Ad Code

សម្តេច​ប្រធានព្រឹទ្ធសភា អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន ចូលជួប​សម្តែង​ការគួរសម



ភ្នំពេញ​ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធ សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​ម​ជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ដឹកនាំ​ដោយ​លោក សួង ថោ (SONG TOA) រដ្ឋមន្ត្រីក្រសួង​ទំនាក់ ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​​កុម្មុយនិស្ត​ចិន ចូលជួប​សម្តែង​ការគួរសម នា​វេលា​ម៉ោង ៩:០០ នាទី ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ ២០១៨ នៅ​វិមាន​ព្រឹទ្ធសភា ក្នុងខណៈ​ដែល​លោក​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu