Ad Code

VJ DADA គាំទ្រ​ការរិះគន់​របស់​ឧកញ៉ា ឌួង ឆាយ លើ​ករណី​ស្ត្រីជន​ជាតិចិន​ជិះ​បំ​បុក​ចោរ​ តែ​ត្រូវ​តុលាការ​ដាក់ទោស



ភ្នំពេញ​ ៖ ​តារា​សម្តែង​ និង​ជា​ពិធីករ​ប្រុស​រូប​សង្ហា​វី​ជេ ដា​ដា ថ្មីៗ​នេះ ​បានធ្វើការ​Live​វីដេអូ​គាំទ្រ​ចំពោះ​ការលើកឡើង​របស់លោក​ឧកញ៉ា​វ័យក្មេង ឌួង ឆាយ ដែល​បាន​និយាយ​រិះគន់​លើ​ករណី​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​លើ​ស្ត្រីជន​ជាតិចិន​ដែល​បាន​បើករថយន្ត​ដេញតាម​បំ​បុក​ចោរឆក់​ទូរស័ព្ទ​រហូត​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។

​វី​ជេ ដា​ដា បាន​និយាយ​រៀបរាប់ថា​ នេះ​ជា​វីដេអូ​លើកដំបូង​ដែល​ខ្ញុំ​បានធ្វើ​ឡើង​ទាក់ទង​ករណី​ព័ត៌មាន​ដែល​ស្ត្រីជន​ជាតិចិន​បាន​បើករថយន្ត​បំ​បុក​ចោរ​​​ស្លាប់​និង​រងរបួស​។ អ្វីដែល​ខ្ញុំ​ចង់​និយាយ​ពេលនេះ​គឺ​បន្ទាប់ពី​បានឃើញ​វីដេ​អូ​ឃ្លី​ប​របស់លោក​ឧកញ៉ា ឌួង ឆាយ ដែល​បានបង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​លើ​ករណី​តុលាការ​កាត់ទោស​ស្ត្រីជន​ជាតិចិន​ឲ្យ​ជាប់ពន្ធ​ធនាគារ​រយៈពេល​២០​ឆ្នាំ​។​

តារា​ប្រុស​វី​ជេ ដា​ដា បាន​បន្តថា ​ខ្ញុំ​គាំទ្រ​សម្តី​របស់លោក​ឧកញ៉ា ឌួង ឆាយ នេះ​ពុំមែន​ខ្ញុំ​ជា​គ្នីគ្នា​របស់លោក​ឧកញ៉ា​ឡើយ ហើយក៏​មិនបាន​អ្វី​ពី​គាត់​ដែរ តែ​អ្វី​ដែល​លោក​ឧកញ៉ា​និយាយ​គឺមាន​ភាពត្រឹមត្រូវ​….​។​ យើង​សាក​គិត​មើល​បើ​យើង​ជា​ជនរងគ្រោះ​មួយរូប​ ហើយ​ត្រូវបាន​លោក​ចោរឆក់​ឬ​ប្លន់​ន​រណាៗ​ក៏ត្រូវ​ការចង់បានរបស់​មកវិញ​ដែរ​ ដូច្នេះ​គឺ​ត្រូវតែ​ព្យាយាម​តាម​ចោរ ​ប៉ុន្តែ​ចោរ​វា​មិនដែល​ឆក់​យើង​ហើយ​គាត់​ឈប់​ឲ្យ​ចាប់​នោះទេ ពោលគឺ​ច្បាស់​ហើយ​ត្រូវតែ​ជិះ​គេចខ្លួន​។​

វី​ជេ ដា​ដា បាន​និយាយទៀតថា ​ជាក់ស្តែង​ដូច​ស្ត្រីជន​ជាតិចិន​អញ្ចឹង​ដែរ ទាំង​គាត់​ទាំង​យើង​វា​មិនដែល​ចោរឆក់​របស់​(​ទូរស័ព្ទ​)​ហើយ​សប្បាយចិត្ត​នោះទេ គឺ​ធម្មតា​គាត់​តែង​ចង់បាន​របស់​មកវិញ​…​។​ដូច្នេះ​ការ​ជិះ​រថយន្ត​តាម​នេះ​ពុំមែន​ជា​ចេតនា​ដើម្បី​សម្លាប់​ចោរ​នោះឡើយ​ ផ្ទុយ​មកវិញ​គ្រាន់តែ​ជាការ​ជិះ​រថយន្ត​ដើម្បី​ទាមទារ​ចង់បាន​របស់​មកវិញ​ប៉ុណ្ណោះ​។ ​ខ្ញុំ​មិន​គាំទ្រ​ចំពោះ​ចំណាត់ការ​តុលាការ​ដែល​កាត់ទោស​គាត់​ឲ្យ​ជាប់​គុយ​រហូត​២០​ឆ្នាំ​នោះឡើយ​។​

តារា​ប្រុស​វី​ជេ ដា​ដា បាន​បន្ថែមថា ការនិយាយ​នេះ​ពុំមែន​លោក​ខឹង​ឬ​ស្អប់​មន្ត្រី​ប៉ូលិស​និង​តុលាការ​ទាំងអស់​នោះទេ​ គឺ​នេះ​គ្រាន់តែ​ជា​ការ​បញ្ចេញមតិ​និង​គំនិត​ខ្លះៗ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដែល​បុក​ចោរ​ស្លាប់​ ហើយ​បែរជា​ម្ចាស់​របស់​ត្រូវ​មាន​ទោស​រហូត​ដល់​២០​ឆ្នាំ​ទៅវិញ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu