Ad Code

ឌួង ហ្សូ​រី​ដា ជួប​រឿង​ស៊យ ​ត្រូវ​លោក​ចោរលួច​កាច់​ស្លាក​លេខ​រថយន្ត​ទាំង​កណ្ដាល​អធ្រាត្រ



ភ្នំពេញ ៖ ​នេះ​អាច​ចាត់ទុកជា​រឿង​ស៊យ​ថ្មី​មួយទៀត​សម្រាប់​តារា​សម្តែង​ និង​ជា​ពិធី​ការិនី​កញ្ញា ឌួង ហ្សូ​រី​ដា ខណៈ​កាលពី​រំលង​អធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៨ ខែសីហា​ ឆ្នាំ​២០១៨​កន្លង​មក​នេះ ​រថយន្ត​របស់​នាង​ ដែល​ដាក់​បញ្ឈរ​ចោល​នៅមុខ​ផ្ទះ​ត្រូវ​បាន​លោក​ចោរ​ដៃ​ឆៅ​លួច​កាច់​យក​ស្លាកលេខ​ទៅ​បាត់​ទាំង​ផ្នែក​ខាងមុខ​និង​ពីក្រោយ។

តារា​សម្តែង​កញ្ញា ឌួង សូ​រី​ដា បាន​លើក​ឡើង​ថា ​អស់សំណើច និង​ហួសចិត្ត​ទាំង​ព្រឹក​ នឹង​លោក​ចោរ​...!​កញ្ចក់​ឡាន​អ្វី​មិន​លួច មក​លួច​ដោះ​ស្លាក​ឡាន​ទាំង​មុខ​ និង​ក្រោយ​យក​ទៅ​បាត់​ធ្វើ​ព្រងើយ​អាសូរ​តែ​ស្លាក​លេខ​ឡាន​ខ្ញុំ​នឹង​លេខ​ការ៉េ លេខ​ហុងស៊ុយ លេខ​ថ្លៃៗ​អី​ទៅ​មិន​ថា​ទេ លោក​ព្រះ​អើយ​និយាយ​ពី​លេខ​អោយ​ធម្មតា​អោយ​សុទ្ធ​គ្រាន់តែ​ជា​លេខ​រ៉ឺកុម្មងដេ ​ដែល​ជា​តួលេខ​នៃ​ភាព​ចងចាំ​របស់ខ្ញុំ​តើ។

កញ្ញា ឌួង ហ្សូ​រី​ដា បញ្ជាក់​ថា មើលមិនឃើញ​ថា​ហេតុអ្វី​គាត់​ត្រូវ​មក​លួច ហើយ​ជំនាញ​ខ្លាំង​មែនទែន មើល​តែ​ក្នុង​វីដេអូ​កាមេរ៉ា​ឃើញច្បាស់​ហើយ។ សូម​បងប្អូន​ប្រុង​ប្រយ័ត្ន​ទាំងអស់គ្នា​ ស្លាក​លេខ​ឡាន​នាង​ខ្ញូំ 2AM-2113​ត្រូវបាន​ចោរលួច​យប់មិញ​វេលា​ម៉ោង​២​និង​១៥​នាទី​ទៀបភ្លឺ​នេះ ​ដោយ​បុរស​ម្នាក់​ពាក់​ខោស​ខ្លី និង​អាវ​ស​ជិះ​ម៉ូតូ​រ៉ឺម៉ក​ឥណ្ឌា​កង់​បីដូច​ក្នុង​រូបនេះ។

ពិធី​ការិនី​ដែល​លេចធ្លោ​លើ​អា​ជី​សិល្បៈ​កញ្ញា ឌួង ហ្សូ​រី​ដា និយាយ​បន្តទៀតថា បើ​មាន​ករណី​ឡាន​ផ្សេង​ពាក់​ស្លាក​នេះ​(2AM-2113)​មិនមែនជា​ឡាន MG-GS2.0 ​ពណ៌​ខ្មៅ​របស់​នាង​ខ្ញុំ​ទេ។ យកទៅ​បង្កបញ្ហា​ណាមួយ​ប៉ះពាល់​ដល់​អ្នកដទៃ នាង​ខ្ញុំ​មិន​ទទួលខុសត្រូវ​ឡើយ​ចាំមើល​លោកពូ​ប៉ូលិស​ក្នុង​សង្កាត់​ទឹកល្អក់​៣​យើង​នេះ​លោក​អាចធ្វើ​ការងារ​ស្វែងរក​ជនដៃដល់​ឃើញ​អត់ ?។

កញ្ញា ឌួង ហ្សូ​រី​ដា បាន​បន្ថែមទៀតថា ចំណុច​ផ្លូវ​ទេព​ផន​នេះ និយាយ​ពី​រឿង​ចោរឆក់ ​ចោរ​លួច​វិញ ដូចជា​ល្បី​ខ្លាំង​គួរសម​ដែរ តាំងពី​មក​បើកហាង​បាន​ជាង​៣​ឆ្នាំ​នៅ​ទឹកដី​នេះ ហើយក៏​ធ្លាប់​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ច្រើន​ករណី​ហើយ ដោយ​សារ​ចោរឆក់​តាមផ្លូវ​ និង​អ្នកជិតខាង​មក​សុំ​អោយ​បើក​កាមេរ៉ា​មើល​ករណី​បាត់​ម៉ូតូ​ជាដើម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu