Ad Code

គ​.​ជ​.​ប កំពុង​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​យុទ្ធនាការ​ម្រាមដៃ​ស្អាត នៅ​ខេត្តបាត់ដំបង



ភ្នំពេញ ​៖ ​នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨ នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កំពុង​ដំណើរការ​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​លេខ​០០១ ដែល​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត នៅ​ខេត្តបាត់ដំបង ដែល​សវនាការ​នេះ បាន​ធ្វើ​ឡើង​នៅ​សាលប្រជុំ គ​.​ជ​.​ប ហើយ​ក្រុមប្រឹក្សា​ជំនុំជម្រះ​រួមមាន ទី​១, លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន ទី​២, លោក នុត សុខុម ជា​សមាជិក ទី​៣, លោក មាន ស​ទិ ជា​សមាជិក ទី​៤, លោក ឌឹ​ម សុ​វណ្ណា​រុំ ជា​សមាជិក ទី​៥, លោក ឌុ​ច សុន ជា​សមាជិក ទី​៦, លោក ហ៊ីង ធី​ប្ញ​ទ្ធិ ជា​សមាជិក ទី​៧, លោក ឯម សូផាត ជា​សមាជិក ទី​៨, លោក ហ៊ែ​ល សារ៉ាត់ ជា​សមាជិក និង​ទី​៩, លោក ហង្ស ពុទ្ធា ជា​សមាជិក។

ក្នុង​នោះ​មានការ​ចូលរួម​ពី​មេធាវី​តំណាង​ដើមបណ្តឹង និង​មេធាវី​តំណាង​ចុង​ចំលើយ​ផងដែរ។ បុគ្គល​ទាំង​៥​រូប ដែល​រង​នូវ​ការ​ប្តឹង​នេះ​រួមមាន​ឈ្មោះ ជា ជីវ​, ថោង សារឿន​, ម៉ាង ឈុន​, ពៅ តាំង និង គ្រុយ គឹម​សាំង។ បុគ្គល​ទាំង​៥​នាក់ ត្រូវបាន​គណ:កម្មការ​បោះឆ្នោត​ខេត្តបាត់ដំបង សម្រេច​ពិន័យ​ក្នុង​ម្នាក់ៗ​១០​លាន​រៀល ប៉ុន្តែ​អ្នក​ទាំង​៥ មិន​ទទួលយក ហើយ​បាន​ប្តឹង​បន្ត​មក គ​.​ជ​.​ប៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu