Ad Code

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ​ដកហូត​ថ្នាំញៀន​១០​កញ្ចប់​តូច



ភ្នំពេញ ​៖ ​កម្លាំង​សមត្ថកិច្ច​ឆ្មក់​ចូល​ផ្ទះ​មួយ​កន្លែង​ ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម​ម្នាក់​រក​ឃើញ​នៅ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ ដកហូត​ថ្នាំញៀន​ចំនួន​១០​កញ្ចប់​តូច​។



ហេតុការណ៍​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​នឹង​០០​នាទី​ទៀបភ្លឺ​ថ្ងៃទី​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្ទះ​គ្មាន​លេខ​សំណង់​មិន​រៀបរយ ខាងក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ​១​ក្រុម​១៤​ភូមិ​ល​ផ្សារ​តូច​ សង្កាត់​ទួល​សង្កែ​១​ខណ្ឌ​ឫស្សី​កែវ។



ក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​យើង​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​មានឈ្មោះ ទន់ ហ៊ី​វ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម មាន​មាន​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ ភូមិ​ផ្សារ​តូច ក្រុម​១៤​សង្កាត់​ទួល​សងែ្ក​១ ខណ្ឌឫស្សីកែវ។



វត្ថុតាង​ដកហូត​មាន​ម្សៅ​ក្រាម​ពណ៌ស​ថ្លា​ចំនួន​១០​កញ្ចក់​តូច។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu