Ad Code

Ou Ronou មក​សងសឹក​ រឿង សា​រ័ត្ន ខណៈ​ហ៊ឹម សេរី ជួប​ Sing Dam ​នៅ​SEATV



អ្នក​ប្រដាល់​ថៃ Ou Ronou នឹង​ឡើង​មក​សងសឹក រឿង សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ពឆ័ត្រ​យោង​៩១១ នៅលើ​សង្វៀន​Carabao​របស់​SEA-TV នា​រសៀល​ថ្ងៃ​សៅរ៍​​ទី​១១ ខែ​​សីហា​ ឆ្នាំ​២០១៨។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម។

រឿង សា​រ័ត្ន ជា​ជើង​ខ្លាំង​មួយ​រូប​របស់​កម្ពុជា ដែល​ការប្រកួត​របស់​គេ​ទោះ​ឈ្នះក្តី ចាញ់ក្តី មាន​មាន​លក្ខណៈ​តឹងតែង​បំផុត ពោលគឺ​មិន​មាន​នរណា​យកឈ្នះ​លើ​រូបគេ​ដោយ​ផុយ​ស្រួល​នោះ​ឡើយ។ ប៉ុន្តែ​អ្នក​ប្រដាល់​រូបនេះ មាន​ពេលខ្លះ​ក៏​ចាញ់​ដោយ​ផុយ​ស្រួយ​ដែរ។

Ou Ronou គេ​ក៏​ជា​ជើង​ខ្លាំង​មួយរូប​ដែរ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​ប្រកួត​ពីរដង​ហើយ ដែល​លើក​ទី​១​វាយ​ស្មើ​ជាមួយ​យុគ យក្ស​គី​ល អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ​កាលពី​ថ្ងៃទី​០៨​មេសា​២០១៨ និង​លើក​ទី​២ ថ្ងៃទី​១៧​មិថុនា​២០១៨ Ou Ronou វាយ​ចាញ់​រឿង សា​រ័ត្ន​ដោយ​ពិន្ទុ ។

អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ប្រវត្តិ​ប្រកួត​៦៥​លើក ដោយ​វាយ​ឈ្នះ​៥៥​លើក និង​ចាញ់​១០​លើក មិនដែល​ស្មើ ខ​ណះ​ដែល​រឿង សា​រ័ត្ន មាន​ប្រវត្តិ​ប្រកួត​៧៨​លើក ឈ្នះ​៥៩​លើក ចាញ់​១៦​លើក និង​ស្មើ​០៣​លើក។

រឿង សា​រ័ត្ន មានការ​ស្រុត​ធ្លាក់ចុះ​នៅក្នុង​ការប្រកួត​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​។​ការប្រកួត​ចុងក្រោយ​របស់គេ គឺ​វាយ​ឈ្នះ​ថៃ​Khon Krong Thap ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​២២​កក្កដា​កន្លងទៅនេះ។ អ្នក​ប្រដាល់​រូបនេះ វាយ​រាង​មើលងាយ​គូប្រកួត​បន្តិច នៅពេលដែល​មើលឃើញ​គូប្រកួត​រាង​អន់​ជាង​ខ្លួន​នោះ។

តែ​យ៉ាងណា សា​រ័ត្ន ជា​អ្នក​ប្រដាល់​ម្នាក់ ដែល​ប្រកួត​និង​ផ្តួល​គូប្រកួត​ដោយសារ​ទិច​និ​ច​កណ្តាប់ដៃ កែង និង ជង្គង់ ។ យ៉ាងណា ប៉ះ​ជាមួយ Ou Ronou លើក​នេះ មិនដឹងថា​សា​រ័ត្ន អាច​ជួប​សំណាងល្អ​ឬ​អត់​ទេ​? ។ ចាំមើល រឿង សា​រ័ត្ន និង Ou Ronou តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ជំនួប​លើក​ទី​២​នេះ ?។​

អ្នក​ប្រដាល់​វ័យក្មេង ហ៊ឹម សេរី ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Sing Dam ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។ ពីរ​នាក់ នាក់​នេះ មិន​ធ្លាប់​ដែល​ជួបគ្នា​ទេ​កន្លងមក។

ហ៊ឹម សេរី ជា​អ្នក​ប្រដាល់​ដែល​ប្រើ​គ្រប់​កលល្បិច ហើយ​សមត្ថភាព​កណ្ដាប់​ដៃ​របស់គេ វាយ​ចេញ​រហ័ស​ណាស់ ហើយ​ជង្គង់ កែង និង​ផ្លែ​របស់​ហ៊ឹម សេរី ក៏មាន​ផ្លែ​ល្អ​ដែរ។

ចំពោះ​អ្នក​ប្រដាល់​ថៃ Sing Dam វិញ គេ​ក៏​ជា​អ្នក​ប្រដាល់​ខ្លាំង​ដែរ​នៅ​ស្រុកថៃ ។ Sing Dam ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​ដង​ហើយ ប៉ុន្តែ​ពុំ​ធ្លាប់​ដែល​ប៉ះ​ជាមួយ​ហ៊ឹម សេរី​នោះឡើយ ។

សម្រាប់​ការជួបគ្នា​លើកដំបូង​នេះ មិនដឹងថា​ហ៊ឹម សេរី ឈ្នះ​ឬក៏ Sing Dam ឈ្នះ​នោះទេ ? ។ ចាំមើល Sing Dam អាច​យកឈ្នះ​ហ៊ឹម សេរី បាន​ឬ​អត់ ?។

ហ៊ឹម សេរី មាន​ប្រវត្តិ​ប្រកួត​៨៤​លើក ក្នុងនោះ​វាយ​ឈ្នះ​៦៩​លើក ចាញ់​១៤​លើក និង​ស្មើ​០១​លើក ។ សេរី ប្រកួត​ចុងក្រោយ​ជាមួយ​ថៃ គឺ​វាយ​ស្មើ​ជាមួយ​Kolab Duoy​កាលពី​ថ្ងៃទី ១៧​មីនា​២០១៨។
​ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ថន ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ជើង​ចា​ស់ណាម ម៉ូ​រ៉ា​ក់ អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ។​ពួកគេ​ទាំងពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។​

ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​ពីមុនមក ។ អ្នក​ប្រដាល់​ទាំងពីរ​នេះ មាន​សមត្ថភាព​បច្ចេកទេស មិនជា​លើ​គ្នា​ប៉ុន្មាន​ទេ ហេតុនេះ ការជួបគ្នា​លើកដំបូង​នេះ មិនដឹងថា​អ្នកណា​ឈ្នះ​អ្នកណា​ចាញ់​នោះឡើយ​? ។​

លីន វិ​រៈ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ នឹង​ជួប​សងសឹក​ជាមួយ​សុខ វិ​រៈ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០ គីឡូក្រាម៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu