ភ្នំពេញ ៖ តារាចម្រៀងរាងតូចច្រឡឹងកញ្ញា រតនៈ ពិសី ជាថ្មីម្តងទៀតនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងមុននេះ បានទម្លាយនូវរូបភាពសិចស៊ីស្រើបស្រាលស្ទើរអាក្រាត ផ្នែកល្វែងលើបង្កការចាប់អារម្មណ៍ និងបញ្ឆេះកម្ដៅដល់បុរសៗ ពិសេសអ្នកដែលចូលចិត្តសម្រស់ដើមទ្រូងដ៏មូលក្លំរបស់នាងជាដើម។
កញ្ញា រតនៈ ពិសី នេះពុំមែនទើបជាលើកទីមួយនោះទេ ដែលនាងហ៊ានគឃ្លើនថតបញ្ចេញភាពសិចស៊ីស្រើបស្រាលបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គមដ៏ពេញនិយមមួយនេះ។ ម្យ៉ាងទៀតរាល់សកម្មភាពថតរូបរបស់តារាចម្រៀងលេចពន្លឺចេញពីក្លឹបរាត្រី រតនៈ ពិសី ជាការកត់សម្គាល់ភាគច្រើនមានលក្ខណៈសិចស៊ីស្ទើរនឹកស្មានមិនដល់។ សកម្មភាពដ៏គឃ្លើនរបស់នាងនេះដែរក៏តែងទទួលរងការរិះគន់ច្រើនមកហើយពីសំណាក់មហាជន និងថែមទាំងស្នើឲ្យក្រសួងចាត់វិធានការព្រមានទៀតផង។
យ៉ងណាមិញជាមួយគ្នានៃការទម្លាយរូបថតបង្ហាញពីភាពស្រើបស្រាលបញ្ចេញគល់សុដន់ប៉ុនផ្លែឪឡឹកស្ទើរមើលឃើញទាំងស្រុងនិង ផ្ទុះចេញមកខាងក្រៅពីសំណាក់តារាចម្រៀងស្រីសិចស៊ីកញ្ញា រតនៈ ពិសី បាននិងកំពុងក្លាយជារឿងដ៏រំជើបរំជួលតាមបណ្តាញផ្សព្វផ្សាយនានា ព្រមជាមួយពាក្យនិន្ទារិះគន់យ៉ាងច្រើនក៏កំពុងតែបាញ់ស្រោចយ៉ាងខ្លាំង។
ជាក់ស្តែងរូបថតសិចស៊ីស្ទើរមើលឃើញធ្លុះដល់ប្រអប់លេខ ផ្នែកល្វែងលើដែលត្រូវបានទម្លាយនៅលើបណ្តាញសង្គមកាលពីថ្មីៗនេះ គឺតារាស្រីកញ្ញា រតនៈ ពិសី ហាក់មានចេតនាផ្គើនលើចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដោយការបញ្ចេញរូបភាពសិចស៊ីស្រើបស្រាលមិនខ្វល់ពីក្រសែភ្នែកមហាជនបន្តិចណាឡើយ។
ភ្ជាប់មកជាមួយរូបភាពនោះដែរកញ្ញា រតនៈ ពិសី បានបង្ហាញប្រយោគខ្លីថា មិត្តភាពក៏ដោយ ស្នេហាក៏ដោយ …តែធ្វើឲ្យខ្ញុំឆ្អែតខ្ញុំកាត់ចោលទាំងអស់។
សូមជម្រាបថា នេះមិនមែនជាលើកទីមួយទេដែលតារាចម្រៀងវ័យក្មេងរលកថ្មីល្បីខាងសម្ញែងភាពសិចស៊ីនិងប្រើប្រាស់សម្ភារៈសុទ្ធតែរបស់មានតម្លៃថៃ្លៗនាង រតនៈ ពិសី លើការស្លៀកពាក់ខើចខ្លីបញ្ចេញសាច់សខ្ចីស្រើបស្រាលបង្អួតសម្រស់សុដន់ឲ្យមហាជនបានឃើញជាសារធាណៈនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន។ ខណៈការរិះគន់ក៏បានកំពុងតែបាញ់ចាក់ស្រោចជាបន្តបន្ទាប់លើរូបនាងផងនោះ៕
Source: Kampuchea Thmey Daily
0 Comments