Ad Code

ប្ដី​តាម​ទាន់ ភរិយា​ទៅ​ដេក​ជាមួយ​ប្រុស​ក្មេង ក្នុង​តូប​កាត់សក់



បាត់ដំបង ​៖ ​ស្ត្រី​វ័យ​កណ្តាល​ម្នាក់ ដែលមាន​ស្វាមី ព្រមទាំង​មានកូន​ចំនួន ២ នាក់​រួចទៅហើយ​នោះ ត្រូវ​បាន​ស្វាមី​តាម​ទាន់​ទាំងយប់ ខណៈ​ដែល​ស្ត្រី​រូប​នេះ​ កំពុង​សម្ងំ​ដេក​ជាមួយ​ប្រុស​ក្មេង​ក្នុង​តូប​កាត់សក់​ ក្រោយពី​ស្វាមី​រូប​នោះ​ដាក់​ការសង្ស័យ​ទៅលើ​ភរិយា​ខ្លួន​ជា​យូរ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ភស្តុតាង​ដើម្បី​ចោទប្រកាន់។

បើ​យោង​តាម​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ របស់​បុរស​ជា​ប្តី ​ឈ្មោះ អាំ ផល្លា អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​កំ​ប៉ូវ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង បាន​រៀបរាប់​ថា​ ខ្លួន​ហាក់​រស់នៅ​មិន​ចុះសម្រុង​ជាមួយនឹង​ភរិយា​ទាល់តែសោះ គឺ​គេ​ដូច​ជា​មាន​អ្វីមួយ​លាក់បាំង​នៅ​ពីក្រោយ​ខ្នង អស់​រយៈពេល​ជា​យូរ​មក​ហើយ ដោយ​សព្វថ្ងៃ​លោក​មានកូន​ចំនួន ២ នាក់​ហើយ គឺ​ប្រុស​១ ស្រី​១។

នៅក្នុង​ការ​បង្ហោះ​នោះ​គេ​បាន​បន្ត​ថា ដោយមាន​ការសង្ស័យ ម្ចាស់​អា​ខោ​ន បាន​លួច​តាមដាន​ភរិយា​របស់​ខ្លួន ដែល​មាន​ឈ្មោះ សៀន ស៊ីណូ អាយុ​៣០​ឆ្នាំ នៅ​ទីបំផុត គឺ​នៅ​វេលា​ម៉ោង ១០ និង ៣០ នាទី​យប់ គេ​ក៏បាន​តាម​ទាន់​ភរិយា​របស់​ខ្លួន​កំពុង​ដេក​ជាមួយ​ប្រុស​ក្មេង នៅក្នុង​តូប​កាត់សក់ ដែលជា​កន្លែង​រក​ស៊ីប្រចាំថ្ងៃ​របស់​ប្រុស​ក្មេង​នោះ ដែល​គេ​នោះ​មានឈ្មោះ ទូច ប្រុស អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ​ក្តោង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់។

មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ភ្នំ​សំពៅ​មួយរូប បាន​លើកឡើងថា នៅ​យប់​នោះ​ដែរ គឺ​បុរស​ជា​ប្តី បាន​ថតរូប​ទុកជា​ភស្តុតាង​ផង ព្រមទាំង​បាន​នាំ​ជន​ទាំងពីរ ទៅកាន់​ប៉ុស្តិ៍​ផង​ដើម្បីអោយ​សមត្ថកិច្ច​បា​ន​ដឹងឮ និង​ធ្វើ​កំណត់ហេតុ នៃ​អំពើ​ផិតក្បត់ គេ​មិនបាន​ដឹងថា​ ការ​ផិត​ទៅ​រស​ប្រុស​ក្មេង​នេះ​តាំងពី​ពេលណា​មក​នោះទេ ព្រោះ​បុរស​ជា​ប្តី​បាន​សង្ស័យ​ជា​យូរ​មកហើយ។

នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៨ នេះ​ គេ​​សង្កេត​ឃើញ​បុរស​ជា​ប្តី បាន​ចូល​ទៅ​ក្នុង​សាលាឃុំ ដើម្បី​សុំ​ធ្វើ​លិខិត​សុំ​លែងលះ ដោយ​សន្យា​ថា​ មិន​ប្តឹង​អ្វី​នោះ​ទេ និង​សុខចិត្ត​ប្រគល់​ភរិយា​របស់ខ្លួន អោយទៅ​រួមរស់​ជាមួយ​ប្រុស​ក្មេង​ចុះ ចំណែក​កូន​ទាំង​២គេ​មិនទាន់​ដឹងថា ត្រូវ​បែងចែក​ទៅខាង​ណា​នោះទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu