Ad Code

មនុស្ស​ម្នាក់​ស្លាប់​ក្នុង​ហេតុការណ៍​រលំ​វេទិកា​ប្រគំ​តន្ត្រី​នៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​ចិន​

វេទិកា​កំពុង​សាងសង់​សម្រាប់​ការ​ប្រគំ​តន្ត្រី​នា​ពេល​ខាង​មុខ បាន​បាក់​រលំ កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​ទីក្រុង​ណាន​ជី​ង ដែល​រដ្ឋធានី​នៃ​ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន បានសម្លាប់​មនុស្ស​ម្នាក់ និង ១៣ នាក់​ផ្សេងទៀត រងរបួស។


យោង​តាម​ការ​អះអាង​របស់​ក្រុម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង​នៅវេ​លា​ម៉ោង ១៧ ល្ងាច នៅក្នុង​ម​ជ្ឈ​មណ្ឌ​ល​កីឡា​ក្វាង​ស៊ី នៅ​ពេល​ដែល​ក្រុម​កម្មករ​កំពុង​មមាញឹក​ធ្វើ​រោង​សម្រាប់​ប្រើប្រាស់​ជា​វេទិកា​ប្រគំ​តន្ត្រី​របស់​តារាចម្រៀង​ស្រី​តៃវ៉ាន គឺ​នាង ចូ​លីន សៃ​។


ក្រុម​អាជ្ញាធរ​បាន​បញ្ជាក់​ថា មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នក​រង​របួស កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ ខណៈ​ដែល​អ្នក​ដទៃទៀត ត្រឹមតែ​រងរបួស​ស្រាល​ប៉ុណ្ណោះ។


កម្មករ​ម្នាក់ ដែល​រង​របួស​ក្នុង​ហេតុការណ៍​រលំ​វេទិកា​ប្រគំ​តន្ត្រី​នេះ​បាន​និយាយ​ថា លោក​បាន​ឈរ​ជិត​វេទិកា​ប្រគំ​តន្ត្រី ហើយ​ភ្លាមៗ​នោះ​ស្រាប់តែ​ឮ​សម្លេង​ប្រាវ​តែម្តង ធ្វើ​ឲ្យ​ចម្រឹង​ដែក​រលំ​លើ​រូបលោក តែ​សំណាងល្អ ដែល​លោក​នៅ​ម្ចាស់ការ​លើ​ខ្លួនឯង រួច​ក៏​ស្ទុះ​ក្រោក​ឈរ​ឡើង​រត់ចេញ​ក្រៅ​តែម្តង។


បច្ចុប្បន្ន ការស៊ើបអង្កេត​កំពុង​បន្ត​ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ ដែល​បណ្តាល​ឲ្យ​មានការ​រលំ​វេទិកា​ប្រគំ​តន្ត្រី​មួយ​នេះ៕



មនុស្ស​ម្នាក់​ស្លាប់​ក្នុង​ហេតុការណ៍​រលំ​វេទិកា​ប្រគំ​តន្ត្រី​នៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​ចិន​

Post a Comment

0 Comments

Close Menu