Ad Code

ក្រុម​ជម្រើសជាតិ​កម្ពុជា ឈរ​លេខ​១៦៦​ក្នុង​តារាង​ពិភពលោក​ប្រចាំ​ខែសីហា​នេះ ឈរ​ពីលើ​ប្រទេស​អាស៊ាន​៥​ផ្សេងទៀត



សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ ឬ ហៅ​កាត់​ថា FIFA បាន​បញ្ចេញ​តារាង​ចំណាត់ថ្នាក់​ក្រុមបាល់ទាត់​ទាំងអស់​ជា​សមាជិក​របស់​ខ្លួន (FIFA World Ranking) ដែលមាន ២០៦ ប្រទេស ប្រចាំខែ សីហា ឆ្នាំ​២០១៨ នៅ​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​១៧ ខែកក្កដា ថ្មីៗ​នេះ​ស្រប​ពេល​ក្រុម​កម្ពុជា នៅ​ឈរ​ចំណាត់ថ្នាក់​ចំនួន​លេខ​១៦៦ ពោលគឺ​ចំណាត់ថ្នាក់​នៅ​ស្មើនឹង​ខែ​មុន​។

យោង​តាម​វិ​ប​សាយ fifa.com បាន​បញ្ជាក់​ថា ​តារាង​ចំណាត់ថ្នាក់​នេះ​គិត​ចាប់ពី​ថ្ងៃទី​១៧ ខែសីហា រហូតដល់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខ​។ តារាង​ចំណាត់ថ្នាក់​នេះ​មិនមាន​ការប្រែប្រួល​ច្រើន​ព្រោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា មិន​មាន​សកម្មភាព​ប្រកួត​កាលពី​ខែកក្កដា កន្លងទៅ ពោល​គឺមាន​សកម្មភាព​តាំងពី​ខែមីនា ម្ល៉េះ​ក្រោយ​បាន​ប្រកួត​ឈ្នះ​លើ​ក្រុម​ឡាវ ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ ១​ទល់​០ តែ​ចាញ់​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន ២​ទល់​១ ក្នុង​ប្រកួត​ជម្រុះ​ជើងឯក​ទ្វីបអាស៊ី (AFC Asian Cup 2019 UAE)​។



សរុប​តារាង​ចំណាត់ថ្នាក់​ប្រចាំ​តំបន់​អាស៊ាន ប្រទេស​វៀតណាម ឡើង​មកឈរ​កំពូល​តា​រាង​៨​ខែ​ជាប់​គ្នា ដោយ​ឈរ​លេខ​១០២​ពិភពលោក បន្ទាប់ពី​វ៉ា​ដាច់​ហ្វីលីពីន នៅ​លេខ​១១៥ តាម​ពីក្រោយ​ក្រុម​ថៃ ឈរ​លេខ​១២២​ពិភពលោក ,​មី​យ៉ាន់​ម៉ា លេខ​១៣៨,​ឥណ្ឌូណេស៊ី លេខ​១៦៤, កម្ពុជា លេខ​១៦៦, សឹង្ហ​បុរី លេខ ១៦៩, ម៉ាឡេស៊ី លេខ​១៧១, ឡាវ លេខ​១៧៨,​ទី​ម័​រ​ខាងកើត លេខ​១៩០ និង​ប្រ៊ុយណេ លេខ​១៩៥​។



បើ​រាល់​តារាង​ចំណាត់ថ្នាក់​ក្រុម​ល្អ​ទាំង​១០ ប្រចាំ​ទ្វីបអាស៊ី ក្នុង​ខែមិថុនា នេះ​មាន​អ៊ីរ៉ង់​បាន​ឡើង​មក​ឈរ​លេខ​៣២ ពិភពលោក​ក្នុង​តារាង​ក្រោយ​ទម្លាក់​ក្រុម​អូស្ត្រាលី ឲ្យ​ឈរ​លេខ​៤៣​ពិភពលោក​,​ជប៉ុន លេខ​៥៥, កូរ៉េខាងត្បូង លេខ​៥៧, អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត លេខ​៧០, ស៊ី​រី លេខ​៧៣, ចិន លេខ​៧៥, អារ៉ាប់​រួម លេខ​៧៧, លី​បង់ លេខ ៧៩, និង​អូ​ម៉​ង់ លេខ​៨៤​ពិភពលោក​។



សម្រាប់​ចំណាត់ថ្នាក់​ក្រុម​ខ្លាំង​ជាង​គេ​ប្រចាំ​ពិភពលោក​ក្នុង​ខែសីហា នេះ​គឺ​បារាំង​បាន​ឡើង​មកឈរ​ចំណាត់ថ្នាក់​លេខ​១ ក្រោយ​ឈ្នះ​ជើងឯក​ពានរង្វាន់ 2018 FIFA World Cup ខណៈ​ក្រុម​ប៊ែ​ល​ហ្សិ​ច ឈរ​លេខ​២ ហើយ​ប្រេ​ស៊ី​ល ឈរ​លេខ​៣ ,​ក្រូ​អាត លេខ ៤, ប្រទេស​អ៊ុយ​រ៉ា​ហ្គា​យ ឈរ​លេខ​៥, អង់គ្លេស លេខ​៦, ព័រ​ទុយ​ហ្គា​ល់ លេខ​៧, ស្វី​ស លេខ​៨, អេ​ស្ប៉ា​ញ ឡើង​មក​លេខ ៩ ស្ទួន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ ដាណឺម៉ាក៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu