Ad Code

ភូមិ​ចំនួន​២ ក្នុងស្រុក​រវៀង កំពុង​វាយប្រហារ ដោយ​ជំនន់​ទឹកភ្លៀង អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ កំពុង​ជួយសង្គ្រោះ និង​បញ្ជូន​ប្រជាពលរដ្ឋ ទៅ​រក​ទីទួល​សុវត្ថិភាព



ព្រះវិហារ​ ៖ ភូមិ​ចំនួន​២ ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ ​ត្រូវ​បាន​វាយប្រហារ ដោយ​ជំនន់​ទឹកភ្លៀង ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ កំពុង​ជួយសង្គ្រោះ និង​បញ្ជូន​ប្រជាពលរដ្ឋ ទៅរក​ទីទួល​សុវត្ថិភាព​ផងដែរ នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨​នេះ។

មន្ត្រីរដ្ឋបាល​ខេត្តព្រះវិហារ​​បានអោយដឹងថា សម្រាប់​ខេត្តព្រះវិហារ​នា​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨​នេះ ទឹកជំនន់​ទឹកភ្លៀង​កំពុង​វាយប្រហារ ភូមិ​បង្ក​ន និង​ភូមិ​ស្រែ ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ ហើយ​ពេលនេះ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ កំពុង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដោយ​បញ្ជូន​ទៅ​រក​ទីទួល​សុវត្ថិភាព។

មន្ត្រី​ដដែល​បាន​បញ្ជាក់ថា ទឹកអូរ​ដែល​បណ្តាល​ឲ្យ​ជន់​លិច​ភូមិ​ប្រជាពលរដ្ឋ​នេះ គឺ​បណ្តាលមកពី​ទឹកភ្លៀង មិនមែន​បណ្តាលមកពី​ទឹកស្ទឹង​សែន​នោះទេ ដូច្នេះ​បើសិនជា​មិន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ក៏​ទឹកអូរ​មិន​ឡើង​ជន់​លិច​ភូមិ​ប្រជាពលរដ្ឋ​បែបនេះ​ដែរ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu