Ad Code

ថ្នាក់​ដឹកនាំ​ស្ថាប័ន​វ័យក្មេង​ ជួប​ពិភាក្សា​គ្នា​ដើម្បី​ជំរុញ​និង​អូសទាញ​អ្នកវិនិយោគទុន​កូរ៉េ មក​ធ្វើ​ការ​វិនិយោគ​នៅ​កំពង់ស្ពឺ



ប្រទេស​កូរ៉េ​ ៖ ថ្នាក់ដឹកនាំ​ស្ថាប័ន​វ័យក្មេង​២​រូប​បាន​ជំនួប​ពិភាក្សា ការងារ​ជាមួយគ្នា​​ដើម្បី​ជំរុញ​និង​អូសទាញ​អ្នកវិនិយោគទុន​កូរ៉េ មក​ធ្វើ​ការវិនិយោគ​នៅ​កំពង់ស្ពឺ នៃ​ប្រទេស​កម្ពុជា ជាពិសេស​ពាក់ព័ន្ធ​នឹង​វិស័យ​បច្ចេកវិទ្យា ការនាំចេញ ដំណាំ​ស្វាយ និង​សាច់មាន់​ទៅ​កូរ៉េ។

ការ​ជំនួប​ពិភាក្សា ការងារ និង​ជំរុញ​អោយ​មាន​ការ​វិនិយោគ​ពី​ប្រទេស​កូរ៉េ​នេះ​ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ ខណៈ​ដែល លោកវ៉ិ សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ដឹកនាំ គណៈប្រតិភូ​ខេត្តកំពង់ស្ពឺ​ជួប​សម្ដែង​ការគួរសម​ជាមួយ លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​កូរ៉េ នៅ​ប្រទេស​កូរ៉េខាងត្បូង។

ក្រៅពី​ជំនួប​ពិភាក្សាគ្នា​ហើយ ថ្នាក់ដឹកនាំ​ស្ថាប័ន​វ័យក្មេង​ទាំងពីរ បាន​ជំរុញ​និង​អូសទាញ​អ្នកវិនិយោគទុន​កូរ៉េ មក​ធ្វើ​ការវិនិយោគ​នៅ​កំពង់ស្ពឺ​កាន់តែ​ច្រើន​ថែមទៀត ជាពិសេស​ពាក់ព័ន្ធ​នឹង​វិស័យ​បច្ចេកវិទ្យា និង​ការនាំចេញ ដំណាំ​ស្វាយ និង​សាច់​មាន់​ទៅ​កូរ៉េ។

ថ្នាក់ដឹកនាំ​ស្ថាប័ន​វ័យក្មេង​ទាំងពីរ សុទ្ធ​ជា​យុវជន​បាន​ចែករំលែក​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​ការដឹកនាំ គ្រប់គ្រង និង​បញ្ជា​អង្គភាព ជាមួយនឹង​ឆន្ទៈ​ក្នុងការ​ធ្វើកំណែទម្រង់​ស្ថាប័ន និង​ប្រព័ន្ធ​រដ្ឋបាល ឆ្លើយតប​នឹង​តម្រូវការ សភាពការណ៍​បច្ចុប្បន្ន​របស់​ជាតិ​និង​ប្រជាជន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu