ជនមូស្លីមចំនួន២លាននាក់ បានប្រមូលផ្តុំគ្នាក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅសប្ដាហ៍នេះ សម្រាប់ពិធីបុណ្យ hajj ខណៈការធ្វើធម្មយាត្រាប្រចាំឆ្នាំមួយនេះកាន់តែមានបច្ចេកវិទ្យាខ្ពស់ជាមួយនឹង apps ដើម្បីជួយដល់អ្នកស្មោះត្រង់ឲ្យស្វែងរកតំបន់ស័ក្តិសិទ្ធិបំផុតរបស់សាសនាឥស្លាម។
នៅឆ្នាំនេះ ធម្មយាត្រា hajj បានកើតឡើងស្របពេលដែលប្រទេសអភិរក្សជ្រុលអារ៉ាប៊ីសាអ៊ូឌីតបង្ហាញពីការផ្លាស់ប្តូរមិនធ្លាប់មានពីមុនមកដែលចុងក្រោយបំផុតគឺបញ្ចប់ការហាមឃាត់ចំពោះការបើកបររបស់ស្ត្រី។
ជាសាសនាមួយក្នុងចំណោមសាសនារីកលូតលាស់លឿនបំផុតទាំងប្រាំរបស់ពិភពលោក, hajj ត្រូវបានគេរំពឹងថានឹងទាក់ទាញមនុស្សពីរលាននាក់មកពីជុំវិញពិភពលោកនៅឆ្នាំនេះ។
គិតត្រឹមថ្ងៃព្រហស្បតិ៍មានមនុស្សជាង១.៦លាននាក់បានមកដល់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតរួចទៅហើយសម្រាប់ការធ្វើធម្មយាត្រានេះដែលចាប់ផ្តើមពីថ្ងៃអាទិត្យដល់ថ្ងៃសុក្រ។
មនុស្សរាប់ពាន់នាក់អាចត្រូវបានគេឃើញមកដល់ទីក្រុង Mecca ខណៈក្រុមមកពីប្រទេសផ្សេងៗបានស្លៀកពាក់ពណ៌ខុសៗគ្នាដើម្បីបំបែកពួកគេដាច់ដោយឡែកពីគេ។
អ្នកធម្មយាត្រាមួយចំនួនបានរុញសាច់ញាតិចាស់ៗរបស់ពួកគេនៅលើរទេះកៅអីរុញខណៈដែលអ្នកផ្សេងទៀតបានឈប់ដើម្បីទូរស័ព្ទទៅសមាជិកគ្រួសារនៅផ្ទះតាម video chat ឬទិញការ៉េមស្របពេលដែលសីតុណ្ហភាពឡើងខ្ពស់ជាង៤០អង្សាសេ។
ជនមូស្លីមគ្រប់រូបត្រូវបានតម្រូវឲ្យបំពេញធម្មយាត្រា hajj យ៉ាងហោចណាស់ម្តងក្នុងមួយជីវិតរបស់ពួកគេ។ មនុស្សជាច្រើនបានធ្វើដំណើរទៅជិតទីតាំងពិសិដ្ឋបំផុតរបស់សាសនាឥស្លាមគឺ Kaaba ដែលជាគូបកំបោរខ្មៅមួយនៅកណ្តាលវិហារធំរបស់ទីក្រុង Mecca ។
ធម្មយាត្រា hajj ត្រូវបញ្ចប់ទៅជាមួយនឹងពិធីបុណ្យ Eid al-Adha ដែលជាពិធីបុណ្យរយៈពេលបីថ្ងៃដែលចាប់ផ្ដើមដោយ “ការគប់ដុំថ្មដាក់បិសាច”។ Eid al -Adha ក៏រួមបញ្ចូលទាំងការសម្លាប់សត្វចៀមយកសាច់ដើម្បីចែកជូនដល់ជនមូស្លីមដែលត្រូវការផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments