Ad Code

ខាត់ ស្រី​វង សម្ញែង​រូបថត​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ពី​ទឹកដី​អាមេរិក

ភ្នំពេញ ៖ អតីត​តារា​ចម្រៀង ​និង​កំប្លែង​ ដែល​ត្រូវ​មហាជន​បាន​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​ប្អូនស្រី​បង្កើត​របស់​តារា​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម និង​ជា​កូន​ទី​៥​ក្នុង​ត្រកូល​ខាត់ ​អ្នកនាង ខាត់ ស្រី​វង ខណៈ​ពេល​ដែល​ការ​ឆ្លង​ទន្លេ​កាន់តែ​ខិតចូល​មកដល់​ នាង​ហាក់​ដូចជា​កាន់តែ​បញ្ចេញ​សម្ញែង​រូបថត​សិច​ស៊ី​ដល់.ក​ តែម្ដង។​

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​អតីត​តារា​កំប្លែង និង​សម្ដែង ​អ្នកនាង ខាត់ ស្រី​វង ថ្មីៗ​នេះ​ គេ​តែ​ឧស្សាហ៍​បានឃើញ​នាង​ថត​បង្ហោះ​បញ្ចេញ​នូវ​រូបថត​បន្តបន្ទាប់​ជាច្រើន​សន្លឹក​បង្ហាញ​ឲ្យ​មហាជន​បាន​ដឹង​ និង​ឃើញ​ថា ​បច្ចុប្បន្ន​ នាង​កំពុង​មាន​ផ្ទៃពោះ ​ព្រមទាំង​ជិត​គ្រប់​ខែ​ឆ្លង​ទន្លេ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុន​នេះ​ទៀត​ផង។ ប៉ុន្តែ​ពុំ​ទាន់​មាន​នរណា​ម្នាក់​ដឹង​ទេ​ថា កូន​ក្នុង​ផ្ទៃ​របស់​នាង​នោះ​ជា​ប្រុស​ ឬ​ស្រី​នៅឡើយ​ទេ។​

បើ​មើល​តាមរយៈ​នៃ​ការ​បញ្ចេញ​រូបថត​ជា​ចម្រើន​សន្លឹក​ពី​ទឹកដី​សហរដ្ឋអាមេរិក​ ពី​សំណាក់​អ្នក​នាង ខាត់ ស្រី​វង ពេលនេះ​អាច​បញ្ជាក់​ថា ឥឡូវ​នាង​ជិត​ក្លាយ​ជា​ម្តាយ​ដ៏​ល្អ​របស់​ទារក​នៅ​ក្នុង​ផ្ទៃ​ទៅ​ហើយ ​ព្រោះថា​ថ្ងៃ​សម្រាល​ក៏​កំពុង​កៀក​ចូល​មក​ដល់​ផង​ដែរ។ ប៉ុន្តែ​អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​ខ្លាំង​ជាង​នេះ ​គឺ​នៅ​ត្រង់​ថា ស្រី​វង ពេលនេះ​មាន​ផ្ទៃពោះ​ជិត​ឆ្លងទន្លេ​ នាង​កាន់តែ​ហ៊ាន​បញ្ចេញ​ភាព​សិច​ស៊ី​ខ្លាំង។​

គេ​នៅ​ចាំ​បាន​ថា តារា​ស្រី​២៦​ឆ្នាំ ដែល​ធ្លាប់​លេច​មុខ​ក្នុងនាម​ជា​តារា​កំប្លែង និង​ឡើង​ច្រៀង​ម្ដងម្កាល ​អ្នកនាង ខាត់ ស្រី​វង បាន​ជាប់ជំពាក់​បេះដូង​ជាមួយ​កន្លង់​វ័យ​ជាង​៤០​ឆ្នាំ​ប្លាយ​ ជា​អាណិកជន​ខ្មែរ​អាមេរិក មាន​ដើមកំណើត​ជា​អ្នកស្រុក​ខេត្ត​ស្វាយរៀង​ កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១០​មុន​នេះ ហើយ​ក្រោយ​ពី​មានការ​ស្វែង​យល់​យកចិត្ត​គ្នា​អស់​រយៈពេល​យូរ​ឆ្នាំ​មក​នោះ ​អ្នក​ទាំងពីរ​ក៏បាន​សម្រេចចិត្ត​ជ្រើស​យក​វេលា​ចូល​រោង​ជ័យ​តាម​ប្រពៃណី​កាលពី​អំឡុង​ឆ្នាំ​២០១១។​

អ្នកនាង ខាត់ ស្រី​វង​ បន្ទាប់ពី​រៀប​អាពាហ៍ពិពាហ៍​ផ្លូវការ​តាម​គន្លង​ប្រពៃណី​ជាមួយ​បុរស​ជា​ស្វាមី​រួចមក ​នាង​ក៏បាន​សម្រេចចិត្ត​ផ្អាក​ការងារ​សិល្បៈ​ទាំងស្រុង​ និង​បានសម្រេច​ចិត្ត​ចាក​ចេញពី​ទឹកដី​ប្រទេស​កំណើត​ ដើម្បី​ទៅ​រួមរស់​សាង​សុភមង្គល​ជាមួយ​ស្វាមី​នៅ​លើ​ទឹកដី​ប្រទេស​មហា​អំណាច​សហរដ្ឋអាមេរិក​រហូតដល់​បច្ចុប្បន្ន​នេះ៕
Pisey-2015-08-06-full-G

Pisey-2015-08-06-full-G5
ខាត់ ស្រី​វង សម្ញែង​រូបថត​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ពី​ទឹកដី​អាមេរិក

Post a Comment

0 Comments

Close Menu