Ad Code

សួង សាខា​រ៉ានី​ត រីកមុខ​ដូច​គ្រាប់​ជី​ នា​ឱកាស​ថ្ងៃ​ខួបកំណើត​លើក​រាសី



ភ្នំពេញ​ ៖​ តារា​សម្ដែង​សម្តី​ផ្អែម​មាន​មន្ត​ស្នេហ៍​កញ្ញា សួង សាខា​រ៉ានី​ត កាលពី​រាត្រី​ថ្ងៃទី​០៦​ ​ខែសីហា ឆ្នាំ​២០១៨​ កន្លង​មក​នេះ​ បាន​រៀបចំ​ពិធីជប់លៀង​អបអរ​ថ្ងៃ​ខួបកំណើត ​និង​មួយ​ផ្នែក​ទៀត​ក៏​ដើម្បី​លើករាសី​របស់​ខ្លួន​ផង​ដែរ។ ខណៈ​អាជីព​សិល្បៈ​សព្វថ្ងៃ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ​និង​គាំទ្រ​ច្រើន​ពី​មហាជន។

ពិធីជប់លៀង​ខួបកំណើត​របស់​តារា​សម្តែង​រូប​ស្រស់​កញ្ញា សួង សាខា​រ៉ានី​ត នេះ​បាន​ធ្វើឡើង​នៅ​ឯ​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន ​ដែលមាន​ទីតាំង​ម្តុំ​បឹងត្របែក ​ដោយមាន​ការ​អញ្ជើញ​ភ្ញៀវ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​និង​សម្តែង​ល្បីៗ​ជាច្រើន​បង្ក​ឲ្យ​មាន​ភាព​សប្បាយ​រីករាយ​ខ្លាំង។ មិនតែប៉ុណ្ណោះ​គេ​ក៏​សង្កេតឃើញ​សាមីខ្លួន​កញ្ញា សួង សាខា​រ៉ានី​ត បង្ហាញ​ពី​ទឹកមុខ​ញញឹម​ស្ទើរ​បិទមាត់​មិន​ជិត​ទៀត​ផង។

តាម​ការ​កត់សម្គាល់​វត្តមាន​ភ្ញៀវ​សិល្បៈ​ដែល​បានបង្ហាញ​វត្តមាន​ចូលរួម​អបអរ​ថ្ងៃ​ខួបកំណើត​ស្រី​ស្រស់ សួង សាខា​រ៉ានី​ត រួមមាន ​៖​ តារា​កំប្លែង​នាយ ពែ​កមី ,​លោក ប៉ែន ចំ​រ៉ុង ,​លោក រតនៈ ពិសិដ្ឋ ,​កញ្ញា ថន លក្ខិណា ,​កញ្ញា សាន សុ​ម៉ាលី ,​កញ្ញា គង់ ចាន់​រដ្ឋា ,​តារា​កូនភ្លោះ​លោក ស៊ិន សុភា ,​លោក សាយ សៀ​រ៉ា​,​លោក ប៊ី អាយ​ជី ,​លោក អ៊ឹម ជីវ៉ា ,​លោក ម៉ា ដូ​ណា រួម​នឹង​វត្តមាន​តារា​សិល្បៈ​ល្បីៗ​មួយចំនួនទៀត​។​

បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​សំណាក់​សាមីខ្លួន​តារា​សម្តែង​ស្រី​កំពុង​ច្បាម​បាន​ឱកាស​សម្តែង​លើ​ទីផ្សារ​សិល្បៈ​កញ្ញា សួង សាខា​រ៉ានី​ត បាន​លើក​ឡើង​ទាំង​ទឹកមុខ​ញញឹម​ថា ​ចំពោះ​ការរៀបចំ​ធ្វើ​ពិធីជប់លៀង​ខួបកំណើត​របស់​នាង​ឆ្នាំនេះ​គឺ​តាម​គម្រោង​បាន​អញ្ជើញ​ភ្ញៀវ​ត្រឹមតែ​១៨​តុ​តែប៉ុណ្ណោះ​។​ប៉ុន្តែ​បើ​តាម​ការសង្កេត​ជាក់ស្តែង​ចំនួន​នេះ ​អាច​កើតឡើង​រហូតដល់​ជាង​២០​តុ​ដោយហេតុថា​ភ្ញៀវ​ដែល​បាន​អញ្ជើញ​គឺ​បង្ហាញ​វត្តមាន​ចូលរួម​ច្រើន។

កញ្ញា សួង សាខា​រ៉ានី​ត បាន​បន្ថែមថា ​ពិធីជប់លៀង​អបអរ​ខួបកំណើត​នេះ​គឺធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​លើករាសី​ហើយ​ម្យ៉ាងវិញទៀត​ក៏​ដើម្បី​ជា​ការ​ជួបជុំ​បង្កើន​មិត្តភាព​សប្បាយរីករាយរ​វាង​មិត្តភក្តិ​និង​អ្នកសិល្បៈ​រួម​អាជីព​ការងារ​ជាមួយគ្នា។ ដោយឡែក​ចំពោះ​ការចំណាយ​អស់​ចំនួន​ទឹកប្រាក់​ប៉ុន្មាន​នោះ​មិន​ត្រូវបាន​សាមីខ្លួន​កញ្ញា សួង សាខា​រ៉ានី​ត បញ្ជាក់​ឲ្យ​ដឹង​នោះទេ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu