Ad Code

ប្រជាពលរដ្ឋ ស្រុក​ស្ទឹងត្រង់ រងគ្រោះ​ដោយ​ទឹកជំនន់​ ទទួល​អំណោយ​ពី​កាកបាទក្រហម



កំពង់ចាម​ ៖​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក ស្ទឹងត្រង់​ដែល​រងគ្រោះ ដោយ​ទឹកជំនន់ ​បាទ​ទួល​អំណោយ​កាកបាទក្រហមកម្ពុជា កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៨។

លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​អោយដឹងថា​បាន ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេមេគង្គ នៅ​ពេល​នេះ​មាន​ចំនួន ២,៣៤០​គ្រួសារ ស្ថិត នៅ​ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម។

លោក ស្នងការ​បាន​បញ្ជាក់​ថា ពិធី​សំណេះសំណាល​និង​ចែក​អំណោយ​នេះ ធ្វើឡើង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ណេង សមាជិក​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​រដ្ឋសភា អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ជា​ប្រធានកិត្តិយស​កាកបាទក្រហម​សាខា​ខេត្តកំពង់ចាម។

អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ដែរ​រួមមាន លោក​ លន់ លឹម​ថៃ ទីប្រឹក្សា​រាជរដ្ឋាភិបាល​, លោក ច្រឹង គឹម​ស្រ៊ា​ន សមាជិក​ព្រឹទ្ធសភា​, លោក​ គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​, លោក កៅ​សុខ​អាន អភិបាលរង​ខេត្តកំពង់ចាម ព្រមទាំង​ អស់លោក​-​លោកស្រី​ប្រធាន​-​អនុប្រធាន​មន្ទីរ និង​មន្ត្រីរាជការ​ជាច្រើនរូប​ទៀត។

ប្រជាពលរដ្ឋ ២.៣៤០​គ្រួសារ ដែល​ក្នុង ១ គ្រួសារៗ​ ទទួល​បាន​រួម​មាន​: -​អង្ករ ២៥​គីឡូក្រាម មី​ចំនួន​១​កេះ។ ក្នុង​នោះ​ដែរ​គណៈ​អធិបតី​ បាន​ប្រគេន​អង្ករ ដល់​ព្រះសង្ឃ​គង់​នៅ​វត្ត ចំនួន​
៣​វត្ត ក្នុង ១​វត្តៗ​ទទួល​បាន​អង្ករ​ចំនួន​៥០​គីឡូក្រាម ព្រមទាំង​ឱសថ​មួយចំនួន ជូន​ដល់​មណ្ឌល​សុខភាព ឃុំ​ខ្ពប​តា​ងួន។

ប្រជាពលរដ្ឋ​ ដែល​បាន​ទទួល​អំណោយ មាន​សេចក្តី​រីករាយ​ក្រៃលែង​ និង​បាន​ថ្លែងអំណរគុណ​ដល់ លោក ប្រធាន​កាកបាទក្រហម ប្រចាំ​នៅ​ខេត្តកំពង់ចាម ព្រមទាំង​អស់លោក​គណៈកម្មាធិការ ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ចែក​អំណោយ​នៅ​ពេល​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu