្រុង​ហូ​ជី​មិញ​នៃ​សាធារណរដ្ឋ​ស​ង្គ​និយម​វៀតណាម​ត្រូវ​ចាប់​ផ្តើមធ្វើ​ផែនការ​សកម្មភាព​លម្អិត ស្តីពី​ការអភិវឌ្ឍន៍​លើ​គម្រោង​នេះ។



លោក​បន្ត​ថា ​កិច្ចការ​នេះ​ធ្វើ​ទៅតាម​ផែនការ តាម​ជំនាញ និង​បទពិសោធន៍​របស់ខ្លួន សំដៅ​ធ្វើយ៉ាងណា​ជំរុញ​ការអភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​ទាំងពីរ​សម្រេច​ចេញ​លទ្ធផល​ជា​ផ្លែផ្កា និង​ឈានទៅ​ចាប់ផ្តើម​ដំណើរការ​យ៉ាង​ល្អ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។



លោក​ក៏​សូម​ស្នើ ឲ្យ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នានា សូម​បន្ត​តាមដាន និង​សម្រួល​បែបបទ​នានា សម្រាប់​ការអភិវឌ្ឍន៍​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​ក្រុមហ៊ុន​ទាំងពីរ។



ជាទី​បញ្ចប់​នេះ ដើម្បី​ជា​ការ​អបអរ​ដល់​ការប្រកាស​កិច្ចសហការ​វិនិយោគ​រួមគ្នា​គ្រប់​ជ្រុងជ្រោយ រវាង​ក្រុមហ៊ុន​ទាំងពីរ លោក​ចាប សុថា​រិ​ទ្ធ​តំណាង​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​ថ្លែង​នូវ​ការ​ជូនពរ​ឲ្យ​កិច្ចសហប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​ទាំងពីរ​នេះ​ទទួលបាន​ជោគជ័យ​ក្នុងការ​បណ្ដាក់ទុន​វិនិយោគ​ដ៏​ធំ​នេះ​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu