Ad Code

លោកស្រី Park នៃប្រទេស​កូរ៉េ​ខាងត្បូង និយាយថា ប្រធានបទ​នៃក្រុម​ស្ដ្រី​ជួយសម្រាល​ទុក្ខ​​ នឹង​យក​មក​ប្រមូលផ្ដុំ​និយាយ ​នា​ជំនួបប្រជុំ​ជាមួយជប៉ុន​​

លោកស្រី Park Geun-hye ប្រធានាធិបតី​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង បានលើកយកមក​និយាយ​ដល់ប្រធានបទ​នាំ​ឲ្យ​រំភើប​ក្ដុកក្ដួល​​នៃ​ស្ដ្រី​ជួយ​សម្រាល​ទុក្ខ​​ ដែល​រងការ​​ចាប់បង្ខំ​ឲ្យចូល​ទៅ​ក្នុង​ផ្ទះ​បន​ពេស្យា​ជប៉ុន នាសម័យ​សង្គ្រាម​នោះ អាចនឹង​លើកយក​មក​ប្រមូលផ្ដុំ​និយាយ​ ហើយ​លើក​ជា​ប្រធាន​បទ​ដ៏ពិសេស​នៅពេល​ជំនួបប្រជុំ​ទ្វេភាគ​ី​នា​ថ្ងៃ​​ចុងសប្ដាហ៍​នេះ ហើយ​ក៏ជាគន្លឹះ​ដ៏​សំខាន់​ដើម្បី​ឆ្ពោះទៅ​ចំណង​ស្ថិរភាព​ជាមួយ​ជប៉ុន។

លោកស្រី Park និង​នាយករដ្ឋមន្ដ្រី​ជប៉ុន លោក Shinzo Abe ត្រៀមបើក​ជំនួប​ចរចា​រយៈ​ពេល​​ពីរថ្ងៃ​លើកទីមួយ ​ចាប់​តាំងពី​លោក​ស្រី​ចូល​មកកាន់​តំណែងនោះ គឺជាកិច្ច​ខិតខំប្រឹង​ប្រែង​​​ដើម្បី​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ​នូវ​ចំណង​ទាក់​ទង​​ ដែល​កន្លងមក​ទទួល​រង​ភាព​សោះ​អង្គើយ​​មិន​រាក់ទាក់ ដោយសារ​តែអ្វីដែល​កូរ៉េ​ខាងត្បូង​​មើល​ឃើញថា ជាបរាជ័យ​ផ្ទួនគ្នា​ដោយ​មេដឹកនាំ​​ក្រុងតូក្យូ មិនព្រម​​លាងកំហុស​នៃអំពើ​ឃោរឃៅ​​ព្រៃផ្សៃ ​កាលពី​សម័យសង្គ្រាមនោះ។

នៅក្នុង​បទសម្ភាសន៍​មួយ​​ត្រូវបានចុះផ្សាយ​នៅក្នុងកាសែត Asahi Shimbun daily កាល​ពីថ្ងៃ​សុក្រ លោកស្រី Park បាន​និយាយ​ថា ការ​ខិតខំ​ប្រឹង​ប្រែង​ដែល​ធ្វើឡើ​ងដោយ​ជប៉ុន ដើម្បី​ដោះស្រាយ​ប្រធានបទ​ដ៏យូរ​លង់​ ដូច​ដែល​ហៅ​ថា ស្ដ្រី​ជួយសម្រាល​ទុក្ខ​ ខណៈពេល​ដែល​​ស្ដ្រី​កូរ៉េ​ រងការ​ចាប់បង្ខំ​ឲ្យធ្វើ​ជា​ស្រី​ពេស្យា​នោះ ត្រូវ​បាន​ដឹងហើយ​ វាជាភាពចាំបាច់​សម្រាប់​ទំនាក់​ទំនង​​មួយដែល​​មានស្ថិរភាព។

ខ្ញុំ​សង្ឃឹមថា ជំនួប​ប្រជុំនេះ គឺនឹងក្លាយជា​ភ័ព្វ​សំណាង​មួយ​ដើម្បី​ឈានដល់​គោលដៅ​​សម្រាប់​ដំណោះស្រាយ​​នៃប្រធានបទ​នេះ​ ហើយ​​ថា ក៏នឹង​មិន​នាំ​ឲ្យ​ខូច​ដល់​ផល​ប្រយោជន៍​​ដល់​ភាគីណា​ ព្រោះតែ​បញ្ហានេះ។

ប្រទេសជប៉ុន បាននិយាយថា ហេតុផល​​សម្រាប់​ការ​សងជួសជុល​ការ​ខូចខាត​​សម្រាប់​ស្ដ្រី​ទាំងឡាយ​នោះ ត្រូវបាន​រៀបចំដោយ​ស្ថិត​​នៅ​ក្រោម​សន្ធិសញ្ញា​​ឆ្នាំ១៩៦៥ តាមរយៈ​ទំនាក់​ទំនង​ការទូត។ បន្ថែម​លើស​ពីនេះទៀត រដ្ឋមន្ដ្រី​ខុទ្ទកាល័យ​​ Yohei Kono ក៏បាន​សូមអភ័យ​ទោស​​តាមរយៈសេចក្ដី​ថ្លែងប្រកាសមួយ​រួច​មកហើយ​ នៅឆ្នាំ​១៩៩៣។

ឆ្នាំ​១៩៩៥ ជប៉ុន បាន​បង្កើតជា​មូលនិធិ​មួយ​ដើម្បី​បង់​ប្រាក់​ជូនដល់​ក្រុម​ស្ដ្រី​ទាំងនោះ​ដោយ​ផ្ដល់ជា​អំណោយ​ ជាប្រាក់​ក្នុងកញ្ចប់ថវិកា ជា​កិច្ច​គាំទ្រ​ដល់​ការ​សង្គ្រោះ​ និង​សុខុមាលភាព​ ព្រមទាំង​កា​រផ្ញើជា​លិខិត​សូម​អភ័យទោស​ពី​បណ្ដា​នាយករដ្ឋមន្ដ្រី​ជប៉ុន គ្រប់​ជំនាន់។

រឿងនេះហើយ ដែល​កូរ៉េខាងត្បូង និយាយ​ថា វានៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ ពីព្រោះ​មិន​មែន​ជាផ្លូវការ៕


Reuters



លោកស្រី Park នៃប្រទេស​កូរ៉េ​ខាងត្បូង និយាយថា ប្រធានបទ​នៃក្រុម​ស្ដ្រី​ជួយសម្រាល​ទុក្ខ​​ នឹង​យក​មក​ប្រមូលផ្ដុំ​និយាយ ​នា​ជំនួបប្រជុំ​ជាមួយជប៉ុន​​

Post a Comment

0 Comments

Close Menu