Ad Code

ពលករ​ខ្មែរ​៣​នាក់​រងរបួស​ធ្ងន់​និង​ជនជាតិ ថៃ​ស្លាប់​ម្នាក់​ពេល​បើករថយន្ត​ទៅ​បុក​ដើមឈើ​លាន់​ដូច​រន្ទះ



បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​បាន​កើត​ឡើង​រវាង​រថយ​ន្ត​Mazda bt-50 pro ពីរ​បាំង​ដឹក​ពលករ​ជាច្រើន​នាក់​ និង ​អ្នក​បើក​ជនជាតិ​ថៃ​បាន​បើក​ទៅបុក​ដើមឈើ​ពេញ​ទំហឹង​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​ពលករ​ខ្មែរ ​ដែល​ជិះ​ក្នុង​រថយន្ត​៣​នាក់​រង​របួស​ធ្ងន់​នៅ​កន្លែង​កើតហេតុ​និង​តៃកុង​ជនជាតិ​ថៃ​ម្នាក់​ស្លាប់ ក្រោយពី​កើតហេតុ​ហើយ​ជនរងគ្រោះ​ត្រូវ​តម្រួត ថៃ ដឹក​យក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​បាង​ខ្លាវ​ខេត្ត​ឆាក់​ឈើ​ង​ នៅ​ស្រុក​ថៃ​ភ្លាម​ផង​ដែរ​។



ហេតុ​ការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៧​ខែសីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្លូវជាតិ​៣០៤​និង​មហា​សា​ខាម ស្ថិតនៅ​ក្នុងភូមិ​៥ ឃុំ​ថា​ថង​ឡាំង​វ ស្រុក​បាង​ខ្លាវ ខេត្ត​ឆាក់​ឈើ​ង​សៅ។ សមត្ថកិច្ច​ថៃ​បាន​ប្រាប់​សមត្ថកិច្ច​ខ្មែរ​ថា ​នៅ​មុន​ពេល​កើតហេតុ​នោះ​ អ្នក​បើកបរ​ជនជាតិ​ថៃ ពីរ​បាំង​ បាន​ដឹក​ពលករ​ខ្មែរ​ជាច្រើន​នាក់​ បើក​ក្នុង​ល្បឿន​ឡើង​ដូច​ហោះ​ទំនងជា​ស្រវឹង​លុះ​បើក​មកដល់​កន្លែង​កើតហេតុ​នោះ​ ស្រាប់​តែ​រេ​ចង្កូត​បើក​ទៅ​បុក​ដើមឈើ​នៅ​ចិញ្ចើមផ្លូវ​ពេញទំហឹង​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​មាន​ពលករ​ខ្មែរ​៣​នាក់​ ដែល​ជិះ​ក្នុង​រថយន្ត​របួសធ្ងន់ ចំណែក​អ្នក​បើក​ជា​ជនជាតិ ថៃ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​។



ក្រោយពី​កើតហេតុ​ហើយ ​សព​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​នៅផ្ទះ​ជនរងគ្រោះ ចំណែក​រថយន្ត​ខាងមុខ​កំពិត​ខ្ទេច​ មើល​រូបរាង​រថយន្ត​មិន​យល់​ត្រូវ​បាន​នគរបាល​ចរាចរណ៍​ថៃ​ អូស​យក​ទៅ​រក្សាទុក​នៅ​អធិការ​ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu