Ad Code

NIESR​ទស្សន៍ទាយ​​ថា កំណើន​សេដ្ឋកិច្ច​ពិភព​លោក​មាន​សភាព​យឺត

NIESR បាន​រក​ឃើញ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ក្រិក គឺ​ជា​គ្រោះថ្នាក់​ដ៏​សំខាន់​ចំពោះ​កំណើន​របស់ពិភព​លោក។

យោង​ទៅតាមវិទ្យាស្ថាន​ជាតិ​នៃ​ការ​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​ និង​សង្គម (NIESR) បាន​ឲ្យ​ដឹង​ថា កំណើនសេដ្ឋកិច្ច​របស់​ពិភព​លោក​ នឹង​មាន​សភាព​យឺត​ នៅឆ្នាំ​នេះ ទៅដល់​កម្រិត​ទាប​បំផុត​ ចាប់តាំង​ពី​មានវិបត្ដិ​សេដ្ឋកិច្ច​មក។ មជ្ឈមណ្ឌល​ផ្ដល់​គំនិត​នេះ បា​នកាត់បន្ថយ​ការ​ព្យាករ​​ឆ្នាំ​២០១៥ របស់ខ្លួន​មក​នៅ៣.០​ភាគរយ​ពី​៣.២​ភាគរយ​​ ដែល​ខ្លួន​ទស្សន៍​ទាយ​នៅក្នុង​ខែ​ឧសភា។

NIESR ក៏បាន​កាត់​បន្ថយ​ការព្យាករ​កំណើន​សម្រាប់​ប្រទេស​អាមេរិក និង​ប្រទេស​សេដ្ឋ​កិច្ច​ទីផ្សារ ដែល​កំពុង​ងើប​ឡើង​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ បើ​ទោះបីជា​ការព្យាករ​សម្រាប់​តំបន់​ចាយ​ប្រាក់អឺរ៉ូ ត្រូវបាន​កាត់បន្ថយ​តែ​បន្ដិច​បន្ដួច​ក៏ដោយ។ កា​រកាត់បន្ថយ​ការព្យាករ​កំណើន​​​របស់​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​របស់ប្រទេស​អង់គ្លេស មិន​បាន​ផ្លាស់ប្ដូរ​ទេ គឺចំនួន​២.៥​ភាគរយ។

កា​រទស្សន៍ទាយ​កំណើន​ពេញ​មួយឆ្នាំ​សម្រាប់​ប្រទេស​អង់គ្លេស នៅ​តែមិន​ផ្លាស់ប្ដូរ​ដែរ បើ​ទោះ​បី​ជា​ NIESR កាត់​បន្ថយ​ការ​ប៉ាន់​ស្មាន​កំណើន​របស់ខ្លួន​សម្រាប់​រយៈពេល​៣ខែ ទៅ​ដល់​ដំណាច់​ខែ​កញ្ញា ពី​០.៨​ភាគរយ​មក​នៅ​០.៤​ភាគរយក៏ដោយ។ NIESR បាន​រក​ឃើញ​សេដ្ឋកិច្ច​របស់ប្រទេស​ក្រិកថា ជាគ្រោះថ្នាក់​ដ៏​សំខាន់​មួយ​ចំពោះ​កំណើន​ពិភព​លោក។ ការ​ព្យាករ​របស់ខ្លួន គឺ​ផ្អែក​ទៅ​លើ​ការប៉ាន់ស្មាន​ថា នឹង​មានការ​ធូរ​ស្បើយ​នូ​វប្រាក់​បំណុល​ក្នុង​ទំហំ​ធំ​សម្រាប់​ប្រទេស​ក្រិក ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ឆ្ងាយ​ពីការពិត​ខ្លាំង​ណាស់។

NIESR បាន​និយាយថា វិបត្ដិ​ចុង​ក្រោយ​បំផុត​របស់​ប្រទេស​ក្រិក បានធ្វើ​ឲ្យ​សកម្ម​ឡើង​វិញ​​នូវ​ប្រាក់​បំណុល​អំពីថា តើ​សហភាព​រូបិយ​ប័ណ្ណ​របស់តំបន់​ចាយប្រាក់អឺរ៉ូនេះ អាច​ទទួល​បាន​ជោគជ័យ​ដោយពុំ​មាន​ការ​ធ្វើ​សមាហរណ​កម្ម​ឲ្យបាន​ខ្លាំង​ ឬក៏យ៉ាង​ណា​នោះ។ NIESR ក៏បាននិយាយ​ផងដែរថា ការ​បង្អស់​ល្បឿន​​នៅ​ចិន អាច​គំរាម​ដល់​ការព្យាករ​របស់ខ្លួន​ ដែល​តួលេខ​ជាផ្លូវការ​បានទស្សន៍ទាយ​កំណើន​ចំនួន​៧​ភាគរយ​ ចំណែក​អ្នកវិភាគ​មួយ​ចំនួន​បាន​និយាយថា កំណើន​៣​ភាគរយ​ គឺ​ទំនង​ជាង។

NIESR រំពឹងថា អតិផរណា​នឹង​ស្ថិ​តនៅ​​ប្រហែល​កម្រិត​សូន្យ​រហូត​ដល់​ដំណាច់​ឆ្នាំ​ ដោយសារ​តម្លៃប្រេង​ធ្លាក់​ទាប និង​ប្រាក់ផោន​ឡើង​ថ្លៃ​ នៅ​ប្រទេសអង់គ្លេស ប៉ុន្ដែ​ថា វ​ានឹង​វិល​ត្រឡប់​ទៅ​រក​គោលដៅ​របស់ធនាគារ​អង់​គ្លេស ប្រហែល​២​ភាគរយ​នៅក្នុង​មួយឆ្នាំ នៅ​ឆ្នាំ​២០១៧។ លោក Simon Kirby អ្នក​សេដ្ឋ​កិច្ច​នៅ​វិទ្យាស្ថាន​បា​ននិយាយថា នេះ​គឺជា​គ្រោះ​ថ្នាក់​ដ៏សំខាន់​នៅក្នុងស្រុក។ លោក Kirby បាន​បន្ដថា កា​រកើនឡើង​នៅក្នុង​តម្លៃនៃ​ប្រាក់​ Sterling របស់​អង់គ្លេស និងការធ្លាក់​នៅក្នុង​តម្លៃ​ប្រេង គឺ​មានល​ក្ខណៈ​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ។ មជ្ឈមណ្ឌល​ផ្ដល់​គំនិត​នេះ​ រំពឹង​ថា ធនាគារ​អង់គ្លេស នៅទីបញ្ចប់​នឹង​ដំឡើង​អត្រា​ការ​ប្រាក់​នៅ​ក្នុង​ខែកុម្ភៈ នៅឆ្នាំ​ខាងមុខ៕
BBC News

NIESR​ទស្សន៍ទាយ​​ថា កំណើន​សេដ្ឋកិច្ច​ពិភព​លោក​មាន​សភាព​យឺត

Post a Comment

0 Comments

Close Menu