Ad Code

អ្នកទោស​អាយុ​៦១​ឆ្នាំ​ម្នាក់ ចង.ក​សម្លាប់​ខ្លួន មិនដឹង​មូលហេតុ



រតនគិរី​ ៖​ អ្នកទោស​ជនជាតិ​វៀតណាម ជាប់​ចោទ​ពី​បទ​ជួញដូរ​ថ្នាំញៀន​ម្នាក់ បាន​ធ្វើ​អត្តឃាត ​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ។

ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​អង្គារ ១១​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ពន្ធនាគារ​ភ្នំ​ស្វាយ ស្ថិតនៅ​ក្នុងភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​លោក អ៊ុក គឹម​ជុន ប្រធាន​ពន្ធនាគារ​ខេត្ត​បាន​ឲ្យ​កម្ពុ​ជាថ្មី ដឹង​នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា​នេះ ថា រឿង​បញ្ហា​ជនជាតិ​វៀតណាម​ស្លាប់​នេះ លោក​មិន​បានដឹង​ទេ ឲ្យ​ទៅ​សួរ​តុលាការ​ទៅ ​លោក​ជាប់រវល់​ប្រជុំ បានន័យថា​ លោក​មិន​ទទួលខុសត្រូវ​លើ​ជនជាតិ​វៀតណាម​ដែល​ស្លាប់​នោះទេ បែរជា​ឲ្យ​អ្នកកាសែត​ទៅ​សួរ​តុលាការ​ទៅវិញ​ លោក​ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​ឆ្លើយ​បែបនេះ​គឺ​យករួចខ្លួន។

អ្នកទោស​ជនជាតិ​វៀតណាម​ឈ្មោះ ចូ​វ វាង​ដាំង ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជនជាតិ​វៀតណាម ជាប់ពន្ធនាគារ​ពីបទ​ជួញដូរ​ថ្នាំញៀន ដោយ​ជាប់​ឃុំឃាំង​កាលពី​ឆ្នាំ​២០១២ នៅ​ភ្នំពេញ ហើយ​បាន​ផ្ទេរ​មក​ខេត្តរតនគិរី កាលពី​ឆ្នាំ​២០១៦ ដែលមាន​ទោសពិន័យ​៣០​ឆ្នាំ។ អ្នកទោស​រូបនេះ​ធ្វើអត្តឃាត (​ចង​.​ក​សម្លាប់ខ្លួន​) ក្នុង​បន្ទប់ទឹក ត្រង់​អគារ​B ចំណុច​បន្ទប់​B4 ក្នុង​ពន្ធនាគារ​ខេត្តរតនគិរី ហើយ​ការធ្វើអត្តឃាត​នេះ រក​មូលហេតុ​មិនឃើញ​នោះទេ​។​

សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ពិនិត្យ​រួចរាល់ ទើប​ធ្វើលិខិត​ប្រគល់​សព​ជូន​សាច់ញាតិ​យកទៅ​ចាត់ចែង​តាម​ប្រពៃណី​នៅ​ប្រទេស​វៀតណាម​វិញ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu