Ad Code

ចៅក្រម​សម្រេច​ឃុំខ្លួន​មនុស្ស​៣​នាក់​ពីបទ លួច ទទួលផល​និង​ប្រើប្រាស់​ស្លាក​លេខ​ក្លែង



កណ្តាល ​៖ ​លោក ផូង វណ្ណ លោក​សា​យ​សម្ផស្ស​សេរី​ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកណ្តាល​នា​ល្ងាច​ថ្ងៃទី​៦​ ខែសីហា​ ឆ្នាំ​២០១៨​នេះ​ បានសម្រេច​ចេញ​ដិ​ការ​បង្គាប់​អោយ​កងកម្លាំង​សម​ត្ត​កិច្ច​នាំខ្លួន​ជន​ត្រូវ​ចោទ​៣​នាក់​ ដាក់​ពន្ធនាគារ​បណ្តោះ​អាសន្ន​ក្រោម​បទចោទប្រកាន់​"​លួច ទទួលផល​ចោរកម្ម​ និង ​ប្រើប្រាស់​ស្លាក​លេខ​សំគាល់​យានជំនិះ​ក្លែងក្លាយ​ប្រ​ព្រឹត្ត​ឡើង​នៅ​ស្រុក​អង្គស្នួល​ ខេត្តកណ្តាល ​កាលពី​ថ្ងៃទី​៣​និង​ទី​៥​ខែសីហា​ ឆ្នាំ​២០១៨​។

មន្ត្រី​តុលាការ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​នៅ​ល្ងាច​ថ្ងៃទី​០៦ សីហា ២០១៨ លោក ផូង វណ្ណ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច ចេញ​ដីកា​ឃុំខ្លួន បុរស​ម្នាក់​ដែល​ខ្ចី​រថយន្ត​មិត្ត​ភ​ក្ត្រ័​ប្រុង​ស៊ី​ដាច់ ដាក់ព​ន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​"​លួច និង​ប្រើប្រាស់ ស្លាក​លេខ​សំគាល់​យានជំនិះ​ក្លែងក្លាយ​" ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃទី​០៥ សីហា ២០១៨ តាម​មាត្រា​៣៥៣ ៣៥៦ និង​មាត្រា​៦៣០ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៧៨​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។

ជន​ត្រូវ​ចោទ​មានឈ្មោះ ភិន សីហា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ប្រមាត់ដី ឃុំ​ស្វាយទៀប ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ ជនរងគ្រោះ​មានឈ្មោះ​ផាន់ ណា ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ​។

លោក មាន សំណាង អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹង​ថា ​មុន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​បាន​ប្រទះឃើញ​រថយន្ត​ម៉ាក​កាំ​មឺ​រី​ឆ្លាម​ពណ៌​ខ្មៅ ពាក់​ស្លាកលេខ​ភ្នំពេញ 2A-0621 និង ម៉ូតូ​ម៉ាក​សង់​០១៨ មួយ​គ្រឿង​បើក​ឈប់ៗ ក៏​ឃាត់​សួរនាំ​ស្រាប់តែ រថយន្ត និង ម៉ូតូ​នោះ​បង្កើន​ល្បឿន​យ៉ាង​លឿន​មិន​ឲ្យ​សម​ត្ត​កិច្ច​ធ្វើការ​ត្រួតពិនិត្យ ទើប​កម្លាំង​ដេញ​តាម​រហូតដល់​ផ្សារ​ថ្នល់ទទឹង ក៏​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ ភិន សីហា នៅក្នុង​រថយន្ត​មាន​វត្ថុតាង​សោ​ខ្សៀ ០១ ដែក​សំប៉ែត​សម្រាប់​កាច់​សោ​១ ដែក​ឆ្កិះ​សោ។

ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ភិន សីហា បាន​សារភាព​ថា ខ្លួន​បាន​ខ្ចី​រថយន្ត​ពី​ឈ្មោះ ផាន់ ណា ភេទ​ប្រុស​ អាយុ​ប្រហែល​៣៥​ឆ្នាំ នៅ​ខាង​មុខ​ណាហ្គា​ភ្នំពេញ​ វេលា​ម៉ោង​១​រំលង​អធ្រាត្រ​។

ចំពោះ​ជនជាប់ចោទ​២​នាក់​ទៀត​ត្រូវបាន​លោក សាយ ស​ម្ផ​ស្ស​សេរី ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃទី​០៦ សីហា ២០១៨ បា​នស​ម្រេច​ចេញ​ដីកា​ឃុំខ្លួន ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​"​លួច "​និង​បទ​"​ទទួលផល​ចោរកម្ម​ "​ដែល​ប្រព្រឹត្ត​នៅ ភូមិ​ព្រៃ​រការ ឃុំឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃទី​០៣ សីហា ២០១៨ តាម​មាត្រា​៣៥៣ និង​៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣៩៩ ,៤០០ នៃ​ក្រមព្រហ្មទណ្ឌ​។

ជន​ត្រូវ​ចោទ​ទី​០១​មានឈ្មោះ ផូង កុសល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ នៅ​ភូមិ ខ្នាច​ខាងជើង ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ ទី​០២​ឈ្មោះ សែត ផុល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប នៅ​ភូមិ​ព្រែក​ហូរ​លិច​
​ឃុំ​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ ភិន ខេ​ត ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មុខរបរ​កសិករ ជនជាតិខ្មែរ នៅ​ភូមិ​ព្រៃ​មាន ឃុំ រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

លោក​វរសេនីយ៍ មាន សំណាង អធិការ​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​យក​ម៉ូតូ​ទុក​នៅមុខ​បន្ទប់​ជួល ហើយ​ឡើង​ទៅ​សំរាក នៅក្នុង​បន្ទប់​កូនស្រី​នៅ​ជាន់​ទី​២ ពេលនោះ​ជនសង្ស័យ​មកដល់​មិនឃើញ​ម្ចាស់ ក៏​ធ្វើ​សកម្មភាព​កាច់ សោ​.​ក​ម៉ូតូ​ជិះ​រត់​គេច​ខ្លួន​បាត់។ លុះដល់​ម៉ោង​៥​ល្ងាច កូនស្រី​ជនរងគ្រោះ​ចេញពី​ធ្វើការ​មកដល់​បន្ទប់ ទើបបាន​ដឹងថា​ បាត់​ម៉ូតូ ហើយក៏​ផ្អើលឆោឡោ​រាយការណ៍​ជូន​សមត្ថកិច្ច។ ក្រោយពី​ទទួលបាន​ព័ត៌មាន នេះ​ភ្លាម​កម្លាំង​សមត្ថកិច្ច​យើង​បានធ្វើ​ការតាម​រក និង​ទំនាក់ទំនង​ផ្សព្វផ្សាយ​ជាមួយ​សមត្ថកិច្ច​ជាប់ ព្រំប្រទល់​ដើម្បី​ជួយ​សហការ លុះដល់​ម៉ោង​១៩ និង​១៥​នាទី​ថ្ងៃ​ដដែល សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ខណៈ​កំពុង​ដោះ​ស្លាក​លេខ​ម៉ូតូ​ចេញ ហើយ​ប្រគល់​ជូន​សមត្ថកិច្ច​យើង ដើម្បី​បន្ត​នីតិវិធី។

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បានធ្វើ សកម្មភាព​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​ប្រាកដ​មែន ដោយ​ធាក់​បំបាក់​សោ.ក យក​កូន​កន្ត្រៃ​ដោះ​ស្លាក រួច កាត់​ខ្សែភ្លើង​ត​សោ​ម៉ូតូ​បញ្ឆេះ​ជិះ​រត់​គេច​ខ្លួន។ កន្លងមក​ខ្លួន​ធ្លាប់ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ ហើយ យក​ទៅ​លក់​ឲ្យ​ឈ្មោះ សែត ផុល បាន​ចំនួន​០៨​គ្រឿង​មកហើយ។

យោង​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ទើប​នៅ​ថ្ងៃទី​០៤ សីហា ២០១៨ វេលា​ម៉ោង​១០ និង ៤០​នាទី កម្លាំង​អធិការដ្ឋាន​នគរ បាល​ស្រុក​អង្គស្នួល សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ខេត្តកណ្តាល ឈាន ទៅដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សែត ផុល និង​ធ្វើការ​ឆែកឆេរ​ផ្ទះ​ រក​ឃើញ​វត្ថុតាង​មួយចំនួន ពាក់ព័ន្ធ​បទ​ល្មើស​ទទួលផល​ចោរកម្ម៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu