Ad Code

សំណុំរឿង​ច្រាន​ប្រពន្ធ​មាន​ផ្ទៃពោះ​៨​ខែ​ធ្លាក់​ពីលើ​ខុន​ដូ​ស្លាប់ តុលាការ​ផ្ដន្ទាទោស​២​ឆ្នាំ



ភ្នំពេញ ៖ លោក កី ម៉ា​នេ​រ៉ា អនុ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី ០៧​សីហា ឆ្នាំ​២០១៨ បានប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស បុរស​ម្នាក់ ដាក់​ពន្ធនាគារ​២​ឆ្នាំ​ ​ពី​បទ មនុស្សឃាត​ដោយ​អ​ចេតនា និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។

តុលាការ​ក៏បាន​សម្រេច​ពិន័យ​ជា​ប្រាក់ ចំនួន ៤​លាន រៀល​បង់​ចូល​ជា​ថវិការដ្ឋ​​​ ហើយ​បង្គាប់​អោយ​ជនជាប់ចោទ សង​ប្រាក់ ដល់ ឪពុក ជនរងគ្រោះ​ចំនួន​១៥​លាន​រៀល​ផងដែរ។

ជន​ត្រូវ​ចោទ​ឈ្មោះ ប៊ុន អូន អាយុ ២៥​ឆ្នាំ ជា​ប្តី​របស់​ស្ត្រី​រងគ្រោះ​ដែលមាន ផ្ទៃពោះ​៨​ខែ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ ខ្លួន​កាលពី​ចុងឆ្នាំ​២០១៧ នៅ​កន្លែងកើតហេតុ។

កាលពី​រសៀល​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧​មាន​ហេតុការណ៍ មួយ​បាន​កើតឡើង ដោយ​ស្ត្រី​ម្នាក់ មាន​ផ្ទៃពោះ​៨​ខែ​បាន​ធ្លាក់​ពីលើ​សំណង់​អគារ​ខុន​ដូរ​ស្លាប់​ដ៏​រន្ធត់ ស្ថិតនៅ​ចំណុច​ការដ្ឋាន​ដែល​កំពុង​សាងសង់ ស្ថិតនៅ​ខាងត្បូង​ស្ថានទូត​ចិន លើផ្លូវ​លេខ​១៦៧ កែង​ផ្លូវ​៤៣២ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

ក្រោយ​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​បាន​បើក​ការ​ស៊ើ​ប​អង្កេត ជា​បន្តបន្ទាប់ ដោយបាន​ឃាត់ខ្លួន បុរស​ជា​ប្តី​មក​សាកសួរ​។​

បុរស​ជា​ប្តី​បាន​សារភាពថា ខ្លួន​មិនមាន ចេតនា​សម្លាប់​ប្រព​ន្ធ​នោះទេ ពោលគឺ ថ្ងៃកើតហេតុ​ខ្លួន​បាន​ប្រលែង​លេង​ជា មួយ​ប្រព​ន្ធ​ដែល​កំពុង​ពពោះ​៨​ខែ​។ ស្រាប់តែ​ប្រពន្ធ​រអិល​ធ្លាក់​ពីលើ​អាគារ​ស្លាប់​តែម្តង ។​

ចាប់តាំងពី​ពេលនោះ​មក​តុលាការ​បាន​ឃុំខ្លួន​បុរស​ជា​ប្ដី​រហូតដល់​ថ្ងៃ​កាត់ទោស​និង​ប្រកាស​សាលក្រម​នេះ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu