Ad Code



កម្ពុជា​ នឹង​រៀបចំ​ពិព័រណ៍​ម្ហូបអាហារ ភេសជ្ជៈ និង​បដិសណ្ឋារកិច្ច​អន្តរជាតិ​ដ៏​ធំ​បំផុត​នៅ​ខែ​កញ្ញា​ខាងមុខនេះ
ភ្នំពេញ ​៖ ​ក្រុមហ៊ុន​AMB Tarsus Events Group​ សហការ​ជាមួយ​សហព័ន្ធ​ទេសចរណ៍​កម្ពុជា សមាគម​សណ្ឋាគារ​កម្ពុជា សមាគម​ភោជនីយដ្ឋាន​កម្ពុជា សមាគម​ចុងភៅ​កម្ពុជា និង​សមាគមន៍​អ្នកជំនាញ​ស្រាក្រហម​កម្ពុជា នឹង​រៀបចំ​ពិព័រណ៍​ម្ហូបអាហារ ភេសជ្ជៈ និង​បដិសណ្ឋារកិច្ច​អន្តរជាតិ ដ៏​ធំ​បំផុត​នៅ​កម្ពុជា​(CAMFOOD'18 / CAMHO TEL'18)​ចាប់ពី​ថ្ងៃទី​១៩​ដល់​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ។

លោក អ៊េ​ន ឌ្រូ​ស្យេ​វ ប្រធាន​ក្រុម AMB Tarsus Events Group​ដែលជា​អ្នករៀបចំ​ពិព័រណ៍​នេះ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​កាលពី​រសៀល​ថ្ងៃទី​៨​ ខែសីហា​ ឆ្នាំ​២០១៨​ថា ​ពិព័រណ៍​នេះ​មាន​ក្រុមហ៊ុន​ចូលរួម​ជាង ៣៥០ ក្រុមហ៊ុន ​និង​ម៉ាក​ផលិតផល​ល្បីៗ​មកពី ៣០ ប្រទេស នៃ​តំបន់​អាស៊ី ដែល​នឹង​ដាក់​បង្ហាញ ផលិតផល​ថ្មីៗ​ដ៏​សម្បូរបែប​ដូចជា ផលិតផល​ផ្នែក​ម្ហូបអាហារ ផលិតផល​ភេសជ្ជៈ​ជាច្រើន​ប្រភេទ សម្ភារៈ​ផ្គត់ផ្គង់​សេវាកម្ម​ម្ហូបអាហារ សម្ភារៈ​ផ្គត់ផ្គង់​សណ្ឋាគារ ភោជនីយដ្ឋាន និង ហាង​កាហ្វេ ក៏ដូចជា​បច្ចេកវិទ្យា​ទំនើប​ចាំបាច់​ក្នុងការ​ប្រើប្រាស់​សម្រាប់​វិស័យនេះ​ទាំងមូល​ផងដែរ​។

លោក​បាន​បន្តថា ​ព្រឹត្តិការណ៍​ពិព័រណ៍​រយៈពេល​បី​ថ្ងៃនេះ នឹងមាន​វត្តមាន​ក្រុមហ៊ុន​មកពី​ប្រទេស​ចំនួន ៩ មានដូចជា ប្រទេស​ចិន ប្រទេស​បារាំង ប្រទេស​អ៊ីតាលី ប្រទេស​កូរ៉េខាងត្បូង ប្រទេស​ម៉ាឡេស៊ី តៃវ៉ាន់ ប្រទេស​ថៃ សិង្ហ​បុរី និង សហរដ្ឋអាមេរិក។

ពិព័រណ៍​ពាណិជ្ជ​កម្មនេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ផ្តល់អោយ​អ្នក​នៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច ម្ហូបអាហារ និង​ភេសជ្ជៈ​អាច​ស្វែងរក​នូវ​គំនិត​ថ្មីៗ​សម្រាប់​អាជីវកម្ម ប្រភព​នៃ​ការស្វែងរក​អ្នកផ្គត់ផ្គង់​ថ្មី ក៏ដូចជា​ផលិ​ត​ផល​ថ្មីៗ និង​ដំណោះស្រាយ​ផ្សេងៗ ព្រម​ជាមួយនឹង​ការស្វែងយល់​ពី​និន្នាការ​ចុងក្រោយ​នៅក្នុង​វិស័យនេះ​ផងដែរ​។​

លោក​រំពឹងថា​ពិព័រណ៍​នេះ​នឹងមាន​អ្នកចូលរួម​ទស្សនា​ជាង​៨០០០​នាក់​សុទ្ធសឹង​ជា​អ្នកជំនួញ​មកពី​វិស័យ​បដិសណ្ឋារកិច្ច និង​វិស័យ​ម្ហូបអាហារ និង​ភេសជ្ជៈ។

ពិព័រណ៍​ពាណិជ្ជ​កម្មនេះ អ្នករៀបចំ​កម្មវិធី​ពិព័រណ៍​ក៏បាន​បង្កើតឡើង នូវ​ពិព័រណ៍​មួយ​ផ្សេងទៀត គឺ​ពិព័រណ៍​វិស័យ​កាហ្វេ ម៉ាស៊ីន សំភារៈ និង​ការផ្គត់ផ្គង់​គ្រាប់​កាហ្វេ លំដាប់​លេខ​មួយ​នៅ​កម្ពុជា (CAMCAFE 2018) ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​វិស័យ​កាហ្វេ ដែល​កំពុង​រីកចម្រើន ​និង​ពេញនិយម​ក្នុងប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​។ ចំនួន​ហ​​ងក​​ហ្វេ​􀆛​បាន​កើនឡើង គួរអោយ​កត់​សម្គាល់​ជាមួយនឹង​ការ​ចូល​មកដល់​នូវ​ម៉ាក​កាហ្វេ​􀆛​ល្បីៗ​ពី​ទីផ្សារ​អន្តរជាតិ​ដូចជា Starbucks និង Amazon។

ពិព័រណ៍ CAMFOOD'18 / CAMHOTEL18 នឹង​ក្លាយជា​វេទិកា​នៃ​ការប្រកួតប្រជែង​ផ្នែក​ធ្វើ​ម្ហូប ផ្នែក​បដិសណ្ឋារកិច្ច​ប្រចាំឆ្នាំ​២០១៨ ដែល​រៀបចំឡើង​ដោយ សហព័ន្ធ​ទេសចរណ៍​កម្ពុជា ដែលជា​វេទិកា​ប្រកួតប្រជែង​ដោយមាន​ការចូលរួម​ពី​សំណាក់​ចុងភៅ​ជំនាញ​ជាច្រើន​នាក់ និង​បុគ្គលិក​ជំនាញ​ផ្នែក​បដិសណ្ឋារកិច្ច នឹងធ្វើ​ការប្រកួតប្រជែង ដើម្បី​ទទួលបាន​ពានរង្វាន់ និង​កេរ្តិ៍​ឈ្មោះ​ក្នុង​វិស័យ​របស់ខ្លួន ដែលមាន​វិញ្ញាសារ​ប្រកួតប្រជែង​ជាង 10 វិញ្ញាសា។

វិញ្ញាសា​​ទាំងនោះ​រួមមាន ការប្រកួត​រៀបចំ​គ្រែ​គេង​សម្រាប់​សណ្ឋាគារ ការប្រកួត​ភ្លក់​រសជាតិ​ស្រាក្រហម (Sommelier) ការប្រកួត​រៀបចំ​តុ​អាហារ ការប្រកួត​រៀបចំ​ផ្កា ការប្រកួត​ឆុង​កាហ្វេ និង​ការប្រកួត​ក្រឡុក​ស្រា​នៅ​កម្ពុជា​។ វិញ្ញាសា​នៃ​ការប្រកួតប្រជែង​ទាំងនេះ មាន​គោលបំណង​ដើម្បី​បង្ហាញ ពី​សក្ដានុពល​នៃ​ភាព​រីកចម្រើន​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច របស់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ក៏ដូចជា​ការ​អភិវឌ្ឍ​​​នៃ​ការ​ផ្ដល់​សេវាកម្ម​ម្ហូបអាហារ​អោយ​កាន់តែ​ប្រសើរ​ឡើង និង​បង្ហាញ​ជំនាញ​វិជ្ជាជីវៈ​របស់​អ្នក​ជំនាន់ក្រោយ​ក្នុង​ឧស្សាហកម្ម ផងដែរ។

លោកស្រី ហាក់ លី​ណា ប្រធាន​សមាគម​ភោជនីយដ្ឋាន​កម្ពុជា​បាន​មានប្រសាសន៍ថា ​ពិព័រណ៍​នេះ​ខាង​សមាគម​បាន​រៀបចំ​ការប្រកួត​ចំនួន​៣​រួមមាន​ការប្រកួត​ចាក​ស្រា​ឬ​លាយ​ស្រា ការប្រកួត​ឆុង​កាហ្វេ​ និង​ការប្រកួត​រៀបចំ​តុ​អាហារ។

ចំណែក លោក​សុង​តេង​ ប្រធាន​សហគមន៍​ចុងភៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ដែរ​ថា​ សម្រាប់​ពិព័រណ៍​នេះ​សហគមន៍​បាន​បង្កើត​ការប្រកួតប្រជែង​ចុងភៅ​ថ្នាក់​ជាតិ​ដើម្បី​ស្វែងរក​អ្នកមាន​ទេពកោសល្យ​ក្នុង​ការ​ចម្អិនម្ហូប​អាហារ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ដោយ​ក្នុង​នោះ​មាន​ប្រកួត​ចំនួន​ប្រកួត​គឺ​ការប្រកួត​ចម្អិន​អាហារ​ស្រស់ ការប្រកួត​ចំអិន​សាច់ ការប្រកួត​ចំអិន​គ្រឿង​សមុទ្រ ការប្រកួត​ចំអិន​ម្ហូបបួស ការប្រកួត​ចម្អិនម្ហូប​ខ្មែរ ការប្រកួត​តុបតែង​នំ ការប្រកួត​ធ្វើ​បង្អែម​ដាក់​ចាន ការប្រកួត​ដាក់​តាំង​បង្ហាញ​នំបុ័ង ការប្រកួត​ឆ្លាក់​បន្លែ​និង​ផ្លែឈើ​និង​ការប្រកួត​ធ្វើ​នំ​អាពាហ៍ពិពាហ៍៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu