Ad Code

រថយន្ត​មួយ​គ្រឿង​បើក​បុក​រនាំង​ដែក​បាក់​អស់​៧​ផ្ទាំង​រួច​រត់​បាត់​

ភ្នំពេញ ៖ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៧​ផ្ទាំង​ ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង ​ដែល​គេ​មិន​ស្គាល់​ម៉ាក​និង​ចាំ​ស្លាក​លេខ​ បាន​បើក​មក​បុក​ទាំង​កម្រោល​ រួច​បើក​រត់​បាត់ស្រមោល​សូម្បីតែ​សមត្ថកិច្ច​ក៏​មិន​ដឹង​ដែរ​ទោះបី​រថយន្ត​នោះ​មានការ​ខូច​ខាត​យ៉ាងដំណំ​ក៏​ដោយ ​ក៏​នៅតែ​ព្យាយាម​បើក​គេច​បាន​ដែរ។


ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ ​និង​១៥​នាទី​ទៀបភ្លឺ​ព្រឹក​ថ្ងៃទី​៣១​ថែ​តុលា​ឆ្នាំ​២០១៥​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​មុខ​ភូមិ​ប៉ប្រក​ខាងត្បូង​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។


ចំពោះ​ករណីនេះ​គ្មាន​អ្នកណាម្នាក់​បាន​ស្គាល់​រថយន្ត​បង្ក​នោះ​ទេ​ គ្រាន់តែ​គេ​ឃើញ​បុក​រួច​ក៏​បន្ត​បើក​ទៅមុខ​បាត់​តែម្ដង​ សូម្បីតែ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​មិនដឹង​ផង​ តែ​រថយន្ត​នោះ​គេ​ឃើញ​មានការ​ខូច​ខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ។


ប្រភព​ពី​កន្លែង​កើតហេតុ​បាន​បន្ដ​ថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ប្រភេទ​ទេសចរ​គ្រួសារ​មួយ​គ្រឿង​ពណ៌​ខ្មៅ​បាន​បើកបរ​ធ្វើដំណើរ​ក្នុង​ទិសដៅ ​ពី​កើ​តទៅ​លិច​លុះ​មកដល់​ចំណុច​កើត​ហេតុ​រថយន្ត​នេះ​បាន​រេ​ចង្កូត​ទៅ​បុក​រះ​រនាំង​ដែក​ដួល​រាប​ដល់​ដី​អស់​ចំនួន​៧​ផ្ទាំង ភ្លាមៗ​នោះ​រថយន្ត​បង្ក​បាន​បន្ត​បើក​ទៅមុខ​ដោយ​មិនបាន​ឈប់​បង្អែបង្អង់​យូរ​ឡើយ៕


Nita-31-A-1-FullNita-31-A-2-Full


 



រថយន្ត​មួយ​គ្រឿង​បើក​បុក​រនាំង​ដែក​បាក់​អស់​៧​ផ្ទាំង​រួច​រត់​បាត់​

Post a Comment

0 Comments

Close Menu