Ad Code

ស្រវឹង​បើកបរ​លឿន ជ្រុល​ធ្លាក់​ប្រឡាយ​​បាក់.ក​ស្លាប់​

បាត់ដំបង ៖ យុវជន​ម្នាក់​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​ភ្លាមៗ និង​យុវជន​ម្នាក់ទៀត​ដែល​រួម​ដំ​ណើ​រ​ជាមួយ​ក៏​រង​របួស​ធ្ងន់​ដែរ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃត្រង់​នៅ​លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុងស្រុក​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ​ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ខណៈ​ដែល​អ្នកបើកបរ​ស្រ​វឹង​ហើយ​ជ្រេ​ចង្កូត​ធ្លាក់​ផ្លូវ។​


​លោក​អធិការរង ឌឿ​ន សម្បត្តិ បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​មាន​ម៉ូតូ​ម៉ាក​ឌ្រី​ម​មួយ​គ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1R-8280 ដោយមាន​ជិះ​គ្នា២​នាក់​ រីឯ​អ្នកបើកបរ​មានឈ្មោះ សែ​ន រតនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​និគម​ក្រោម​ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ដោយ​ពួកគេ​បាន​បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ចុះ​ពី​ផ្លូវជាតិ​លេខ​៥​ឆ្ពោះ​ទៅ​កាន់​ស្រុក​រុក្ខ​គិរី។​


​លោក​អធិការរង​បាន​បន្ត​ថា លុះ​ទៅដល់​ត្រង់​ចំណុច​កើត​ហេតុ​ដែល​ជា​ចំណុច​ផ្លូវ​កោង​ស្រាប់តែ​អ្នក​កាន់ចង្កូត​បាន​ជ្រេ​ធ្លាក់​ផ្លូវ បោក​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​បណ្ដាល​ឲ្យ​អ្នក​បើកបរ​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​នោះ​តែម្តង ដោយឡែក​អ្នក​រួម​ដំណើរ​ក៏​ត្រូវ​រង​របួស​ជា​ទម្ងន់​ផង​ដែរ។​


​ក្រោយពេល​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​គឺ​សង្កេត​ឃើញថា ជនរងគ្រោះ​ទាំងពីរ​នាក់​ស្ថិត​ក្នុង​ភាព​ស្រវឹង​ទាំងអស់គ្នា ហើយ​បាន​ប្រើប្រាស់​ល្បឿន​នៃ​ការ​បើកបរ​លឿន​ហួសកំណត់​ថែម​ទៀត​ផង​ទើប​បណ្ដា​ល​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បែបនេះ ហើយ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នករបួស​ក៏​កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោងឫស្សី​ផង​ដែរ៕


31-10-2015a


31-10-2015a1



ស្រវឹង​បើកបរ​លឿន ជ្រុល​ធ្លាក់​ប្រឡាយ​​បាក់.ក​ស្លាប់​

Post a Comment

0 Comments

Close Menu