Ad Code

ជាងភ្លើង​ភ្លាត់ស្នៀត ​ឆក់​ស្លាប់​ទាល់តែ​ធុំក្លិន​ស្អុយ​ទើប​ដឹង



ភ្នំពេញ ​៖ ​ជាងភ្លើង​ម្នាក់ ​ខណៈ​ដែល​គេ​ហៅ​ឲ្យ​មក​ត​ភ្លើង​នៅផ្ទះ​ក៏​ភ្លាត់ស្នៀត​ឆក់​ស្លាប់​នៅ​ដំបូល​ជាន់​ទី​៣​ ទាល់តែ​ធំ​ក្លិនស្អុយ​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ​២០១៨​នៅ​ចំណុច​ផ្ទះ​លេខ​៤៥​ ផ្លូវ​លេខ​២៤០ ​ក្រុម​២៨​ ភូមិ​៥ ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ។

ជាងភ្លើង​ដែល​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​ស្លាប់​នោះ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ឈ្មោះ​ណាក់ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ មិន​ស្គាល់​លំនៅ​នោះទេ​។

បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ចិត ភក្តី ភេទ​ប្រុស ​អាយុ​៤៩​ឆ្នាំ​ មុខរបរ​ជា​នាយរង​ការិយាល័យ​នៃ​នាយកដ្ឋាន​ផ្សព្វផ្សាយ​អប់រំ​បាន​ប្រាប់​សមត្ថកិច្ច​ថា ​កាលពី​ថ្ងៃទី​២៥ ​ខែសីហា​ ឆ្នាំ​២០១៨ ​វេលា​ម៉ោង​០៧​និង​៣០​នាទី​ ខ្លួន​បាន​ទូរស័ព្ទ​ចូល​លេខ​០១៦ ៧៨៨ ៩០៥(​ជនរងគ្រោះ​)​ជាជាង​ភ្លើង​ឲ្យ​មក​ត​ភ្លើង​នៅផ្ទះ​កើតហេតុ ​លុះដល់​ថ្ងៃទី​២៧ ​ខែសីហា​ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៩​និង​៣០​នាទី​គាត់​បាន​ទូរស័ព្ទ​ទៅ​ជនរងគ្រោះ​ម្តង​ទៀត​តែ​មិន​ចូល​រួច​ក៏​ជិះ​ម៉ូតូ​មក​កន្លែង​កើតហេតុ​ឡើង​ទៅជា​ន់ទី​៣​ស្រាប់តែ​ធុំក្លិន​ស្អុយ​ក៏​មើល​នៅ​ដំបូល​ពិដាន​ក៏​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​បាត់​ទៅ​ហើយ ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​តែម្តង​។

ដោយ​ឆ្លងតាម​ការពិនិត្យ​ធ្វើ​កោសល្យវិច័យ​របស់​គណៈ​កម្ម​ការ​បច្ចេកទេស​បាន​បញ្ជាក់​ថា​ជនរងគ្រោះ​រូប​នោះ​ពិតជា​ស្លាប់​ដោយ​ឆក់​ចរន្ត​អគ្គិសនី​ពិតប្រាកដ​មែន​

បច្ចុប្បន្ន​សព​បាន​បញ្ជូន​ទៅ​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ​ ដើម្បី​ក្រុម​គ្រួសារ​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu