Ad Code

ពីរ​នាក់​ឪពុក​និង​កូនតូច​ ទៅ​មុជ​ទឹកអូរ ​ទុក​កូន​ចោល ​រវល់​ទៅ​បត់ជើង ​ពេល​ត្រឡប់មកវិញ​បាត់​កូន



រតនគីរី​ ៖ ​ក្មេងប្រុស​ម្នាក់​ បាន​លង់​ទឹកអូរ​ស្លាប់​បាត់​បង់ជីវិត ខណៈ​ឪពុក​រវល់​ទៅ​បត់ជើងធំ ពេល​ត្រឡប់មកវិញ​ ក៏​បាត់​កូន​តែម្តង​។​

ហេតុការណ៍​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨​កន្លងទៅ នៅ​ចំណុច​អូរ​កោះ​ពាក្យ ស្ថិតនៅ​ក្នុងភូមិ​កោះ​ពាក្យ ឃុំ​កោះ​ពាក្យ ស្រុក​វើ​ន​សៃ​។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​អ្នកសារព័ត៌មាន​យើង​ដឹងថា ក្មេងប្រុស​រងគ្រោះ​ឈ្មោះ លឹក អម អាយុ ៧​ឆ្នាំ ជា​សិស្ស​ថ្នាក់បឋមសិក្សា​ភូមិ​កោះ​ពាក្យ ឪពុក​ដែល​នាំ​កូន​ទៅ​មុជទឹក​ឈ្មោះ លឹក ជនជាតិ​កាចក់ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ខាង​កើតហេតុ​ខាងលើ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា បើតាម​ការរៀបរាប់​ពី​បុរស​ជា​ឪពុក​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុនពេល​កើតហេតុ នៅវេលា​ម៉ោង​ប្រមាណ ៥​ល្ងាច គាត់​និង​កូនប្រុស ​បាននាំគ្នា​ទៅ​អូរ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​២០០​ម៉ែត្រ​ប៉ុណ្ណោះ​​ ហើយ​នាំ​កូន​ទៅ​មុជទឹក។ នៅពេល​ទៅដល់​អូរ​គាត់​បាន​ទុក​កូន​ចោល​នៅ​ក្បែរ​មាត់​អូរ​ រួច​ប្រាប់​កូន​ថា ចាំ​មួយ​ភ្លែត​គាត់​ទៅ​បត់ជើង​ក្នុង​ព្រៃ​ឃ្លាតឆ្ងាយ​ពី​កូន​ប្រហែល​១០​ម៉ែត្រ​បានតែ​កន្លះ​ម៉ោង ឪពុក​ក៏​ត្រឡប់​មក​កន្លែង​កូន​អង្គុយ​ចាំ​វិញ ស្រាប់តែ​មកដល់​ក៏​បាត់​កូន​អត់​ឃើញ។ ក្រោយមក​បុរស​ជា​ឪពុក​ស្មាន​តែ​កូន​ដើរទៅ​ផ្ទះ​មុន​ គាត់​ក៏​ត្រឡប់​មក​ផ្ទះ ​ភ្លាមៗ​ដែរ​ដើម្បី​សួរ​ប្រពន្ធ​និង​កូនក្មួយ​ជុំវិញ​ផ្ទះ​គាត់ ពេល​សួរនាំ​គ្រប់គ្នា​រួច​ប្រពន្ធ​និង​សាច់ញាតិ​ឆ្លើយថា​អត់​ឃើញ​នោះទេ ទើប​មានការ​ឆោឡោ​កើតឡើង​តែម្តង​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​បន្ថែមទៀតថា ក្មេងប្រុស​លង់ទឹក​អូរ​តាំងពី​ថ្ងៃទី​១៨ រហូតដល់​ព្រឹក​ថ្ងៃទី​១៩ វេលា​ម៉ោង​៧​និង​៣០​នាទី រក​សាកសព​មិនទាន់​ឃើញ​នោះទេ ហើយ​តាម​ការត្រួតពិនិត្យ​រប​ស់​សមត្ថកិច្ច​ក្នុងស្ថានភាព​ជាក់ស្តែង​ក​ន្លែ​ង​អូរ​ក្មេង​លង់ទឹក​នោះ​ជម្រៅ​ទឹកអូរ​២-៣​ម៉ែត្រ និង​ទឹកបាន​ហូរ​តិចៗ​ឆ្ពោះទៅ​ទន្លេសេសាន​។​

នៅ​ព្រឹក​ថ្ងៃ​១៩ ខែសីហា ឆ្នាំ​២០១៨ បងប្អូន សាច់ញាតិ​និង​សមត្ថកិច្ច​កំពុង​តែ​បន្ត​រាវរក​សាកសព​ក្មេង​យ៉ាងសកម្ម​រហូតដល់​ម៉ោង ១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែសីហា​នេះ ទើប​រក​ឃើញ​សាកសព​ក្មេង​ម្នាក់​នោះ​ និង​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​ ហើយក៏​គួរ​ឲ្យ​សោកស្តាយ​មួយ​ដែរ​ ដែល​ឪពុក​មានការ​ធ្វេសប្រហែស​ចំពោះ​កូនតូច​បែបនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu