Ad Code

ទន្លេ​មេគង្គ​ឡើង​ហួស​កម្រិត​ប្រកាស​អាសន្ន​នៅ​រសៀល​​នេះ​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន



ស្ទឹងត្រែង​ ៖ ​មន្ទីរ​ធនធានទឹក​ខេត្តស្ទឹងត្រែង​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ចាប់ពី​ម៉ោង​២​រសៀល​ថ្ងៃទី​១៧​ ខែ​សីហា​នេះ​តទៅ ព្រោះ​ទឹកទន្លេ​មេគង្គ​បាន​ឡើង​ហួស​កម្រិត​ប្រកាស​អាសន្ន​ហើយ។

លោក​ប៉ាង ប៉េង ​ប្រធាន​មន្ទីរ​ធនធាន​ទឹក​ និង​ឧតុនិយម ខេត្ត​បាន ផ្តល់​ដំណឹង​ទៅ​អាជ្ញាធរ​គ្រប់​ភូមិ​ឃុំ​សង្កាត់​ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ភូមិ​ចំនួន​ទាំង​៨១​ជាប់​តាម​ដង​ទន្លេមេគង្គ សេ​សាន សេកុង បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​បំផុត។

លោក​ថា ​៖ ​មកដល់​ម៉ោង​២​រសៀល​នេះ​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តស្ទឹងត្រែង​មាន​កម្ពស់​១០.៧២​ហើយ ដែល​កម្រិត​ប្រកាស​អាសន្ន​ត្រឹមតែ​១០.៧០ ម៉ែត្រ ហើយ កម្រិត​កម្ពស់​ទឹក​នេះ​ បាន​លិច​មូលដ្ឋាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​កាន់តែ​ខ្លាំង។

លោក​ថា ​ ​ក្នុង​ស្ថានភាព​នេះ​ ចូរ​បងប្អូន​បង្កើន​ការប្រុងប្រយ័ត្ន​ការពារ​ទ្រព្យសម្បត្តិ សត្វ​ចិញ្ចឹម ហាម​កូន​លេង​ទឹក និង​ធ្វើ​ដំណើរ​តាម​ទូក​ត្រូវ​ពាក់អាវ​ពោង និង​ដាក់​កាន​ធំៗ​ទៅជា​មួយ​ដើម្បី​យើង​រួមគ្នា​រក្សា​​សុវត្ថិភាព។

លោក​ដួង​លាន​មេឃុំ កោះ​ស្នែង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បញ្ជាក់ថា ​៖​ លោក​បាន​ប្រជុំ​ជាមួយ​មេភូមិ​នឹង​ប្រជា​ការពារ​រួចហើយ​ឱ្យ​ហាម​ប្រជាពលរដ្ឋ​យើង​ប្រុងប្រយ័ត្ន​រៀងៗ​ខ្លួន មើលថែ​កូនចៅ​- ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​មាន​ពិស ទិច​ឬ​ខាំ ជាពិសេស​ស​ជាងនេះទៀត​បើ​កើតមាន​ករណី​ណាមួយ​ត្រូវ​ឆាប់​រាយការណ៍​​​មក​សមត្ថកិច្ច​ប៉ុស្តិ៍​ឬ​ប្រជា​ការពារ​ដែល​នៅ​ជិត។

សូម​បញ្ជាក់​ថា ​៖ ​ទឹកទន្លេ​មេគង្គ​នៅ​ថ្ងៃទី​១៧​ ខែ​សីហា​នេះ​មាន​កំពស់​១០.៧១​ម៉ែត្រ​ឡើង​ខ្ពស់​ជាង​ថ្ងៃ​ម្សិលមិញ​(០.៤៤​ម៉ែត្រ​)​លើ​ស​​កម្រិត​ប្រកាសអាសន្ន ហើយ​ទន្លេសេកុង មេគង្គ​ក៏​នៅ​បន្ត​ឡើង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu