ភ្នំពេញ ៖ នារីវ័យក្មេងបានអះអាងថា ខ្លួនមានផ្ទៃពោះ៤ខែបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទួលសង្កែឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ព្រោះសង្សាររកកល់ចង់ដោះដៃ ដោយសាររស់នៅជាមួយសង្សាររយៈពេល៩ខែហើយរយៈពេល៩ខែនេះនាងក្រមុំបានភ្លាត់ស្នៀតមានផ្ទៃពោះត្រូវសង្សាររត់ចោល២ខែមកហើយទើបហៅមកដោះស្រាយគ្នាកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។
បុរសដែលប្រើល្បិចលួងលោមក្មេងស្រីរំលោភរហូតមានផ្ទៃពោះ៤ខែនោះមានឈ្មោះ ឃុត វាសនា អាយុ២៦ឆ្នាំមានមុខរបរជាងថតរូបស្នាក់នៅសង្កាត់គីឡូម៉ែត្រលេខ៩ ខណ្ឌឫស្សីកែវមានស្រុកកំណើតនៅស្រុកពារាំងខេត្តព្រៃវែង។
ក្មេងស្រីរងគ្រោះមានឈ្មោះពិល ស្រីនាថ អាយុ១៨ឆ្នាំមានមុខរបរនៅផ្ទះមានទីលំនៅផ្លូវជាតិលេខ៥ក្រុមទី៨ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
តាមប្រភពព័តមានពីជនរងគ្រោះបានឲ្យដឹងថា រូបនាងនិងសង្សារបានជួបគ្នានៅធ្វើការនៅហាងប៉េកាំងហើយបានស្រលាញ់គ្នានិងរស់នៅជាមួយគ្នារយៈពេល៩ខែហើយមានផ្ទះពោះ៤ខែប្រុសស្នេហ៍រត់ចោលរយៈពេល២ខែមកហើយ។
សមត្ថកិច្ចប៉ុស្តិ៍មិនបានសម្របសម្រួលទេដោយឲ្យទៅសង្កាត់ទួលសង្កែព្រោះនេះជាការងាររបស់រដ្ឋបាលសង្កាត់ ប៉ុន្តែខាងស្រីមិនចង់សម្របសម្រួលយកគ្នាវិញនោះទេ ព្រោះខាងប្រុសចិត្តមិនត្រង់ បើរៀបចំផ្សំផ្គុំបានគ្នាជាគូក៏ថ្ងៃក្រោយរត់ចោលកូនស្រីគាត់ដដែល ដូច្នេះគាត់ទាមទារសំណង៥ពាន់ដុល្លារតែខាងប្រុសសង់តែ១៥០០ដុល្លារទេ៕
ដេកនៅជាមួយគ្នាមិនរៀបការ៩ខែពេលនាងមានផ្ទៃពោះរត់ចោលបាត់
0 Comments