Ad Code

យុទ្ធនាការ​ផ្សព្វផ្សាយឲ្យ​​ប្រជាពលរដ្ឋ ប្រមូល​កុមារ​​ចូលរៀន​ក្នុង​បវេសនកាល​ថ្មី​ឆ្នាំ​សិក្សា​២០១៥-២០១៦

កំពង់ឆ្នាំង ៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ ដែល​ជា​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​២០១៥-២០១៦ នៅក្នុង​សាលា​បឋមសិក្សា​អា​ឡែ​ង និង​មាន​ធ្វើ​ការរៀបចំ​កម្មវិធី​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ ប្រមូល​កុមារ ឲ្យ​ចូល​រៀន​សាលា បឋមសិក្សា​អា​ឡែ​ង​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ មានការ​ចូលរួម​ពី​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ។


នៅក្នុង​ពិធី​នោះ​ដែរ បន្ទាប់ពី នាយិកា សាលាបឋមសិក្សា​អា​ឡែ​ង បាន​ឡើង​ប្រកាស​ពី​គោល​ការអប់រំ មួយចំនួន របស់​ក្រសួង​អប់រំ​ស្តី​ពី​គុណ​តម្លៃ​នៃ​ចូល​ការសិក្សា​របស់​កុមារ​រួចហើយ ក៏​ចាប់ផ្តើម​ដង្ហែ​ក្បួន យុទ្ធនា​ការឃោសនា ដោយមាន​ការចូលរួម​ពី​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​អាជ្ញាធរ​មូលដ្ឋាន ដែល​មាន​ចំនួន​មនុស្ស​ជិត​១០០​នាក់។


ក្នុង​នោះ​ដែរ គេ​ក៏​ឃើញ​មាន​រៀបចំ​សរសេរ​ជា​បដា​ចង​ជុំវិញ​គោយន្ត​មួយ​គ្រឿង ដែល​សរសេរ​ថា មាតាបិតា ឬ អាណាព្យាបាល ត្រូវ​នាំ​កូន​ទៅ​ចុះឈ្មោះ​ចូលរៀន ដែល​កុមារ​ទាំងនោះ​មាន​អាយុ ៦​ឆ្នាំ ឬ​យ៉ាងតិច​៧០​ខែ ការ​ចុះឈ្មោះ​នេះ មិន​មាន​ការ​បង់ប្រាក់​អ្វី​ឡើយ និង​សរសេរ​ទៀត​ថា បញ្ជូន​កូន​ឲ្យ​ចូល​រៀន គឺ​សន្សំទ្រព្យ​ទុក​ឲ្យ​កូន។ ពិធី​ដង្ហែ​ខាងលើ​នេះ ដង្ហែ​ក្នុងភូមិ​ចំនួន​៤ ដែល​ជា​ភូមិ​ចំណុះ​ឲ្យ​សាលា​អា​ឡែ​ង។


នាយក​សាលាបឋមសិក្សា​អា​ឡែ​ង​បាន​ឲ្យ​ដឹង​ថា ពិធី​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ ប្រមូល​កុមារ​ឲ្យ​ចូល​រៀន​នេះ គឺ​អ្នកស្រី​បាន​រៀបចំ​ធ្វើជា​រៀងរាល់​ឆ្នាំ ដើម្បី​ជា​ការ​ពន្យល់ ដល់​មាតាបិតា ឬ អាណាព្យាបាល របស់​កុមារ​តូចៗ​ដែល​មាន​អាយុ​ចូលរៀន​ហើយ​នោះ ឲ្យ​បាន​យល់ដឹង​ពី​គុណ​តម្លៃ​នៃ​ការសិក្សា​របស់​កូនៗ​ខ្លួន៕


T-10-30-15-k-fullT-10-30-15-kk-fullT-10-30-15-kkk-fullT-10-30-15-kkkk-full



យុទ្ធនាការ​ផ្សព្វផ្សាយឲ្យ​​ប្រជាពលរដ្ឋ ប្រមូល​កុមារ​​ចូលរៀន​ក្នុង​បវេសនកាល​ថ្មី​ឆ្នាំ​សិក្សា​២០១៥-២០១៦

Post a Comment

0 Comments

Close Menu