Ad Code

ឆាកប្រគុំតន្ត្រីរបស់ Jolin Tsai បានដួលរលំកាលពីម្សិលមិញនេះ

ឩ​ប​ទ្ទ​វ​ហេតុ​មួយ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី២៩ខែតុលា​ម្សិលមិញ​នេះ ដោយ​គេ​បាន​ឲ្យ​ដឹងថា ឆាក​ប្រគុំ​តន្ត្រី​របស់​តារាចម្រៀង​ស្រី កំពូល​សិច​ស៊ី​របស់​តៃវ៉ាន់​នាង Jolin Tsai ត្រូវបាន​ដួលរលំ​ខណៈពេលដែល​កំពុង​ដំឡើង។


Jolin-Tsai-Stage-Fall-Down-05


បើ​យោងទៅតាម​ប្រភព​ជាក់លាក់​មួយ​បាន​ឲ្យ​ដឹងថា ក្រោយពី​នាង Jolin Tsai បានប្រកាស​ថ្ងៃ​ប្រគុំ​ត​ន្រី្ត Play World Tour 2015 ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី៣១ខែតុលា​ខាងមុខនេះ នៅ​ក្រុង Nanning ខេត្ត Guangxi ប្រទេស​ចិន​កន្លងមក រហូតមកទល់​ល្ងាច​ថ្ងៃទី២៩ខែតុលា ស្រាប់តែ​គេ​បានលឺ​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​មួយ​ថា ឆាក​ប្រគុំ​តន្ត្រី​ទាំងមូល​របស់​តារាចម្រៀង​ស្រី​រូបនេះ បាន​ដួលរលំ​អំឡុង​ពេលដែល​កំពុង​ដំឡើង និង​បាន​បណ្តាល​ឲ្យ​ក្រុមការងារ​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត និង​រងរបួស​ចំនួន១៣នាក់ ហើយ​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៥ល្ងាច ថ្ងៃទី២៩ខែតុលា។


Jolin-Tsai-Stage-Fall-Down-04


Jolin-Tsai-Stage-Fall-Down-03


Jolin-Tsai-Stage-Fall-Down-02


នៅ​យប់​ថ្ងៃ​ដដែល បន្ទាប់​ហេតុការណ៍​មួយ​នេះ បានកើត​ឡើង គេ​ក៏បាន​ប្រទះ​ឃើញថា  នាង Jolin Tsai ក៏បាន​បង្ហោះ​សារ​បួងសួង​ដល់​អ្នកស្លាប់ និង​រងរបួស​ទាំងអស់​ផងដែរ ដោយ​នាង​បានសរសេរថា 《ក្រោយពី​ដឹង​ដំណឹង​នេះ​ភ្លាម ក្នុង​ចិត្ត​ពិតជា​ពិបាក​ណាស់ សូម​ចូលរួម​បួងសួង​ដល់​អ្នកស្លាប់ និង​រងរបួស​ទាំងអស់​គ្នា God bless !》


Jolin-Tsai-Stage-Fall-Down-01


ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី៣០ខែតុលា​នេះ ស្រាប់តែ​លេច​លឺដំណឹង​ពី​ភ្នាក់ងារ​របស់​តារាចម្រៀង​សិច​ស៊ី​រូបនេះ​ថា 《ការប្រគុំ​តន្ត្រី​មួយ​នេះ បាន​រំសាយ​ចោល​ហើយ៕》



ឆាកប្រគុំតន្ត្រីរបស់ Jolin Tsai បានដួលរលំកាលពីម្សិលមិញនេះ

Post a Comment

0 Comments

Close Menu