Ad Code

ធ្វើ​សកម្មភាព​ឆក់​មិនបាន​សម្រេច ​ប្រជាពលរដ្ឋ​ដេញចាប់បាន​វាយ​ទ្រម​ខ្លួន



ភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៤​នាក់ ​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បឹងកក់​ទី​១ ធ្វើការ​ឃាត់ខ្លួន ខណៈដែល​ជនសង្ស័យ​ម្នាក់នេះ​ និង​បក្ខពួក​ធ្វើ​សកម្មភាព​ឆក់​មិនបាន​សម្រេច ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ដេញចាប់បាន ​​នាំគ្នា​ព្រួត​វាយ​ទ្រម​ខ្លួន​នោះ​។

អំពើ​ឆក់​ខាងលើនេះ​បានកើត​ឡើង​កាលពី​រាត្រី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ ម៉ោង​ប្រហែល ១៩​និង​៤៥​នាទី​នៅ​ចំណុច​មុខផ្ទះ​លេខ​២ ផ្លូវ ៣១៥​ក្រុមទី ៣០ ភូមិ​៨ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។​

ជនសង្ស័យ ឈ្មោះ គឹម ប្រុស​ពៅ ហៅ ពៅ ភេទ​ប្រុស​អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៦៥ ផ្លូវ​លេខ​១៩៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ជា​អ្នកធ្វើ​សកម្មភាព​ឆក់។

ចំណែក​ជនរងគ្រោះ ឈ្មោះ ប៊ុន សុខ​ហេង ភេទ​ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​២៩០ ផ្លូវលំ ក្រុមទី​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។វត្ថុតាង​ចាប់យក​មាន ម៉ូតូ​ចំនួន ០១​គ្រឿង​ម៉ាក Honda C125 ពណ៌​ប្រផេះ ស៊េរី​ឆ្នាំ ២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1CH-2448 (​ជា​របស់​ជនសង្ស័យ​)។ ទូរស័ព្ទ​ដៃ​ចំនួន​០១ គ្រឿង ម៉ាក iphone-plus​ពណ៌ ស (​ជា​របស់​ជនរងគ្រោះ)។

មន្ត្រី​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​បានអោយដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ មួយ​គ្រឿង​ពីរ​នាក់​បងប្រុស​ចេញពីផ្ទះ នៅ​ម្ដុំ​សង្កាត់​ជ្រោយចង្វា​ខណ្ឌ​ជ្រោយចង្វារ ដោយ​ជនរងគ្រោះ​ជិះ​អង្គុយ​ពី​ខាងក្រោយ ក្នុង​គោលបំណង ទៅ ជួប​ជាមួយ​ក្រុម​គ្រួសារ ដើម្បី​ហូបចុក នៅ ហាង យីហោ​ស្រី​ទូច នៅ ម្ដុំ​ផ្សារ TK សង្កាត់​បឹងកក់​ទី​១ នៅពេល​ជនរងគ្រោះ ជិះ មកដល់ ចំណុចកើតហេតុ ក៏បាន​ដក​ទូរស័ព្ទដៃ​ក្នុង​គោលបំណង​និយាយ ទាក់ទង​សួររក​ក្រុមគ្រួសារ​ថា​មកដល់​ហើយ​ឬ​នៅ ក្នុងពេល​កំពុងតែ​និយាយ​ទូរស័ព្ទ​នោះ ​ស្រាប់​តែ​មាន​​ជនសង្ស័យ​​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង ១​គ្រឿង​ម៉ាក​ស្កូពី​ពណ៌​ខ្មៅ ជិះ​គ្នា​ពីរ​នាក់​និង​មួយ​គ្រឿង ទៀត​ម៉ាក ហុងដា សេ​125 ពណ៌​ប្រផេះ ជិះ​គ្នា​០២​នាក់​ដែរ បាន​ជិះ​មក​អែបជិត​ពី​ខាងឆ្វេង​ដៃ​ជនរងគ្រោះ​ រួច​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ដៃ​ជនរងគ្រោះ​បាន​ ហើយ​ជិះ​គេចខ្លួន តែ​ត្រូវ​បាន​ជនរងគ្រោះ​ស្រែក​ចោរៗ​ជួយ​ផង​និង​ដេញតាម​ចាប់បាន​ជនសង្ស័យ​
០១​នាក់ ដែលជា​អ្នកធ្វើការ​សកម្មភាព​ឆក់​នៅក្បែរ​កន្លែង​កើតហេតុ​នាំយកមក​ប្រគល់អោយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បឹងកក់​ទី​១ ចាត់ការ​តាម​ផ្លូវ​ច្បាប់។ រីឯ​ជនសង្ស័យ​០៣​នាក់​ទៀត ​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ស្រមោល។

ក្រោល​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​យើង​បាន​ធ្វើ​តេស្ដ​ទឹកនោម​ជនសង្ស័យ​ស្វែងរក​សារធាតុ​ញៀន​ជា​លទ្ធផល​: វិជ្ជមាន (​មាន​សារធាតុ​ញៀន​)។​

បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ គឹម ប្រុស​ពៅ កំពុងឃាត់​ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​សាកសួរ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu